​ក្រសួង​ឲ្យ​​រាយការណ៍​​​បើ​មាន​​មន្ត្រី​​​​​​ជញ្ជីង​ចល័ត​ទារ​លុយ​ឬ​ដាក់​ខែ​បង់​លុយ​ ​ដឹក​លើស​ទម្ងន់

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជនទាំងអស់ ឲ្យបានដឹងថា ក្រសួងនឹងរៀបចំក្រុមជញ្ជឹងចល័ត ដែលមានភារកិច្ចថ្លឹងយានយន្តដឹកជញ្ជូនទំនិញទាំងឡាយ នៅតាមគោលដៅសំខាន់ៗមួយចំនួន។
​ក្រសួង​ឲ្យ​​រាយការណ៍​​​បើ​មាន​​មន្ត្រី​​​​​​ជញ្ជីង​ចល័ត​ទារ​លុយ​ឬ​ដាក់​ខែ​បង់​លុយ​ ​ដឹក​លើស​ទម្ងន់
ក្រសួងបានបញ្ជាក់ថា ការអនុវត្តដាក់ឲ្យមានជញ្ជីងចល័តថ្លឹងរថយន្តដឹកទំនិញធុនធ្ងន់ខាងលើ នឹងដាក់ថ្លឹងនៅតាមគោលដៅ ដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានានៅរដូវប្រមូលផល និងការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូន មុននឹងអាចធ្វើចរាចរណ៍នៅលើបណ្ដាញផ្លូវថ្នល់ ឬនៅតាមផ្លូវសំខាន់ៗ ដែលអ្នកបើកបររថយន្តដឹកជញ្ជូនលើសទម្ងន់ បានបើកបរគេចវេសមិនចូលស្ថានីយថ្លឹងយានយន្ត។

ក្រសួងសាធារណការ ក៏បានរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជនទាំងអស់ សូមចូលរួមអនុវត្តវិធានការនេះ និងរាយការណ៍មកក្រសួងអំពីករណីមន្ត្រីក្រោមឱវាទក្រសួង ដែលបានចាត់ឲ្យទៅបម្រើការងារនៅតាមស្ថានីយជញ្ជីងអចល័ត និងក្រុមជញ្ជីងចល័ត បានប្រព្រឹត្តមិនត្រឹមត្រូវតាមច្បាប់ទោះ ក្នុងរូបភាពណាក៏ដោយ ដូចជា ទារលុយ ឬដាក់ខែបង់លុយ ជាថ្នូរនឹងបណ្ដែតបណ្ដោយឲ្យប្រព្រឹត្តបទល្មើសដឹកជញ្ជូនលើសទម្ងន់ តាមរយៈ Facebook (www.facebook.com/mpwt.gov.kh) ឬទូរស័ព្ទ Hot line ០២៣ ៤២៦ ១៥៧៕

ប្រភព៖ kqube

  • ​ក្រសួង​ឲ្យ​​រាយការណ៍​​​បើ​មាន​​មន្ត្រី​​​​​​ជញ្ជីង​ចល័ត​ទារ​លុយ​ឬ​ដាក់​ខែ​បង់​លុយ​ ​ដឹក​លើស​ទម្ងន់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:កំសាន្ត
Tags: