ល្បីថា តារាប្រុសម្នាក់នេះ កំពុងទទួលបាន ប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្រ ស្រលាញ់ភេទដូចគ្នា!

កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ ក្រុមចម្រៀង Kpop បុរស BTS កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រស្ទើរតែគ្រប់មជ្ឍដ្ឋាន មិនថាតែអ្នកគាំទ្រនារីនោះទេ សូម្បីតែបុរសៗក៏គាំទ្របាក់ទឹកបាក់ដីដែរ។

ជាការពិតណាស់ ក្នុងចំណោមសមាជិកទាំងអស់នៃក្រុម BTS យើងសង្កេតឃើញថាសមាជិកម្នាក់ដែលមានឈ្មោះថា Jin ដែលអាចនិយាយបានថា ជាសមាជិកម្នាក់ដែលមានរូបរាងស្រស់សង្ហារខ្លាំង ជាពិសេស គឺផ្ទៃមុខរបស់លោកតែម្តង ដែលមើលទៅ ពិតជាមានភាពស្រស់សង្ហារ គួរឲ្យស្រលាញ់ខ្លាំងមែនទែន ឬអាចនិយាយបានថា Cute Cute ផងដែរ។ មិនតែប៉ុណ្ណោះ នេះបើយោងតាមបញ្ជីស្រង់ទិន្នន័យ របស់ Instiz យើងអាចដឹងបានថា បច្ចុប្បន្ននេះ Jin កំពុងតែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាពយ៉ាងខ្លាំងខ្លាបំផុត ពីសំណាក់គាំទ្រ ឬអាចនិយាយបានថា អ្នកគាំទ្រផ្គាប់មុខ ដែលជាពិសេសទៀតនោះ គឺកំពុងតែពេញនិយមខ្លាំងពីក្រុមអ្នកគាំទ្រ ស្រលាញ់ភេទដូចគ្នា គឺប្រុសស្រលាញ់ប្រុសថែមទៀតផង។

ដូចនេះ បើចង់ដឹងថា Jin សង្ហាប៉ុណ្ណា សូមមើលរូបខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត

មិនថាយ៉ាងណា ក្រឡេកមកមើល តារាKpop ប្រុសម្នាក់នេះវិញ មានឈ្មោះថា Jeonghan ជាសមាជិកមួយរូបគត់ដែលទុកសក់វែង នៃក្រុម SEVENTEEN។ គួរឲ្យដឹងថា គាត់ត្រូវបានគេជ្រើសរើសចូលជាបេក្ខភាពការនៃបោះឆ្នោតមួយ ដោយបេក្ខជនដែលត្រូវបានគេជ្រើសរើសទាំងនោះ សុទ្ធសឹងតែជាតារា Kpop នារីៗ ដែលស្រស់ស្អាត និងសាកសមបំផុតសំរាប់សក់ខ្លី​ ដូចជា កញ្ញា Hyeri សមាជិកក្រុម Girl’s Day , កញ្ញា Chao ស្រីស្អាតសក់ខ្លីប្រចាំក្រុម AOA និង Jin សមាជិកក្រុម Lovelyz និងមានជាច្រើនទៀត។

ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីលទ្ធផលសម្រេចចុងក្រោយបានប្រកាសចេញមក គឺធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដែលចំណាត់លេខ១ មិនមានក្នុងចំណោមតារាស្រីណាមួយ​ បែរជាបានទៅលើ Jeonghan សមាជិកក្រុមបុរស SEVENTEEN ឯនេះវិញ ដោយគាត់បានជាប់ចំណាត់ថ្នាក់ នៅលំដាប់កំពូលលេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្ររហូតទៅដល់ជាង ៥០% ឯណោះនៃការបោះឆ្នោតសរុប៕

ដូច្នេះ បើចង់ដឹងថាសម្រស់ របស់តារាប្រុសសក់វែង មានមន្តស្នេហ៍រូបនេះ សង្ហាខ្លាំងប៉ុណ្ណា តោះមកមើលរូបទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload