​ផលិត​ល​ដែល​គួរប្រើ ដើម្បី​កក់សក់ ឲ្យ​កូន​របស់​អ្នក​

​ផលិត​ល​ដែល​គួរប្រើ ដើម្បី​កក់សក់ ឲ្យ​កូន​របស់​អ្នក​


​ផលិត​ល​ដែល​គួរប្រើ ដើម្បី​កក់សក់ ឲ្យ​កូន​របស់​អ្នក​

​ជំ​ហ៊ាន​ដំបូង​គេ ដែល​អ្នក​ត្រូវ​ជ្រើសរើស គឺ​សាប៊ូ ប្រេង និង​ផលិតផល​បន្ទន់​សក់ ប៉ុន្តែ អ្នក​ត្រូវ​ចងចាំ​ថា ប្រេង​ខ្លះ អាច​ប្រើ​បាន ប៉ុន្តែ ប្រេង​ខ្លះទៀត មិន​អាច​ប្រើ​បាន​នោះ​ទេ​។ ទារក​នៅ​តូច ងាយ​នឹង​ប្រតិកម្ម​ស្បែក​ណាស់ ដូច្នេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ពេល​រើស​ផលិត ហើយ​គួរតែ​ធ្វើតេស្ត​បន្តិច មុន​ពេល​ប្រើប្រាស់​។​

​យ៉ាងណាមិញ ខាងក្រោម​នេះ គឺជា​ដំបូន្មាន​ខ្លះៗ ក្នុង​ការជ្រើសរើស​ផលិតផល ថែរក្សា​សក់ ឲ្យ​ទារក ឬ​កូន​តូចៗ​របស់​អ្នក ៖
•​    ​ចូរ​ជ្រើសរើស​ផលិតផល​ធម្មជាតិ ហើយ​សម្រាប់​ប្រើតែ​ចំពោះ​កុមារ​ប៉ុណ្ណោះ​
•​    ​ព្យាយាម​កុំ​ប្រើ​ផលិតផល មាន​ជាតិគីមី​ច្រើន​មុខ​នៅក្នុង​នោះ​
•​    ​ជ្រើសរើស​ផលិតផល ដែល​មិន​អាច​ប៉ះពាល់​ស្បែក ភ្នែក ឬ​មាត់​
•​    ​រើស​ផលិតផល​ល្បី ដែល​គេ​ទុក​ចិត្តច្រើន​
•​    ​ជ្រើសរើស​សាប៊ូ ដែល​មាន​កម្រិត pH ទាប​
•​    ​សាប៊ូ​មាន​ក្លិន​ផ្កា​ឡា​វេន​ដឺ ឬ​ប្រេង​ចូ​ចូ​បា អាច​ជួយ​ឲ្យ​កូន​របស់​អ្នក គេង​លក់​ស្រួល​ផងដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។