​វីដេអូ​ម៉ូដែល​ថៃ​ត្រូវ​ខ្មោច​សណ្ឋិត​ ពេល​កំពុង​សម្ភាសន៍​​ទទួល​ការ​ចាប់អារម្មណ៍

វីដេអូ​​មួយ​ទទួល​បាន​អ្នក​ទស្សនា​រាប់​លាន​​ដង​ត្រឹម​រយៈពេល​១​យប់ បង្ហាញ​ពី​តារា​ម៉ូដែល​ថៃ​​ម្នាក់​ត្រូវ​ខ្មោច​សណ្ឋិត​​ អំឡុង​ពេល​សម្ភាសន៍​ក្នុង​ទូរទស្សន៍​មួយ។ នាង​​បាន​ប្រាប់​ថា ខ្មោច​ថៃ​មួយ​ក្បាល​តែង​ចូល​ខ្លួន​​នាង​ជា​ញឹកញយ។

 

 

​វីដេអូ​ម៉ូដែល​ថៃ​ត្រូវ​ខ្មោច​សណ្ឋិត​ ពេល​កំពុង​សម្ភាសន៍​​ទទួល​ការ​ចាប់អារម្មណ៍

 

១៣​នាទី​នៃ​កិច្ច​សម្ភាសន៍ តារា​ម៉ូដែល Thippawan “Pui” Chaphupuang បាន​ប្រាប់​រឿងរ៉ាវ​របស់​​ខ្លួន​​ទៅ​កាន់​ទស្សនិកជន​អំពី pop ជា​ខ្មោច​ថៃ​អត់​ឃ្លាន​ម្នាក់​ដែល​តែង​ចូល​សណ្ឋិត​ក្នុង​ខ្លួន​របស់​នាង។ Pui បាន​និយាយ​ថា វា​បាន​ចាប់ផ្ដើម​ ពេល​ដែល​នាង​ទៅ​វិស្សមកាល​​នៅ​ទីក្រុង Rayong ប្រទេស​ថៃ​មួយ​ឆ្នាំ​មុន​ ហើយ​ខ្មោច pop បាន​ចូល​ក្នុង​ខ្លួន​នាង​ក្នុង​បន្ទប់​ទឹក។

​​​​​​​​​
គ្រា​នោះ​ស្រាប់​តែ​ខ្មោច popបាន​ចូល​សណ្ឋិត​ Pui ធ្វើ​ឲ្យ​ពិធីករ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ពីធីករ​និង​ខ្មោចpop បាន​ធ្វើ​ការ​សន្ទនា​គ្នា​​មួយ​សន្ទុះ សួរ​ពី​ប្រភព​របស់ pop មក​ពី? នរណា​ឲ្យ​មក? តែ pop មិន​បាន​ប្រាប់​ទេ​។ យ៉ាងណាក្ដី​ សំនួរ​និង​កាយវិការ​ទាំង​អស់​របស់​ពីធីករ​និង​ខ្មោចpop ស្រដៀង​ឈុត​ឆាក​មួយ​ក្នុង​រឿង “The Conjuring 2” ការ​សន្ទនា​រវាង​ខ្មោច​​តា​ចាស Bill Wilkins ដែល​សណ្ឋិត​ក្នុង​ខ្លួន​Janet ជាមួយ​បុរស​ម្នាក់។

 

 

ក្រោយ​​វីដេអូ​នេះ​លេច​លើ​បណ្ដាញ​សង្គម មនុស្ស​មួយ​ចំនួន​ជឿជាក់​ថា​វា​ជា​ការ​សម្ដែង។ មាន​អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​ចូល​ទៅ​ Comment​យ៉ាង​ហួស​ចិត្ត​ថា៖”​ខ្ញុំ​ធ្លាប់​អីចឹង​ដូចគ្នា​ ពេល​ដែល​ខ្ញុំ​ញៀន​ថ្នាំ​ខ្លាំង។ ខ្ញុំ​ក៏​បាន​ធូរ​ឡើងវិញ ពេល​សម្រេច​ចិត្ត​ទៅ​ព្យាបាល”៕

 

ចុចអាន៖បុរស​ម្នាក់​បាន​ស្លាប់​និង​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​ បន្ទាប់​​ពី​មើល​ “​The Conjuring 2”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖coconuts

​​