កែវ​ រំចង​ប្រាប់​​មូល​ហេតុ​បាត់​មុខ​ពី​សង្វៀន​​យូរ​

រហូតមកដល់ពេលនេះប្រហែលជាជិត៦ខែហើយដែលជើងខ្លាំង កែវ រំចង់ បានបាត់មុខពីសង្វៀនប្រដាល់ បន្ទាប់ពីរូបគេបានប្រកួតជាមួយកីឡាកររុស្ស៊ីនៅសង្វៀនអប្សរាកាលពីខែមករា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ។ អ្នកគាំទ្រជាច្រើនចង់ឃើញរូបគេឡើងវ៉ៃបន្តទៀត។

កែវ​ រំចង​ប្រាប់​​មូល​ហេតុ​បាត់​មុខ​ពី​សង្វៀន​​យូរ​
កែវ រំចង់ (បង្គោលក្រហម)វ៉ៃនឹងកីឡាករថៃកន្លងមក

ជុំវិញអវត្តមាននេះ កែវ រំចង់ បានប្រាប់ Sabay តាមទូរសព្ទថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ រូបគេមិនបានប្រកួតឡើយ បើទោះជាមានការផ្គូផ្គងឲ្យប្រកួតច្រើនក៏ដោយ។ ប្រការដែលរូបគេអវត្តមាននេះគឺដោយសារតែខ្លួនមានបញ្ហាសុខភាពពោលគឺជំងឺតម្រងនោមដែលកំពុងព្យាបាលនៅស្រុកកំណើតក្នុងខេត្តបាត់ដំបង។ រូបគេមិនដឹងថា ពេលណាទើបជាសះស្បើយដែរ។

អ្នកប្រដាល់ដែលអង្រួនសង្វៀន Thai Fight កក្រើកនៅប្រទេសថៃកាលពីខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា តាមពិតទៅមានសង្វៀនប្រដាល់របស់ទូរទស្សន៍ក្នុងស្រុក និងកម្មវិធីប្រដាល់នៅក្រៅប្រទេសមួយចំនួនបានទាក់ទងរូបគេឲ្យឡើងប្រកួត ប៉ុន្តែរូបគេមិនទាន់អាចឡើងវ៉ៃបានឡើយនៅពេលនេះ។ មែនទែនទៅ រូបគេក៏ចង់ឡើងវ៉ៃដើម្បីបម្រើដល់អ្នកគាំទ្រដែលនិយមចូលចិត្តទស្សនាការប្រកួតរបស់គេដែរ។

កែវ​ រំចង​ប្រាប់​​មូល​ហេតុ​បាត់​មុខ​ពី​សង្វៀន​​យូរ​
កែវ រំចង់ (បង្គោលក្រហម) វ៉ៃនឹងកីឡាករថៃកន្លងមក

ការប្រកួតចុងក្រោយរបស់ កែវ រំចង់ បានយកឈ្នះកីឡាកររុស្ស៊ីឈ្មោះ អ៊ីបី របស់សង្វៀនអប្សរាដែលរៀបចំការប្រកួតនៅខេត្តព្រះសីហនុដើម្បីអបអរសាទរទិវា៧ មករា ឆ្នាំ២០១៦។ កាលពីចុងឆ្នាំ២០១៥ អ្នកប្រដាល់កម្ពុជារូបនេះបានយកឈ្នះជើងខ្លាំងថៃ Iquezang ដោយពិន្ទុក្នុងព្រឹត្តិការណ៍ Thai Fight ក្នុងឱកាសបុណ្យចូលឆ្នាំសាកល២០១៦៕

អត្ថបទ៖ នួន ស៊ីណា
ប្រភព៖ sabay

  • កែវ​ រំចង​ប្រាប់​​មូល​ហេតុ​បាត់​មុខ​ពី​សង្វៀន​​យូរ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: