អ៊ាម វន្នី ចែក​រំលែក​​គន្លឹះ​ធ្វើ​បទ​ចម្រៀង​ថ្មី​

ជួបជាមួយ អ៊ាម វន្នី ក្នុងវីដេអូឃ្លីបមួយ ដែលលោកបានផុសចែករំលែកបទពិសោធន៍នៃការធ្វើបទចម្រៀងថ្មីៗ ទៅដល់បងប្អូនដែលមានចំណូលចិត្តស្រលាញ់វិស័យមួយនេះ។

យ៉ាងណាមិញអតីតបេក្ខភាព Cambodian Idol រដូវកាលទី១ បញ្ជាក់ថា លោកថាមិនមែនជាអ្នកជំនាញខ្លាំងក្លាខាងផ្នែកចម្រៀង និងនិពន្ធនេះទេ ប៉ុន្តែដោយសារធ្លាប់មានបទពិសោធន៍ខ្លះ គួបផ្សំនឹងឆន្ទៈនៃការស្រាវជ្រាវកន្លងមក ទើបលោកអាចមានសមត្ថភាពនិពន្ធបាន។

អ៊ាម វន្នី ចែក​រំលែក​​គន្លឹះ​ធ្វើ​បទ​ចម្រៀង​ថ្មី​

ម្ចាស់បទ “ស្នេហ៍ដំបូង” ថ្លែងថា៖ “ការពិតខ្ញុំ មិនមែនជាអ្នកចេះដឹង ឬអ្នកជំនាញខាងផ្នែកនេះប៉ុន្មានទេ តែវាគ្រាន់តែជាការចែករំលែក ទៅដល់បងប្អូនដែលស្រលាញ់ចូលចិត្តវិស័យនេះ។ ខ្ញុំក៏មិនមានក្បួនខ្នាតអ្វីត្រឹមត្រូវដែរ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ និងការស្រាវជ្រាវកន្លងមក ខ្ញុំសូមធ្វើការពន្យល់ទៅដល់បងប្អូនខ្លះៗ”។

ជាមួយគ្នានេះដែរ ម្ចាស់បទ “បុប្ផាទីក្រុង” អះអាងថា រាល់ការនិពន្ធកន្លងមក លោកតែងរៀនសូត្រ និងយកគំរូតាមបទចម្រៀងពីដើម។ ប្រិយមិត្តដែលមានបំណងចង់ចេះផ្នែកនិពន្ធបទចម្រៀងថ្មី តោះទស្សនាការចែករំលែកបទពិសោធន៍ខ្លះៗពី អ៊ាម វន្នី ខាងក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា

  • អ៊ាម វន្នី ចែក​រំលែក​​គន្លឹះ​ធ្វើ​បទ​ចម្រៀង​ថ្មី​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:វីដេអូ
Tags: