​គន្លឹះ​ខ្លីៗ ក្នុងការ​ម៉ាស្សា ឲ្យ​កូន​របស់​អ្នក​

​គន្លឹះ​ខ្លីៗ ក្នុងការ​ម៉ាស្សា ឲ្យ​កូន​របស់​អ្នក​


​គន្លឹះ​ខ្លីៗ ក្នុងការ​ម៉ាស្សា ឲ្យ​កូន​របស់​អ្នក​

​អ្នក​ប្រហែលជា​គិតថា មាន​តែ​មនុស្ស​ធំ​ទេ ដែល​ត្រូវកា​រការ​ម៉ាស្សា ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា ទារក ឬ​កូនតូច​របស់​អ្នក ក៏​ចង់​បាន​បែបនេះ​ដែរ​។ ការ​ម៉ាស្សា អាច​ធ្វើឲ្យ​ទារក​ស្រួលខ្លួន ស្រស់​ស្រាយ និង​ធូរ​សាច់ដុំ​ទៀតផង​។

​យ៉ាងណាមិញ ទារក​មិន​ត្រូវការ​របៀប​ម៉ាស្សា ដូច​មនុស្ស​ធំ​នោះទេ ហើយ​ខាងក្រោម​នេះ គឺជា​គន្លឹះ​ខ្លីៗ​មួយចំនួន សម្រាប់​អ្នក​អនុវត្ត ប្រសិនបើ​អ្នក ចង់​ម៉ាស្សា​ឲ្យ​កូន​របស់​អ្នក ៖
•​    ​បើ​អ្នក​ចង់​ប្រើ​ប្រេង​ម៉ាស្សា អ្នក​ត្រូវ​តែ​រើស​យក​ប្រេង សម្រាប់​កុមារ​ប៉ុណ្ណោះ ហើយ​គួរ​ធ្វើតេស្ត​បន្តិច មុន​នឹង​ប្រើ​
•​    ​ពេល​ម៉ាស្សា អ្នក​គ្រាន់តែ​ច្របាច់​ប្រេង​បន្តិច នៅលើ​ពោះ និង​ខ្នង​ទារក ហើយ​ចាប់ផ្តើម​ម៉ាស្សា ដោយ​ថ្នមៗ​បំផុត គឺថា មិន​ត្រូវ​សង្កត់ ឬ​ច្របាច់​ខ្លាំង​ឡើយ​
•​    ​ត្រូវ​ចង​ចាំ​ថា បើ​កូន​មិន​ចូល​ចិត្ត ឬ​មិន​ចង់​ឲ្យ​អ្នក​ធ្វើ​បែប សូម​បញ្ឈប់​ភ្លាម ពីព្រោះ ការ​ម៉ាស្សា គឺ​ចង់ឲ្យ​គេ​មាន​ផា​សុកភាព ចុះ​បើ​គេ​មិន​ចូល​ចិត្ត​ផង អ្នក​បន្ត​ធ្វើ​អ្វី​?
•​    ​សង្កេតមើល​ការឆ្លើយតប​របស់​កូន ហើយ​ម៉ាស្សា ឬ​បំពេញចិត្ត​គេ​ឲ្យបាន​ល្អ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។