តើ​ពេល​មាន​ផ្ទៃពោះ គួរ​ចៀសវាង​ទទួលទាន​ផ្លែឈើ​អ្វីខ្លះ​?

តើ​ពេល​មាន​ផ្ទៃពោះ គួរ​ចៀសវាង​ទទួលទាន​ផ្លែឈើ​អ្វីខ្លះ​?



ការ​មាន​ផ្ទៃពោះ គឺជា​រយៈពេល​ដ៏​វិសេសវិសាល​បំផុត​សម្រាប់​ស្ត្រី និង​ទារក​ក្នុង​ផ្ទៃ​របស់​នាង​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ វា​ជា​រឿង​សំខាន់ ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​បន្ថែម​ទៀត ខណៈ ពេល​ជ្រើសរើស​ប្រភេទ​អាហារ​មក​ទទួលទាន​។

ការ​មាន​ផ្ទៃពោះ មាន​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​អ្នក ព្រមទាំង​ធ្វើ​ឱ្យ​អ្នក និង​កូន​របស់​អ្នក​ងាយ​នឹង​ទទួលរង​បាក់តេរី និង​មេរោគ ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ពុល​អាហារ។ ដូច្នេះ​ខាងក្រោម​នេះ យើង​សូម​ណែនាំ​ប្រភេទ​ផ្លែឈើ​មួយ​ចំនួន ដែល​ត្រូវ​ជៀសវាង​ទទួលទាន ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​៖

អ្នក​ប្រាកដជា​ឆ្ងល់​ថា តើ​អ្នក​អាច​ទទួលទាន​ផ្លែ​ល្ហុង​បាន​ឬទេ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​? ចម្លើយ​គឺ​ទេ​! ស្ដ្រី​ជាច្រើន​មកពី​ប្រទេស​ស្រីលង្កា បង់​ក្លា​ដែស ឥណ្ឌា​ក៏ដូចជា​ប្រទេស​ប៉ា​គី​ស្ថាន បាន​ប្រើ​ផ្លែ​ល្ហុង​ធ្វើជា​ថ្នាំ​រំលូត​កូន ប៉ុន្តែ​ប្រការ​នេះ​នឹង​មិន​ធ្វើ​ឱ្យ​អ្នកមាន​ការ​ព្រួយបារម្ភ​ឡើយ ដរាបណា​អ្នក​មិន​ចូលចិត្ដទ​ទួល​ទាន​វា​ទេនោះ​។ ជាក់ស្ដែង ការ​ទទួល​ទាន​ផ្លែ​ល្ហុង បណ្ដាលឱ្យ ពិបាក​ក្នុងការ​សម្រាលកូន ដោយ​ត្រូវ​ប្រើ​រយៈពេល​យូរ ឬ​បណ្ដាលឲ្យ​រលូត​កូន ដូចនេះ​វា​ជា​រឿង​ពិតប្រាកដ​មួយផ្នែក​។ ផ្លែ​ល្ហុង ជាពិសេស​ផ្លែ​ល្ហុង​ខ្ចី ឬ​ផ្លែ​ល្ហុង​ស្រគាល គឺ​សម្បូរ​ទៅដោយ​ជាតិ Latex ដែល​ត្រូវ​បាន​គេ​ដឹង​ថា វា​ធ្វើ​ឱ្យ​ស្ដ្រី​មាន​អាការៈ​កន្ត្រាក់​ស្បូន​។

តើ​ពេល​មាន​ផ្ទៃពោះ គួរ​ចៀសវាង​ទទួលទាន​ផ្លែឈើ​អ្វីខ្លះ​?

ទម្រង់​អាហារ​មួយ​ចំនួន​ដូចជា បុក​ល្ហុង​ខ្ចី គ្រាប់​ល្ហុង​ប្រើ​នៅ​ក្នុង​ទឹកក្រឡុក​ ដើម្បី​សម្លាប់​ប៉ារ៉ាស៊ីដ ព្រម​ទាំង​ឱសថ​បង្គ្រប់​បន្ថែម ដែល​មាន​ផ្ទុក​អង់​ហ្ស៊ី​ម Papain គួរ​ត្រូវ​ចៀសវាង​កុំ​ទទួលទាន អំឡុង​ពេល​មាន​ផ្ទៃពោះ​ត្រីមាស​ទី ៣ និង​ត្រីមាស​ចុងក្រោយ​។

ប៉ុន្តែ​ទោះជា​យ៉ាងណា ល្ហុង​ទុំ​គឺ​មានគុណ​សម្បត្តិ​ល្អឥតខ្ចោះ ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​។ ផ្លែ​ល្ហុង​ទុំ​សម្បូរ​ទៅ​ដោយ​វីតាមីន​ដូចជា វីតាមីន C និង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត ដែល​រារាំង​មូលហេតុ​ផ្ដើម ដែល​នាំឱ្យ​កើត​អាការៈ​មួយ​ចំនួន​នៃ​ការ​មាន​ផ្ទៃពោះ​ដូចជា ការ​ក្រហាយ​ទ្រូង និង​ទល់លាមក​ជាដើម​។ ផ្លែ​ល្ហុង លាយ​ជាមួយ​ទឹកឃ្មុំ និង​ទឹកដោះគោ គឺជា​អាហារ​ប៉ូវ​កម្លាំង​ដ៏​ល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ជាពិសេស​ក្នុងអំឡុងពេល​បំបៅ​ដោះ​កូន​។ ល្ហុង​ទុំ មាន​ផ្ទុក​អង់​ហ្ស៊ី​ម Papain កម្រិត​ទាប ហើយ​ជាទូទៅ ត្រូវ​បាន​គេ​ចាត់ទុកថា ជា​អាហារ​សុខភាព​ដ៏​ល្អ​ប្រណីត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារតែ​វា​សម្បូរ​ទៅ​ដោយ​បរិមាណ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន ព្រមទាំង​អត្ថ​ប្រយោជន៍​សុខភាព​ជាច្រើន​ផ្សេងទៀត។

តើ​ស្ត្រី​មាន​ផ្ទៃពោះ អាច​បរិភោគ​ម្នាស់ បាន​ដែរ​ឬទេ​? ចម្លើយ គឺ​ទេ​! ការ​ទទួលទាន​ម្នាស់ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ជា​ប្រការ​មិនល្អ​នោះ​ទេ ដូច្នេះ​ត្រូវ​ហាមឃាត់​ខ្លួន​អ្នក ពី​ការ​ទទួលទាន​ម្នាស់ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​សារធាតុ bromelain ដែល​អាច​បណ្ដាល​ឱ្យ​ទន់​ស្បូន ដោយ​នាំ​ទៅរក​សភាព​ពិបាក​សម្រាលកូន។

តើ​ពេល​មាន​ផ្ទៃពោះ គួរ​ចៀសវាង​ទទួលទាន​ផ្លែឈើ​អ្វីខ្លះ​?

ស្ដ្រី​មាន​ផ្ទៃពោះ អាច​ទទួលទាន​ម្នាស់ នៅ​ក្នុង​បរិមាណ​មធ្យម ព្រោះ​វា​នឹង​មិន​មាន​ឥទ្ធិពល ទៅលើ​គភ៌​ក្នុង​ផ្ទៃ ឬ​ការ​សម្រាល​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​ទទួល​ទាន​ផ្លែ​នេះ គួរតែ​ត្រូវ​បាន​ដាក់​កម្រិត អំឡុង​ពេល​ត្រីមាស​ដំបូង ដើម្បី​ជៀសវាង​បញ្ហា ដែល​មិន​អាច​មើល​ឃើញ​ទុកជាមុន​ដូចជា ការ​ធ្វើ​ឱ្យ​ទន់ ឬ​ស្ដើង​ស្បូន​ជាដើម ។ ស្ដ្រី​ជាច្រើន​ផ្ដល់​យោបល់​ថា ការ​ទទួល​ទាន​ទឹក​ម្នាស់​ច្រើន អាច​ជួយ​ឱ្យ​ពួកគេ រំលូត​កូន​ស្រួល​។ ដូច្នេះ​អ្នក​ត្រូវតែ​បញ្ឈប់​ខ្លួនឯង និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក ពី​ការ​បរិភោគ​ម្នាស់ ខណៈ​ពេល​ដែល​មាន​ផ្ទៃពោះ។

តើ​យើង​អាច​បរិភោគ​ផ្លែ​ទំពាំង​បាយជូ បាន​ឬទេ អំឡុង​ពេល​មាន​ផ្ទៃពោះ ? ចម្លើយ​ចំពោះ​សំនួរ​នេះ គឺ​កំពុង​ស្ថិត នៅ​ក្នុង​ការ​ជជែក​វែក​ញែក​យ៉ាង​ចម្រូងចម្រាស នៅឡើយ​។ ខណៈ​ពេល ដែល​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​មួយ​ចំនួន ណែនាំ​ថា អ្នក​ត្រូវ​ជៀសវាង​ការ​បរិភោគ​ផ្លែ​ទំពាំងបាយជូរ អំឡុង​ពេល​មាន​ផ្ទៃពោះ នោះ ដំបូន្មាន​ផ្សេងទៀត ណែនាំ​ឱ្យ​អ្នក​បរិភោគ​វា​។ អ្នក​ជំនាញ​ភាគច្រើន ផ្ដល់​ដំបូន្មាន​មិន​ឱ្យ​​ទទួលទាន​នោះ​ទេ ដោយសារតែ​បរិមាណ​នៃ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​ត្រូវ​បាន​បាញ់ ទៅលើ​ដំណាំ​ទំពាំងបាយជូរ ដើម្បី​បញ្ចៀស​វា​ពី​ការ​ស៊ី​បំផ្លិចបំផ្លាញ​ដោយ​សត្វល្អិត។

លើស​ពីនេះទៅ​ទៀត អ្វី​ដែល​យើង​ហាមប្រាម​ជា​សំខាន់​នោះ គឺ​បរិមាណ​ខ្ពស់​នៃ​សារធាតុ Resveratrol ដែល​មាន​វត្តមាន នៅ​ក្នុង​ផ្លែ​ទំពាំងបាយជូរ ។ សារធាតុ​គីមី​នេះ អាច​បង្ក​ឱ្យ​មាន​ការ​ពុល ចំពោះ​ស្ដ្រី​មាន​ផ្ទៃពោះ ។ ប៉ុន្តែ​ការ​ទទួល​ទាន​ផ្លែ​ទំពាំង​បាយជូ អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ផ្ដល់​ឱ្យ​អ្នក​នូវ​សារធាតុ​បំប៉ន​សំខាន់ៗ​ជាច្រើន​ដូចជា វីតាមីន A និង C ដូច្នេះ អ្នក​ត្រូវ​ធ្វើ​ការពិភាក្សា ជាមួយ​គ្រូពេទ្យ មុន​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​បរិភោគ​ផ្លែ​ទំពាំងបាយជូរ អំឡុង​ពេល​មាន​ផ្ទៃពោះ។

ដំបូន្មាន​សំខាន់​បំផុត​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ត្រូវ​ជៀសវាង​ទទួលទាន​ផ្លែឈើ ដែល​មិនបាន​លាង​ស្អាត​ល្អ និង​មិនបាន​សម្លាប់​មេរោគ អំឡុង​ពេល​មាន​ផ្ទៃពោះ។ វា​ជាការ​ចាំបាច់ ដែល​ម្ហូបអាហារ​មាន​អនាម័យ​ល្អ ត្រូវ​បាន​ផ្ដល់​ជូន​ដល់​ស្ដ្រី​ជាសំខាន់ អំឡុង​ពេល​មាន​ផ្ទៃពោះ​ដើម្បី​បញ្ចៀស​នូវ​ជំងឺឆ្លង​ពី​តុ​សូ​ផ្លា​ស្មូ (toxoplasmosis)​។ ផ្លែឈើ​គួរតែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របប​អាហារ​អំឡុងពេល​មាន​ផ្ទៃពោះ ទោះជា​យ៉ាងណា ស្ដ្រី​មាន​ផ្ទៃពោះ ត្រូវតែ​អនុវត្ត​ដោយ​ប្រុងប្រយ័ត្ន និង​ត្រូវ​ជៀសវាង​ការ​បរិភោគ​ផ្លែឈើ​មួយ​ចំនួន ដូចជា​ម្នាស់ ឬ​ល្ហុង​ឱ្យ​លើស​ប្រមាណ ក្នុង​គោលបំណង​ដើម្បី​ជៀសវាង​ផលវិបាក​ណាមួយ​អំឡុង​ពេល​មាន​ផ្ទៃពោះ។

•​ ​សូម​លាង​បន្លែ​ផ្លែឈើ​ឆៅ​ឱ្យ​បាន​ស្អាត​ល្អ ដោយ​បើកទឹក​បង្ហូរ​លាង មុន​ពេល​ទទួលទាន ជាពិសេស​គឺ​ផ្លែឈើ ដែល​តម្រូវ​ឱ្យ​ចិត​សំបក​ចេញ ឬ​កាត់​ជា​ដុំៗ ដូចជា​ត្រសក់ស្រូវ ឬ​ប្រភេទ​ផ្លែឈើ​ស្រដៀង​គ្នា​នេះ​ផ្សេងទៀត​។ បាក់តេរី អាច​ត្រូវ​បាន​រកឃើញ នៅ​លើ​ផ្នែក​ខាងក្រៅ ឬ​សំបក​របស់​វា​។​
•​ ​កុំ​ប្រើ​សាប៊ូទឹក សាប៊ូម្សៅ ឬ​សូ​លូ​ស្យ​ង់​លាង​ជម្រះ​ណាមួយ ដើម្បី​លាង​សម្អាត​បន្លែ ឬ​ផ្លែឈើ​។​
•​ ​ជា​ការ​ប្រុងប្រយ័ត្ន​បន្ថែម សូម​ប្រើ​ច្រាស​សម្អាត​បន្លែ ដើម្បី​ដុស​ជម្រុះ​ធូលី ឬ​ភាព​កខ្វក់​នៅ​លើ​បន្លែ​ផ្លែឈើ​។​
•​ ​ត្រូវ​កាត់​ចំណែក​ត្រង់​កន្លែង​ប៉ុល ឬ​ជាំ​ចេញ ពីព្រោះ​បាក់តេរី​អាច​ជ្រៀតចូល​ត្រង់​កន្លែង​នោះ​៕