រថយន្ដដឹកដែកបត់​ថយ​ ចូលការដ្ឋានមិនមានភ្លើងបំភ្លឺ​ បណ្ដាលឱ្យបុរសម្នាក់ជិះម៉ូតូបុក ពីក្រោយពេញទំហឹងរបួសធ្ងន់

(ភ្នំពេញ)៖​ រថយន្ដដឹកដែកថយចូលការដ្ឋាន​សំណង់មួយកន្លែង ដោយពុំមានភ្លើង​សម្រាប់បំភ្លឺ​ ស្រាប់តែម៉ូតូមួយគ្រឿង ដែលជិះដោយបុរសម្នាក់ មកដល់បានបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនាម៉ោងជាង១០យប់ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៦​ តាមបណ្ដោយមហាវិថីសហព័ន្ធរស្ស៉ី​ ស្ថិតក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ។​

សាក្សីដែលឃើញហេតុការណ៍​បានឱ្យដឹងថា​ មុនពេលកើតហេតុ​គេឃើញ រថយន្ដដឹកដែកធុនធំមួយគ្រឿង​ ពាក់ស្លាកលេខ AT 07-3-0122​ បើកបរក្នុងទិសដៅពីលិចទៅកើត​ លុះដល់ចំណុចកើតហេតុបានថយ​ បត់ចូលការដ្ឋាន​ខាងលើ ដោយសារតែរថយន្ដមិនមានភ្លើងបំភ្លឺ​ ស្រាប់តែពេលនោះមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង​ ម៉ាក Honda Dream​ ពាក់ស្លាកលេខភ្នំពេញ 1AT-6448​ បានបុកពេញទំហឹង ធ្វើឱ្យជនរងគ្រោះរួមទាំងម៉ូតូខ្ទាតចូលក្រោម រថយន្ដរងរបួសធ្ងន់ធ្ងរ។​

ក្រោយពេលកើតហេតុ​ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ចំណែករថយន្ដ​ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ​យកទៅរក្សាទុក​ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ករណីស្រដៀងនេះក៏បានកើតឡើងផងដែ នៅ​និង​កន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៨-៣៩ ស្ថិត​ក្នុងភូមិ​ព្រែក​តាកែវ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​

ជន​រង​គ្រោះ​ឈ្មោះ សៅ​ឌី រតនៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជិះម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1N-7531​មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​រថយន្ត​បង្ក ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​គ្មាន​ស្លាក​លេខ​។ ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មាន​មនុស្ស​ស្លាប់ រួច​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ​។

ប្រភព​ព័ត៌មាន​បាន​និយាយ​ថា​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ត្រូវ​រថយន្ត​បង្ក​បើកបរ​ស្រប​ទិស​គ្នា​បុក​ប៉ះ​ចំហៀង​ម៉ូតូ​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​អ្នកបើកបរ​ខ្ទាត​ចេញពី​ម៉ូតូ​ដួល​ទៅ​លើ​ថ្នល់​ត្រូវ​កង់​រថយន្ត​កិន​ចំ​ក្បាល​បែកចេញ​ខួរ​ស្លាប់​តែ​ម្តង​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចុះ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ពិនិត្យ និង​ធ្វើការ​វាស់វែង​ប្រមូល​យក​មធ្យោបាយ​ទាំង​២​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោ​គ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត