ផ្លែ​ចេក អាចជួយ​សម្រួល ដល់​អា​ការៈរាករូ​សបាន​

ផ្លែ​ចេក អាចជួយ​សម្រួល ដល់​អា​ការៈរាករូ​សបាន​


ផ្លែ​ចេក អាចជួយ​សម្រួល ដល់​អា​ការៈរាករូ​សបាន​

​ផ្លែ​ចេក​ទាំង​ឆៅ និង​ទុំ សុទ្ធ​តែ​អាច​ជួយ​ព្យាបាល បញ្ហា​រាករូស​បាន ដោយសារ​តែ​វា​ផ្ទុក​ទៅដោយ សារធាតុ Pectin ដែល​ជា​ជាតិ​សរសៃ​រលាយ​ក្នុង​ទឹក និង​ជួយ​ឲ្យ​ជាតិ​ទឹក​បឺត​ស្រូប ចូលទៅ​ក្នុង​ពោះវៀន​បាន​ច្រើន ដូច្នេះ លាមក​នឹង​ក្លាយទៅជា​រឹង​ធម្មតា​វិញ​។

​ដោយសារ​តែ​ផ្លែ​ចេក សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម វា​ពិតជា​ជួយ​បំពេញ​បន្ថែម​វិញ នូវ​ជាតិ​អេឡិចត្រូ​លីត្រ ដែល​បាត់បង់​ក្នុងពេល​រា​កបាន​។

​កា​សិក្សា​មួយ​ដែល​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន Gastroenterology កាលពី​ឆ្នាំ ២០០១ បាន​រកឃើញថា សារធាតុ Pectin ក្នុង​ចេក​ពណ៌​បៃតង គឺ​មាន​ប្រយោជន៍​សម្រាប់​គ្រប់គ្រង របប​អាហារ​លើ​ករណី​មាន​ជំងឺ​រាករូស​រយៈពេល​យូរ​។ វា​អាច​កាត់បន្ថយ​ចំនួន​លាមក ក្អួត​ញឹកញាប់ និង​រយៈពេល​នៃ​ការ​រាក ព្រមទាំង​កាត់​បន្ថយ តម្រូវការ​ញ៉ាំ​ទឹកអូ​រ៉ា​លីត្រ ឬ​ចាក់​សេរ៉ូម​តាម​សរសៃ​ទៀតផង​។

​ការសិក្សា​មួយ​ផ្សេងទៀត ដែល​ចុះផ្សាយ​ក្នុង​សា​ព័ត៌មាន Pharmacognosy and Phytochemistry កាលពី​ឆ្នាំ​២០១២ ក៏​បាន​បញ្ជាក់ទៀតថា ការ​ញ៉ាំ​ផ្លែ​ចេក​ច្រើន គឺ​មាន​ប្រយោជន៍​ចំពោះ​អ្នកជំងឺ​កំពុងតែ​រាក​។​

•​    ​នៅពេល​ព្យាបាល​ជំងឺរាក ចូរ​ញ៉ាំ​ផ្លែ​ចេកទុំ​មួយ​ផ្លែ ជា​រៀង​រាល់​ពីរ​បី​ម៉ោង​ម្តង​
•​    ​អ្នក​អាច​ញ៉ាំ​ចេកទុំ និង​ទឹកដោះគោ​យ៉ា​អួរ ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​
•​    ​ជម្រើស​ផ្សេង​មួយទៀត គឺ​ញ៉ាំ​ចេកស្ងោរ​មួយ​ផ្លែ មុន​ពេល​ញ៉ាំ​អាហារ​។​

​គន្លឹះ​បន្ថែម​
•​    ​ចូរ​ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន គ្រឿង​ស្រវឹង ព្រោះ​វា​អាច​ធ្វើឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​កាន់តែ​ខ្លាំង​
•​    ​មិន​ត្រូវ​ញ៉ាំ​អាហារ ធ្វើ​ពី​ទឹកដោះគោ អាហារ​សម្បូរ​ខ្លាញ់ ឬ​មាន​ជាតិ​សរសៃ​ខ្ពស់ រយៈពេល​ពីរ​បី​ថ្ងៃ​
•​    ​ឧស្សាហ៍​លាង​សម្អាត​ដៃ និង​សាប៊ូ​
•​    ​មិន​ត្រូវ​ចេញ​ទៅ​ញ៉ាំ​អាហារ​ក្រៅ​ផ្ទះ​ឡើយ លុះត្រាតែ​អាការៈ​ជំងឺ​ស្រួលបួ​លសិន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។