ជនសង្ស័យម្នាក់ ត្រូវសមត្ថ​កិច្ចឃាត់ខ្លួន​ ក្នុងចំណោម​បក្ខពួក​៣នាក់​ រត់​ចោលម៉ូតូបន្សល់ទុក AK២ដើម​ នៅស្រុក​អូរាំងឪ

(ត្បូងឃ្មុំ)៖​ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ ក្នុងចំណោមបក្ខពួក៣នាក់​ ដែលរត់ចោលម៉ូតូ​បន្សល់ទុកAK២ដើម​ និងវត្ថុតាងមួយចំនួនទៀត កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ត្រី​ ម៉ៅ​ ពៅ​ ស្នងការនគរបាលខេត្តត្បូងឃ្មុំ​ បានឲ្យដឹងថា​ ដោយមានស្រាវជ្រាវពីកម្លាំងជំនាញ​ ទើបនៅរសៀលថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៦នេះ សមត្ថកិច្ច​បានធ្វើការឃាត់ខ្លួនជ​ន​សង្ស័យម្នាក់ឈ្មោះ​ ទិត​ សំអុល​ ក្នុងចំណោមបក្សពួកផ្សេងទៀតដែរបានបន្ដរត់គេចខ្លួន។

​លោកឧត្តមសេនីយ៍​ បន្ដថា​ ជនសង្ស័យឃាត់បាននេះ​ ជាមុខសញ្ញាចាស់​ ដែលទើបតែចេញពីគុក​ មិនបានប៉ុន្មានផង​ ក៏ត្រូវចូល​ទៅវិញម្ដងទៀត។ បច្ចប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែ​ធ្វើការស្រាវជ្រាវ​ ដើម្បីជនសង្ស័យផ្សេងទៀមកចាត់ការតាមច្បាប់។

សូមរំលឹកថា​ នៅយប់ថ្ងៃទី៦​ ខែកក្កដា​ ឆ្នាំ២០១៦​នៅគោលដៅត្រួតពិនិត្យ​ភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ មានជនសង្ស័យ៣នាក់ជិះរ៉ឺម៉កម៉ូតូ បានបើកគេច​ពីសមត្ថកិច្ច ហើយរត់គេចខ្លួន​ ខណៈសមតត្ថកិច្ចដេញពីក្រោយ។

ក្នុងនោះដែរ​ ជនសង្ស័យបានបន្សល់ទុុកអាវុធ​AK47 ផលិតនៅប្រទេសចិន​២ដើម បង់២​ គ្រាប់៣២គ្រាប់ ដោយច្រកក្នុងការ៉ុង និងកន្ត្រៃកាត់ដែក១ រួមជាមួយសម្ភារៈ​សំណង់ផ្សេងៗទៀត៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងរឿងកាំភ្លើងនេះដែរ ក៏មានហេតុការណ៍ធ្វើឲ្យ

ហេតុការណ៍ផ្ទុះកាំភ្លើងដោយអចេតនានេះ កើតឡើងនៅល្ថាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦នេះ នៅតំបន់អូដា មានចំងាយពី ភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំប្រហែល ១៥គ.ម ជាតំបន់ព្រៃ និងស្រែ។

សមត្ថកិច្ចបានឲ្យដឹងថា បើតាមចម្លើយសារភាពរបស់ជនបង្កជាប្ដីឈ្មោះ តឿន រុំ អាយុ២១ឆ្នាំ ថា មុនពេលកើតហេតុខ្លួនបាននយក កាំភ្លើងច្នៃ មកកែច្នៃបន្ថែម ក្រោយពីប្រពន្ធឈ្មោះ យ៉ុង តឿ អាយុ២០ឆ្នាំ បានយកគ្រាប់កឹប មកឲ្យខ្លួនដើម្បីត្រៀមដើរឆ្លុះសត្វ ពេលដែល កំពុងកែច្នៃក៏ផ្ទុះគ្រាប់កឹប បណ្ដាលឲ្យត្រូវប្រពន្ធសំណព្វចិត្ត របស់ខ្លួនដែលកំពុងតែដេកលេងលើអង្រឹងក្បែរខ្លួន ត្រូវស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ។

បច្ចប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត