សាលា​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួនច្បារ ៦ កន្លែង​ទៀត​

6 Videos


អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានប្រាប់ឲ្យលោកអភិបាលខណ្ឌទាំងអស់ ត្រូវពិនិត្យមើលទីតាំងដីដែលអាចធ្វើសួនច្បារបាន ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យឃើញដីសាធារណៈរបស់រដ្ឋនៅទំនេរ ។

P9

សាលា​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួនច្បារ ៦ កន្លែង​ទៀត​
សាលា​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួនច្បារ ៦ កន្លែង​ទៀត​

នៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៦ នៅក្នុងសាលារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា នៅប្រទេសគេ ថ្នាក់ដឹកនាំរបស់គេមានរហូតដល់វាយសំណង់ចោល ហើយជួលដីទាំងនោះដើម្បីធ្វើសួនច្បារសាធារណៈថែមទៀត ដោយហេតុថា សួនច្បារសាធារណៈនេះវាមិនត្រឹមតែបម្រើដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ តែវាបានផ្តល់ជាកន្លែងហាត់ប្រាណ កន្លែងក្មេងរត់លេង និង ធ្វើឲ្យបរិយាកាសនៅទីក្រុងកាន់តែប្រសើរថែមទៀត ។

សាលា​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួនច្បារ ៦ កន្លែង​ទៀត​

ជាងនេះទៅទៀត ការបង្កើតសួនច្បារសាធារណៈ ក៏បានធ្វើឲ្យប្រជាពលរដ្ឋរីករាយក្នុងចិត្តយ៉ាងខ្លាំងផងដែរ ។

សាលា​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួនច្បារ ៦ កន្លែង​ទៀត​

នៅក្នុងកិច្ចប្រជុំនោះ សាលាក្រុងមានគម្រោងឆ្លងប្លង់កែលម្អសួនច្បារទាំង ៦ នៅក្នុងរាជធានីភ្នំពេញ រួមមាន សួនច្បារចេនឡា សួនច្បារមុខវត្តបទុមវតី សួនច្បារក្រមង៉ុយ សួនច្បារកុមារវត្តភ្នំ សួនច្បារកុមារពោធិ៍ចិនតុង និង សួនច្បារមុខស៊ិនជូរីប្លាហ្ស៊ា ។

សាលា​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួនច្បារ ៦ កន្លែង​ទៀត​

ចំពោះសួនច្បារមុខវត្តបុទុម ជាគម្រោងធ្វើនៅមុន បុណ្យអ៊ុំទូកចុងឆ្នាំនេះ ប៉ុន្តែសម្រាប់បង្គន់ អនាម័យ ត្រូវតែស្ថាបនាឲ្យបានរួចរាល់នៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ។

សាលា​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួនច្បារ ៦ កន្លែង​ទៀត​

ការជួសជុលកែលំអរសួនច្បារទាំងអស់នេះ គឺគ្មានអ្វីប្លែកក្រៅពីបំពេញតាមតំរូវការជាក់ ស្តែងរបស់ប្រជាពលរដ្ឋនោះទេ ។

សាលា​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួនច្បារ ៦ កន្លែង​ទៀត​

កម្រាលសម្រាប់ថ្មើរជើងនៅក្នុងបរិវេណសួនច្បារ ត្រូវបានប្តូរឥតការ៉ូមកជាថ្មក្រានីតវិញ ដែលមានសោភណភាពល្អ និង ធានាការប្រើប្រាស់បានយូរ រួមទាំងការរៀបខឿនចិញ្ចើមសួនផងដែរ ៕

                                                                                          សុថាត់

សាលា​រាជធានី​ភ្នំពេញ គ្រោង​កែលម្អ​សួនច្បារ ៦ កន្លែង​ទៀត​