គន្លឹះ​ក្នុង​ការព្យាបាល បញ្ហា​ក្អួត​ខ្លាំង​

គន្លឹះ​ក្នុង​ការព្យាបាល បញ្ហា​ក្អួត​ខ្លាំង​


គន្លឹះ​ក្នុង​ការព្យាបាល បញ្ហា​ក្អួត​ខ្លាំង​

​ការ​ក្អួត ជាទូទៅ គឺ​ត្រូវបាន​មនុស្ស​គ្រប់​រូប​យល់ថា ជា​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​។ តែ​ភាគច្រើន វា​គ្រាន់តែ​ជា​ប្រតិកម្ម​របស់​រាងកាយ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​បណ្តោះអាសន្ន​ណាមួយ​ប៉ុណ្ណោះ​។ ចំពោះ​មូលហេតុ​មួយចំនួន នៅ​ពីក្រោយ​ការ​ក្អួត​នោះ គឺ​ការ​ញ៉ាំ​ច្រើន​ជ្រុល ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន ពុល​អាហារ ឈឺ​ក្រពះ ស្ត្រេ​ស មាន​ផ្ទៃពោះ និង​ការ​ចាញ់​កូន​។

​ដើម្បី​ទប់ស្កាត់​អារម្មណ៍ នៃ​ការ​ក្អួតចង្អោរ​នេះ អ្នក​គួរតែ​សាកល្បង​វិធី​ងាយៗ ដូចខាងក្រោម​នេះ​សិន​ទៅ​៖

​ខ្ញី​
•​    ​លាយ​ទឹក​ខ្ញី​មួយ​ស្លាប​កាហ្វេ ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ មួយ​ស្លាបព្រា​កាហ្វេ ហើយ​ញ៉ាំ​វា​ឲ្យបាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​
•​    ​អ្នក​អាច​ប្រើ​តៃ​ខ្ញី លាយ​ជាមួយ​នឹង​ទឹកឃ្មុំ​បន្តិច ឬ​ញ៉ាំ​ខ្ញី​ស្រស់​មួយ​ដុំ​ទទេរ ឬ​ជាមួយ​ទឹក​ឃ្មុំ​ក៏​បាន​ដែរ​។​

​ជី​អង្កាម​
•​    ​លាយ​ស្លឹក​ជី​អង្កាម​ក្រៀម មួយ​ស្លាបព្រា​បាយ​ទៅក្នុង​ទឹក​ក្តៅ​មួយពែង ហើយ​ទុក​ចោល ៥ ទៅ​១០ នាទី ហើយ​ចាក់​យក​តែ​ទឹក​ញ៉ាំ​
•​    ​បើសិនជា​មាន​ជី​អង្កាម​ស្រស់​វិញ អ្នក​គ្រាន់តែ​ទំពារ​វា​ញ៉ាំ​ធម្មតា​ទៅ​បាន​ហើយ​។​

​ទឹកខ្មេះ​ផ្លែ​ប៉ោ​ម​
•​    ​ចូ​រលាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​បាយ និង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ ក្នុង​ទឹក​មួយ​កែវ ហើយ​ញ៉ាំ​វា​ឲ្យបាន​ច្រើនដង តាម​តែ​អាច​ធ្វើទៅបាន​។​

​គន្លឹះ​ផ្សេងៗ​ទៀត​
•​    ​ពេល​មាន​អារម្មណ៍​ចង់​ក្អួត ចូរ​ញ៉ាំ​ទឹក​បន្តិច​ចូលទៅ​ក្នុង​ពោះ​សិន​
•​    ​ចូរ​ញ៉ាំ​អាហារ​តិចៗ​
•​    ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ឆា ឬ​ចៀន​
•​    ​ញ៉ាំ​ទឹក​ធម្មតាៗ​
•​    ​សម្រាក​ឲ្យបាន​ច្រើន​
•​    ​ចៀសវាង​ការ​ធំក្លិន​ដែល​ខ្លាំងៗ ដូចជា​ទឹកអប់ ឬ​ក្លិន​ម្ហូបឈួល​ពេក​
•​    ​មិន​ត្រូវ​គេង​ភ្លាម ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​ឡើយ​
•​    ​មិន​ត្រូវ​ដុសធ្មេញ​ភ្លាម ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​ទេ ព្រោះ​វា​អាច​ជំរុញ​ឲ្យ​ក្អួត​កាន់តែខ្លាំង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។