បទល្មើស​«​របាំង​ណ​រ៉ាវ​»​ពេញ​ផ្ទៃ​បឹង​ទន្លេសាប នៅ​តំបន់​ប្រសព្វ ក​-​ដប​

ពេលនេះ បទល្មើសរបាំងណរ៉ាវជាច្រើនកន្លែង ត្រូវបានក្រុមឈ្មួញកំពុងធ្វើ សកម្មភាព យ៉ាងអនាធិបតេយ្យ ដាក់រាយពាសពេញ លើផ្ទៃទឹកបឹងទន្លេសាបក្នុងចំណុចភូមិសាស្ត្រព្រំប្រទល់ ៣ ខេត្ត ( ចំណុចក-ដប ) តែប្រជាពលរដ្ឋមិនបានឃើញមន្ត្រីជលផល និង សមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនោះទេ ដែលបទល្មើសនេសាទទាំងនេះ ស្ថិតនៅក្នុងទឹកដីស្រុកបូរិបូណ៍ ខេត្តកំពង់ឆ្នាំងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ និង ទឹកដីស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។

របាំងសាច់អួនទំនើបទាំងនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា ត្រូវគេដាក់នៅចំណុចព្រែកក្របី និង ព្រែអ្នកតាស្ដេចក្មេង ស្ថិតក្នុងភូមិក្រចាប់ ឃុំឆ្នុកទ្រូ ក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។ ជាមួយគ្នានេះ បទល្មើសនេសាទខាងលើត្រូវគេដាក់នៅពាសពេញតាមមាត់បឹងទន្លេសាបចាប់ពីព្រែកតាពេជ្រ រហូតដល់ជ្រោយស្ដី ស្ថិតនៅក្នុងភូមិផ្លូវស្ទឹង ភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងនៅតាម ដងទន្លេ ចាប់ពីចំណុចព្រែកផ្សោត ចំណុចខ្វែងក្របី ចំណុចមុខព្រែកប្រទាល់ ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និង ជាប់ព្រំប្រទល់ស្រុកស្ទោងខេត្តកំពង់ធំ ។

ប្រជាពលរដ្ឋមូលដ្ឋានបានឲ្យដឹងថា «ក្នុងមួយថ្ងៃៗ ក្រុមជនល្មើសទាំងនេះ បានចាប់ត្រីចម្រុះគ្រប់ប្រភេទ ពី ៥ តោនទៅ ១០ តោន ។ ឧបករណ៍របាំងសាច់អួនក្រឡាញឹកទាំងនោះ ជាបទល្មើសត្រូវបានច្បាប់ហាមឃាត់ និង បិទការនេសាទទាំងស្រុង ដែលជារដូវត្រីធ្វើចរាចរណ៍ចូលទៅព្រៃរនាមរកកន្លែងពងកូន ។

ទោះបីជាឧបករណ៍បំផ្លិចបំផ្លាញពូជមច្ឆាជាតិទាំងនោះ កើតមានយ៉ាងណាក្ដី ក៏គេមិនដែលឃើញមន្ត្រីជំនាញជលផល និង អាជ្ញាធរក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ដែលមានតួនាទីគ្រប់គ្រងក្នុងដែនសមត្ថកិច្ចតំបន់ខាងលើនោះ ចុះទៅធ្វើការទប់ស្កាត់ និង បង្ក្រាបឡើយ ដែលជាហេតុនាំឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅរិះគន់ថា មានការឃុបឃិតត្រូវរ៉ូវគ្នាជាប្រព័ន្ធ ទើបអាចនេសាទឧបករណ៍ល្មើសច្បាប់ទាំងនេះ បាន ដោយគ្មានការរំខានពីសំណាក់ជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធនារដូវបិទនេសាទនេះឡើយ» ។

លោក ពុំ និមលនាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ លោក ប៉ែន សុវណ្ណរិទ្ធ នាយខណ្ឌជលផលខេត្តកំពង់ធំ និង មន្ត្រីជលផលខេត្តកំពង់ឆ្នាំងមិនទាន់អាចសុំការបំភ្លឺណាមួយបាននៅឡើយទេ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៦ នេះ ៕

13645217_369678576489582_34275449854686594_n

13592220_369678573156249_286438873109318541_n

ប្រភពៈ pmhotnews


បទល្មើស​«​របាំង​ណ​រ៉ាវ​»​ពេញ​ផ្ទៃ​បឹង​ទន្លេសាប នៅ​តំបន់​ប្រសព្វ ក​-​ដប​

លោក​ហ៊ុន សែន​ទាល់​ មិន​ទាមទារ​ឲ្យ​ប្រើ​គោរមងារ​«សម្ដេច​»ទេ

បទល្មើស​«​របាំង​ណ​រ៉ាវ​»​ពេញ​ផ្ទៃ​បឹង​ទន្លេសាប នៅ​តំបន់​ប្រសព្វ ក​-​ដប​

អ្នកវិភាគ​៖​ សេចក្ដីសម្រេច​របស់​ UN​ បញ្ជាក់​ថា​កម្ពុជា​ដើរតួ​នាទី​ជំនួស​អតីត​ របប​យោធា​ភូមា