ភ្លេងការ​​ទៅជា​ភ្លេង​ពិណពាទ្យ​ម្ហូប​ការ​ទៅ​ជា​ម្ហូប​បុណ្យ​សព​ក្រោយ​​ពី​ប្អូន​ស្រី​ត្រូវ​ខ្សែ​​​ភ្លើង​ឆក់​ស្លាប់​

ខេត្ត​បាត់ដំបង៖ ហេតុការណ៍​ដ៏​រន្ធត់​ខ្លោចផ្សា​រក​ទី​បំផុត​គ្មាន បាន​កើត​ឡើង​លើ​ក្រុម​គ្រួសារ ម្ចាស់​ពិធី​មង្គល​ការ ជា​ពិសេស​កូន​កំលោះ​និង​កូន​ក្រមុំ​ ខណៈ​ភ្លេងការ​ដែល​កំពុង​បន្លឺ​ឡើង ក្លាយ​ទៅ​ភ្លេង​ពិណពាទ្យ ម្ហូប​ការ​ត្រៀម​ទទួល​ភ្ញៀវ​ក្លាយ​ជា​ម្ហូប​សម្រាប់​ពិធី​បុណ្យ​សព បន្ទាប់​ពី​ប្អូន​ស្រី​ត្រូវ​ឆក់​ខ្សែ​ភ្លើង​ស្លាប់ ខណៈ​​ដែល​នាង​កំពុង ប្រមូល​មុង​ភួយ​នៅ​តូប​លក់​ឥវ៉ាន់​ចាប់​ហួយ​ដែល​ស្ថិត​នៅ​ខាង​មុខ​ផ្ទះ​ធំ។
ភ្លេងការ​​ទៅជា​ភ្លេង​ពិណពាទ្យ​ម្ហូប​ការ​ទៅ​ជា​ម្ហូប​បុណ្យ​សព​ក្រោយ​​ពី​ប្អូន​ស្រី​ត្រូវ​ខ្សែ​​​ភ្លើង​ឆក់​ស្លាប់​

ប្រភព​ពី​អ្នក​ភូមិ​និយាយ​ថា នារី​ក្រមុំ​ដែល​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ខាង​លើ​ឈ្មោះ រិម ស្រី​នឿន អាយុ​២៧ រស់​នៅ​ក្នុង​ភូមិ​បឹង​ចែក ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ព្រលឹម​​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦ កំឡុង​ពេល​ដែល​ពិធី​មង្គល​ការ​ទើប​តែ​ដល់​ថ្ងៃ​ចូល​រោង​ប៉ុណ្ណោះ ដែល​ប្រែក្លាយ​ពី​ភ្លេងការ​សិរីមង្គល​ដល់​គូ​ភរិយា​ថ្មោងថ្មី​ទៅ​ជា​ភ្លេង​ពិណពាព្យ។

ប្រភព​បាន​បន្ត​ថា មុន​ពេល​កើត​ហេតុ​នារី​ក្រមុំ​រងគ្រោះ​ បាន​ទៅ​សារ​ប្រមូល​មុង​ភួយ​នៅ​តូប​លក់​ឥវ៉ាន់​ចាប់ហួយ ​នៅ​ខាង​មុខ​ផ្ទះ​ធំ​ដែល​ក្រុម​អ្នក​ចាក់​មីក្រូ​បាន​ត​ខ្សែ​ភ្លើង​ចូល​ដើម្បី​ដាក់​កង្ហារ​អោយ​បងប្អូន​មក​ចូលរួម​ពិធី​រៀបការ។

ក្រោយ​ពេល​កើត​ហេតុ​ជន​រងគ្រោះ​ ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត​បាត់ដំបង​ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ហើយ​អះអាង​ថា​ស្ត្រី​រងគ្រោះ បាន​ស្លាប់​បាត់​ទៅ​ហើយ​ ភ្លាម​នោះ​ក្រុម​គ្រួសារ​មិន​អស់​ចិត្ត​បាន​ដឹក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប្រើ​ពិធី​សង្រ្គោះ​បូរាណ​ដោយ​យក​ជន​រងគ្រោះ​ទៅ​កប់ ជាមួយ​ដីខ្សាច់ ប៉ុន្តែ​ការ​ប្រឹងប្រែង​នេះ​មិន​ទទួល​បាន​លទ្ធផល​ឡើយ។

បន្ទាប់​ពី​ហេតុការណ៍​នេះ​​កើត​ឡើង សាមី​កូន​កម្លោះ​ និង​កូន​ក្រមុំ ព្រម​ទាំង​ក្រុម​គ្រួសារ​សម្រេច​ផ្អាក​ពិធី​មង្គល​ការ​របស់​ពួកគេ​ ហើយ​បាន​បង្វែរ​ម្ហូប​អាហារ​ក្នុង​ថ្ងៃ​ចូល​រោងការ​នេះ​ទៅ​ជា​ម្ហូប​ពិធី​បុណ្យ​សព​វិញ៕​

ភ្លេងការ​​ទៅជា​ភ្លេង​ពិណពាទ្យ​ម្ហូប​ការ​ទៅ​ជា​ម្ហូប​បុណ្យ​សព​ក្រោយ​​ពី​ប្អូន​ស្រី​ត្រូវ​ខ្សែ​​​ភ្លើង​ឆក់​ស្លាប់​

ភ្លេងការ​​ទៅជា​ភ្លេង​ពិណពាទ្យ​ម្ហូប​ការ​ទៅ​ជា​ម្ហូប​បុណ្យ​សព​ក្រោយ​​ពី​ប្អូន​ស្រី​ត្រូវ​ខ្សែ​​​ភ្លើង​ឆក់​ស្លាប់​

ប្រភព៖ kqube

  • ភ្លេងការ​​ទៅជា​ភ្លេង​ពិណពាទ្យ​ម្ហូប​ការ​ទៅ​ជា​ម្ហូប​បុណ្យ​សព​ក្រោយ​​ពី​ប្អូន​ស្រី​ត្រូវ​ខ្សែ​​​ភ្លើង​ឆក់​ស្លាប់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:កំសាន្ត
Tags: