ដឹងអត់! គ្រាន់តែជិះឡាន ក៏អាចបណ្តាលឱ្យធាត់បានដែរ

ទោះបីជាអ្នកខំប្រឹងសម្រកទម្ងន់ជារៀងរាល់ថ្ងៃ ស្ទើរស្លាប់ស្ទើររស់ ដោយការតម ចំណីផង ហាត់ប្រាណផង ឬលេបថ្នាំបញ្ចុះទម្ងន់ផ្សេងៗជាច្រើនមុខក៏ដោយ តែអ្នកបែរ ជាភ្លេចគិតថាសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនអ្នកនេះហើយ ក៏បានជះឥទ្ធិពលអាក្រក់ មិនតិចដែរទៅលើសុខភាពរាងកាយ ជាពិសេសគឺធ្វើឱ្យអ្នកធាត់ទៅៗ ដោយមិនដឹងខ្លួន។

យ៉ាងណាមិញ ខាងក្រោមនេះជាមូលហេតុមួយចំនួន ដែលអ្នកបានធ្វើ ឱ្យរូបរាងកាយ របស់ខ្លួនឯងឡើងទម្ងន់ជាលំដាប់ តាមរយៈសកម្មភាពរបស់អ្នកប្រចាំថ្ងៃ ដូចជា អ្នកច្បាស់ជាចូលចិត្តបើកចម្រៀង ឬតន្ត្រីកំសាន្តអារម្មណ៍នានា ដែលខ្លួនពេញចិត្ត ស្តាប់បណ្តើរ បើកឡានបណ្តើរហើយត្រូវទេ? ទទួលស្គាល់ថា តន្រ្តីជួយបន្ធូរ អារម្មណ៍តានតឹង តែស្របពេលជាមួយគ្នានេះ សាច់ដុំចង្កេះរបស់អ្នកក៏រីកទំហំ ទៅតាមនោះផងដែរ ហើយរថយន្តកកស្ទះផងនោះ អ្នកច្បាស់ជាមាន អារម្មណ៍ថានឿយណាយ ធុញថប់ ជាក់ជាមិនខាន ឬបើមិនដូច្នោះទេ អ្នកអាចទទួលទាននំចំណីផ្តេសផ្តាសផ្សេងៗតាមឡានបណ្តើរៗ ដើម្បីបន្ថយភាពនឿយហត់ ដែលកត្តានេះហើយដែលជួយពន្លឿនភាពធាត់របស់អ្នក។

លោកសាស្រ្តាចារ្យ Takemi Sugiyama នៃវិទ្យាស្ថានសុខាភិបាល និងវិទ្យាសាស្រ្ត ប្រទេសអូស្រ្តាលី បានបង្ហាញពីលទ្ធផលនៃការសិក្សារួមគ្នាមួយ ជាមួយនឹងអ្នកមានជំងឺទឹកនោមផ្អែម និងធាត់លើសទម្ងន់នៅអូស្ត្រាលី បានឲ្យដឹងថា ស្រ្តីជាង ២,៨០០នាក់ ដែលចូលចិត្តបើកឡានជាប្រចាំ ឬទៅធ្វើដំណើរកំសាន្តនៅទីឆ្ងាយៗ មានទំហំចង្កេះ និងកំរិតជាតិស្ករនៅក្នុងប្លាស្មាច្រើនជាងស្រ្តីធម្មតា ហើយសមត្ថភាពនៃការរំលាយអាហាររបស់រាងកាយវិញ គឺមានការធ្លាក់ចុះជារឿយៗ។

ការសិក្សានេះក៏បានរកឃើញទៀតថា អ្នកដែលចំណាយពេលវេលានៅក្នុងការបើកបររថយន្ត អស់រយៈពេលជាច្រើនម៉ោង ងាយឡើងទម្ងន់ប្រហែល ០,៨ ឬប្រមាណ ២.៣ គីឡូក្រាម ជាងអ្នកដែលបើករថយន្តជា ប្រចាំមិនលើសពី ១៥ នាទី។ ឯទំហំចង្កេះវិញ រីកទំហំលឿនជាធម្មតាដល់ទៅ១.៥ សង់ទីម៉ែត្រ ហើយអាការៈបែបនេះមនុស្សស្រី គឺងាយកើតជាងបុរស។ សាស្រ្តាចារ្យ Takemi Sugiyama បានពន្យល់បន្ថែមទៀតថា ការជិះនៅក្នុងរថយន្តជាមធ្យមច្រើនជាង ១ម៉ោងក្នុងមួយថ្ងៃ អាចបង្កឱ្យរាងកាយ ស្ថិតក្នុងស្ថានភាពអាក្រក់ទៅៗ និងអាចពន្យឺតនៃការរំលាយអាហាររបស់អ្នកទៀតផង។

ដូច្នេះប្រសិនបើអាច អ្នកគួរតែធ្វើដំណើរដោយថ្មើរ ឬជិះកង់ ឬដោយប្រើការដឹកជញ្ជូន សាធារណៈ ព្រោះយ៉ាងហោចណាស់ អ្នកក៏បានបញ្ចេញកម្លាំងខ្លះដែរ មិននៅស្ងៀមៗ ដូចជាការធ្វើដំណើរដោយជិះតែ ក្នុងរថយន្តផ្ទាល់ខ្លួននោះទេ។ លើសពីនេះទៀត អង្គការសុខភាពពិភពលោកបានផ្ដល់អនុសាសន៍ផងដែរថា ការដែលយើងបានអនុវត្ត វិធីនេះ ទោះបីប្រើពេលត្រឹមតែ ១៥០នាទីក្នុងមួយសប្តាហ៍ក៏ដោយ ជាពិសេសមនុស្ស ដែលមានអាយុលើសពី១៨ឆ្នាំឡើងទៅ នឹងបានធ្វើការផ្លាស់ប្តូររូបកាយ ជាញឹកញាប់។ នេះជារឿងល្អមួយដែលអ្នកគួរតែជៀសវាង បើមិនចង់ឱ្យខ្លួនអ្នកកាន់តែធាត់ទៅៗ ជាពិសេសអ្នកដែលនិយមបើកឡានជា ប្រចាំគួររកវិធីផ្លាស់ប្តូរចេញ ដើម្បីថែបំប៉ន សុខភាពទាំងអស់គ្នា៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដឹងអត់! គ្រាន់តែជិះឡាន ក៏អាចបណ្តាលឱ្យធាត់បានដែរ

ដឹងអត់! គ្រាន់តែជិះឡាន ក៏អាចបណ្តាលឱ្យធាត់បានដែរ