ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​​ត្រូវ​បាន​បញ្ចុះ​ឋានៈ​ចំពោះ​ការ​លក់​ដី​​រដ្ឋ​

ប្រធានមន្ទីរកសិកម្មខេត្តកោះកុងត្រូវបានដកចេញពីតួនាទី និងបានបញ្ចុះឋានៈបន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងរកឃើញថា លោកបានលក់ដីមន្ទីរមួយផ្នែកក្នុងតម្លៃរាប់សែនដុល្លារ ហើយបានយកប្រាក់នោះដាក់ហោប៉ៅខ្លួនឯង ប៉ុន្តែមិនបានប្រឈមវិធានការផ្លូវច្បាប់ឡើយ។ យោងតាមលោក ទី ចាន់ណា ប្រធាននាយកដ្ឋានធនធានមនុស្សនៃក្រសួងកសិកម្មបានឲ្យដឹងថា ករណីនេះបានលេចឡើងកាលពីខែឧសភា នៅពេលមន្ត្រីមន្ទីរប្រាំមួយនាក់បានចោទលោក មាស សុភាព ថាបានលក់ដីដែលនៅទំនេរនៅក្នុងក្រុងខេមរភូមិន្ទទំហំ១៥០គុណនឹង២៤៥ម៉ែត្រ ក្នុងតម្លៃជាទឹក ប្រាក់៣២០.០០០ដុល្លារ។ លោកមានប្រសាសន៍ថា “ក្រសួងកសិកម្មបានស៊ើបអង្កេតករណីនេះ ហើយបានរកឃើញថា លោក មាស សុភាព ពិតជាបានលក់ដីរបស់រដ្ឋដូចអ្នកនៅក្រោមបង្គាប់របស់គាត់ចោទប្រកាន់មែន។ លោក ទី ចាន់ណា បានមានប្រសាសន៍ថា ក្រុមស៊ើបអង្កេតបានសួរមន្ត្រីគ្រប់រូបដែលបម្រើការនៅក្នុងមន្ទីរកសិកម្មខេត្តកាលពីខែឧសភា ហើយពួកគាត់ភាគច្រើនបានផ្ដល់សក្ខីកម្មថា ការអះអាងនេះគឺជាការពិត ប៉ុន្តែលោកបានអះអាងថា លោកមិនចាំថាករណីនេះកើតឡើងនៅពេលណា ឬដីនេះលក់ឱ្យនរណាឡើយ។ លោកបានថ្លែងថា បើទោះជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មត្រូវបានជូនដំណឹងអំពីការគៃបំបាត់ដោយទុច្ចរិតនៅក្នុងរយៈពេល១សប្ដាហ៍ក៏ដោយ ក៏មិនទាន់មានការចាត់វិធានការដែររហូតដល់ថ្ងៃអង្គារ នៅពេលលោក មាស សុភាព ត្រូវបានដកចេញពីតួនាទីជាប្រធានមន្ទីរ ហើយផ្ទេរមករាជធានីភ្នំពេញឱ្យបម្រើការជាអនុប្រធានមជ្ឈមណ្ឌលឯកសារ និងព័ត៌មានកសិកម្ម។ លោក អុី ម៉េងលាង អតីតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ បានមកកាន់តួនាទីជំនួសលោក មាស សុភាព ក្នុងឋានៈជាប្រធានមន្ទីរកសិកម្មខេត្តកោះកុង។ យោងតាមមាត្រា៦០១នៃក្រមព្រហ្មទណ្ឌ ការគៃបំបាត់ដោយទុច្ចរិតនូវទ្រព្យសម្បត្តិរដ្ឋត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់១០ឆ្នាំ។ នៅពេលសួរថាតើហេតុអ្វីបានជាលោក មាស សុភាព មិនប្រឈមវិធានការច្បាប់ លោក […]

The post ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​​ត្រូវ​បាន​បញ្ចុះ​ឋានៈ​ចំពោះ​ការ​លក់​ដី​​រដ្ឋ​ appeared first on The Cambodia Daily.