​ប៉ូលិស ត្រូវ​ទៅ​សួរ​សុខទុក្ខ​ស្វាយ​រៀង​ដល់​ផ្ទះ​រសៀល​នេះ

ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ​នឹង​ត្រូវ​ទៅ​សួរ​សុខទុក្ខ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ដល់​កីឡដ្ឋាន​ស្វាយរៀង​តែ​ម្ដង​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា សប្ដាហ៍​ទី​១២ ​វេលា​ម៉ោង​៣:៣០​នារី​រសៀល។

 

​ប៉ូលិស ត្រូវ​ទៅ​សួរ​សុខទុក្ខ​ស្វាយ​រៀង​ដល់​ផ្ទះ​រសៀល​នេះ

 

ដោយសារ​តែ​​ពហុ​កីឡដ្ឋាន​ជាតិ រវល់​ជាប់​ប្រកួត​ពាន​រង្វាន់ AFF U16 Championship 2016 ​ចាប់​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​២៣​ខែ​កក្កដា ឆ្នាំ​២០១៦ ​នេះ ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​ត្រូវ​ប្ដូរ​ទីតាំង​ប្រកួត​ខ្លះ ដោយ​ខ្លះ​ត្រូវ​ទៅ​ទន្លេ​បាទី និង​ខ្លះ​ត្រូវ​ខ្ចី​ទីលាន​គេ​ប្រកួត​សិន។ ខណៈ​ដែល​នៅ​ល្ងាច​នេះ ក្រុម​ប៉ូលិស ​ត្រូវ​ខ្ចី​កីឡដ្ឋាន​ស្វាយ​រៀង​ប្រកួត​សិន ហើយ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​តែ​ម្ដង។

 

​ប៉ូលិស ត្រូវ​ទៅ​សួរ​សុខទុក្ខ​ស្វាយ​រៀង​ដល់​ផ្ទះ​រសៀល​នេះ

 

ដោយ​ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​បាន​ប៉ះ​គ្នា​ជា​ច្រើន​ប្រកួត​មក​ហើយ រួម​មាន​១៣​ប្រកួត​កន្លង​មក​នេះ ប៉ូលិស​ឈ្នះ​បាន​​តែ​២​ដង​ទេ ដោយ​ក្រៅ​ពី​នេះ​ស្មើ​៤​ដង និង​ចាញ់​រហូត​ដល់​៧​ដង។ ក្រុម​ប៉ូលិស​ជា​ក្រុម​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​នេះ ដោយ​រដូវ​កាល​​នេះ បាន​ត្រឹម​តែ​ស្មើ​និង​ចាញ់​ប៉ុណ្ណោះ។

 

អីចឹង ចាំ​មើល​ល្ងាច​នេះ​វិញ ​ថា​តើ​លទ្ធផល​នឹង​ប្រែប្រួល​ទៅ​ជា​យ៉ាង​ណា?

 

អត្ថបទ៖ មុន្នី រម្យ