កូនៗ​​​របស់​​នាយក​​រដ្ឋ​មន្ត្រី​ចោទ​​​​​ប្រកាន់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ថា​ឃុប​​​ឃិតជាមួយ​​ក្លូបល វីតណេស

កាលពីម្សិលមិញ កូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដើម្បីឌឺដង និងច្រានចោលនៅក្នុងប្រតិកម្មតបទៅនឹងរបាយការណ៍ថ្មីមួយរបស់អង្គការក្លូបល វីតណេស (Global Witness) ដែលចោទប្រកាន់ក្រុមគ្រួសារនាយករដ្ឋមន្ត្រីថាប្រើប្រាស់ទំនាក់ទំនងនយោបាយរបស់ខ្លួន ដើម្បីពង្រីកអាណាចក្រជំនួញដ៏ធំដែលពោរពេញដោយការរំលោភបំពានច្បាប់។ តាមរយៈការដកស្រង់សំណុំឯកសារសាជីវកម្មសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម អង្គការប្រឆាំងអំពើពុករលួយដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍នេះ បានរកឃើញថា សមាជិកគ្រួសារ ២១ នាក់រាប់ចាប់ពីបងប្អូនបង្កើត និងកូនចៅរបស់លោក ហ៊ុន សែន រហូតដល់ក្មួយប្រុស ក្មួយស្រី និងប្តីប្រពន្ធរបស់ពួកគេ គឺជាម្ចាស់ ឬបានបោះទុនវិនិយោគក្នុងក្រុមហ៊ុនចំនួន ១១៤ ដែលមានដើមទុនសរុបជាង ២០០ លានដុល្លារ។ របាយការណ៍មានឈ្មោះថា “ការគ្រប់គ្រងដ៏អរិភាព” (Hostile Takeover) ដែលចេញផ្សាយកាលពីម្សិលមិញលើកឡើងថា បញ្ជីក្រុមហ៊ុននេះគ្រាន់តែ “មួយចំណែកតូច” ប៉ុណ្ណោះ ដោយផលប្រយោជន៍ផ្សេងៗទៀតទំនងជាត្រូវបានលាក់បាំងនៅពីក្រោយក្រុមហ៊ុនដែលមានតែសម្បកក្រៅ។ របាយការណ៍នេះគូសបញ្ជាក់ថា ក្រុមហ៊ុនចុះបញ្ជីទាំងនេះរកស៊ីជាមួយក្រុមហ៊ុនអន្តរជាតិធំៗដែលរួមមានទាំងក្រុមហ៊ុន Apple និងក្រុមហ៊ុន General Electric  ផងដែរ ហើយព្រមានក្រុមហ៊ុនបរទេសនានាកុំឱ្យបំពានច្បាប់ប្រឆាំងអំពើពុករលួយក្នុងប្រទេស ប្រសិនបើពួកគេសហការជាដៃគូ។ កាលពីថ្ងៃពុធ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោក ហ៊ុន សែន និងជាតំណាងរាស្ត្រ បានបដិសេធមិននិយាយអំពីរបាយការណ៍នេះតាមទូរស័ព្ទទេ។ […]

The post កូនៗ​​​របស់​​នាយក​​រដ្ឋ​មន្ត្រី​ចោទ​​​​​ប្រកាន់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ថា​ឃុប​​​ឃិតជាមួយ​​ក្លូបល វីតណេស appeared first on The Cambodia Daily.