Roger អស់​ឱកាស​ទៅ​គ្រង​​ជើង​ឯក​ Wimbledon ជា​លើក​ទី ៨

ជើងឯក Grand Slam 17 សម័យ​សញ្ជាតិ​ស្វីស​ Roger Federer មិន​អាច​បន្ត​ក្តី​សង្ឃឹម​សម្រាប់​ការ​ឈាន​ទៅ​គ្រង​តំណែង​ជើងឯក Wimbledon ជា​លើក​ទី ៨ ក្រោយ​រង​បរាជ័យ​ទាំង​មិន​អស់​ចិត្ត​នឹង​កីឡាករ​វ័យ​ក្មេង​សញ្ជាតិ​កាណាដា Milos Raonic ដោយ​លទ្ធផល​ដ៏ 6-3 6-7 (3-7) 4-6 7-5 6-3។

 

Roger អស់​ឱកាស​ទៅ​គ្រង​​ជើង​ឯក​ Wimbledon ជា​លើក​ទី ៨

 

ការ​ធ្លាក់​ត្រឹម​វគ្គ ៤ នាក់​ចុងក្រោយ​នេះ បន្ទាប់​ពី Roger ខកខាន​ចូលរួម​ការ​ប្រកួត French Open ដោយសារ​មាន​បញ្ហា​របួស។

 

Roger អស់​ឱកាស​ទៅ​គ្រង​​ជើង​ឯក​ Wimbledon ជា​លើក​ទី ៨

 

Raonic បាន​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​កាណាដា​ទី​ពីរ ដែល​អាច​ឈាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ Grand Slam។

 

Raonic នឹង​ឡើង​ទៅ​ជួប​កីឡាករ​លំដាប់​លេខ​មួយ​សញ្ជាតិ​អង់គ្លេស Andy Murray នៅ​វគ្គ​ផ្តាច់ព្រ័ត្រ បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​ឆែក Tomas Berdych ដោយ​លទ្ធផល 6-3, 6-3 ,6-3 នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។