​ផ្លែ​ប័រ​ល្អ បំផុត​សម្រាប់​ថែរក្សា​សក់ ស្បែក និង​ក្រចក​!!

​ផ្លែ​ប័រ​ល្អ បំផុត​សម្រាប់​ថែរក្សា​សក់ ស្បែក និង​ក្រចក​!!


​ផ្លែ​ប័រ​ល្អ បំផុត​សម្រាប់​ថែរក្សា​សក់ ស្បែក និង​ក្រចក​!!

​មិន​ខ្វល់​ថា​វា​ជា​ផ្លែ​ឈើ ដែល​មាន​គ្រាប់ ឬ​ប្រេង​ល្អ ចំពោះ​សុខភាព​ឡើយ វា​គួរតែ​អាច​ប្រើ​ជា​ផ្នែក​មួយ សម្រាប់​ថែរក្សា​សម្រស់​បាន ព្រោះ​វា​អាច​ជួយ​ដោះស្រាយ បញ្ហា​ស្បែក​មាន​ស្លាកស្នាម និង​សក់​ខូចខាត​បាន​។

​ការ​ញ៉ាំ​ផ្លែប័​រក​ន្លះ​ផ្លែ​រាល់ថ្ងៃ នឹង​ជួយ​ការពារ​ស្បែក​របស់​អ្នក​បាន​។ ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារ Federation of American Societies កាលពី​ឆ្នាំ ២០១២ សម្រាប់​សារព័ត៌មាន Experimental Biology បានឲ្យដឹងថា ការ​ញ៉ាំ​ផ្លែ​ប័រជា​ទៀងទាត់ នឹង​ជួយ​បង្កើន​ថាមពល​រាងកាយ ក្នុង​ការប្រឆាំង​រ៉ាឌីកាល់​សេរី​គ្រោះថ្នាក់​ចេញពី​ក្នុង​ខ្លួន​។

​ក្រៅពីនេះ វា​ក៏​ជួយ​ផ្តល់​សំណើម​ទាំង​ស្បែក និង​សក់​ផងដែរ​។ នេះ​ដោយសារ​តែ​ផ្លែ​ប័រ មាន​ជាតិ​ខ្លាញ់​ផ្តល់​សុខភាព វីតាមីន E និង​ប្រូតេអ៊ីន​ល្អៗ សម្រាប់​ថែរក្សា​ស្បែក​ពី​ការខូចខាត ការពា​រសក់ និង​ក្រចក​ឲ្យមាន​សុខភាព​ល្អ​។

​សក់​
​ចូរ​បង្កើត​ជា​ម៉ា​សអប់​សក់ ជាមួយនឹង​ផ្លែប័​រទុំ​មួយ​ផ្លែ និង​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​បាយ​។ ចូរ​លាប​វា​លើ​សក់ ដែល​ដែល​កំពុងតែ​រួញ​ជាប់​គ្នា​។ បន្ទាប់មក ប្រើ​មួក​សម្រាប់​ពាក់​ងូតទឹក​ពាក់​ពីលើ និង​ទុក​ចោល​មួយ​ម៉ោង​សិន ចាំ​លាង​ស​ម្រះ​ចេញ ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។ អ្នក​អាច​ធ្វើ​បែប​នេះ​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​។

​ស្បែក​
​ដើម្បី​ជំរុញ​ដល់​សុខភាព​ស្បែក និង​ធ្វើឲ្យ​ស្បែក​ទន់​ល្អ ចូរ​ត្រដុស​សាច់​ផ្លែប័​រទុំ នៅលើ​ស្បែក​ប្រមាណ ៣០ នាទី មុន​ពេល​ងូតទឹក​ទៅ​។ ចូរ​ធ្វើបែបនេះ ២ ទៅ ៣ ដង ក្នុង​មួយ​សប្តាហ៍​។

​ក្រចក​
​ចូរ​បង្កើត​ជា​ល្បាយ​មួយ ដែល​មាន​សាច់​ផ្លែ​ប័រមួយ​ស្លាបព្រា​បាយ និង​ប្រេងដូង​បន្តិចបន្តួច​ផង​។ ចូរ​លាប​ល្បាយ​នេះ​នៅលើ​ក្រចក​រយៈពេល​ពីរ​ម៉ោង រួច​ចាំ​លាងជម្រះ​ចេញ ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ទុក​ឲ្យ​ស្ងួត​។ ចូរ​ធ្វើបែបនេះ​ម្តង នៅ​ពេល​អ្នក​យល់ថា ក្រចក​មិនមាន​សុខភាព​ល្អ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។