នាយកដ្ឋាន​ទំនាក់ទំនង​សាខា​កាកបាទក្រហម​កម្ពុជា ​ពង្រឹង​ការងារ​មនុស្ស​ធម៌​ បង្កើន​ការសង្គ្រោះ​ឲ្យ​មាន​ប្រសិទ្ធភាព​

នាយកដ្ឋាន​ទំនាក់ទំនង​សាខា​កាកបាទក្រហម​កម្ពុជា ​ពង្រឹង​ការងារ​មនុស្ស​ធម៌​ បង្កើន​ការសង្គ្រោះ​ឲ្យ​មាន​ប្រសិទ្ធភាព​

ស្ទឹងត្រែង ៖ ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ធ្វើ​លំហាត់​ប្រាណ​សមត្ថភាព​ស្ថាប័ន​សាខា​កាកបាទក្រហម ​នៅ​ខេត្ត​ស្ទឹងត្រែង នា​ថ្ងៃ​ទី០៨​ ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ នាយកដ្ឋាន​ទំនាក់ទំនង​សាខា​កាកបាទក្រហម​កម្ពុជា បាន​កំណត់​គោលដៅ​ថ្មី​តាមរយៈ​ការ​ធ្វើ​ការ​វាស់​ស្ទង់​នូវ​កម្រិត​សមត្ថភាព​ដែល​កំពុង​វិវត្ត​ឡើង​និង​ជំរុញ​ឲ្យ​ស្ថាប័ន​មនុស្សធម៌​មួយ​នេះ​បំពេញភារកិច្ច​ឲ្យ​បាន​ឆ្លើយតប​ទៅដល់​មូលដ្ឋាន ដើម្បី​បម្រើ​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់ពេលវេលា។

លោកស្រី ហួន ច​ន្ទ័​បូរ៉ា​នា នាយិកា​នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទក្រហម​កម្ពុជា​បាន​ប្រសាសន៍​ថា​ គណៈកម្មាធិការ​សាខា និង​គណៈកម្មាធិការ​អនុ​សាខា​កាកបាទក្រហម​ខេត្ត ក្រុង ស្រុក​ ត្រូវ​អនុវត្ត​ភារកិច្ច​ឲ្យ​មាន​ប្រសិទ្ធភាព និរន្តរភាព និង​តម្លាភាព អនុវត្ត​ការងារ​សង្គ្រោះ​ឲ្យ​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ជាមួយ​អាជ្ញាធរ​សាធារណៈ​ក្នុង​វិស័យ​មនុស្សធម៌។​

លោកស្រី​នាយិកា​បញ្ជាក់​ថា កិច្ចការ​ទាំងនេះ​ យើង​នឹង​ត្រូវ​ប្រតិបត្តិ​ឲ្យ​បាន​ទៅ​តាម​គោល​បំណង​ចំនួន​៣​របស់​សាខា​កាកបាទក្រហម តាមរយៈ​ការ​ធ្វើ​លំហាត់​ប្រាណ ការ​ប៉ាន់ស្មាន​សមត្ថភាព​ស្ថាប័ន​សាខា ​គឺ​ទី​១-​ស្វែងយល់​សមត្ថភាព និង​របៀប​បំពេញការងារ​នា​ពេល​បច្ចុប្បន្ន​របស់​សាខា។ ទី​២-​ឈាន​ទៅ​ការសម្រេច​ការ​ឯកភាព​រួមគ្នា លើ​អាទិភាព​នានា សម្រាប់​ជួយ​លើក​កម្ពស់​បន្ថែម​ទៀត និង​ទី​៣-​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ ដើម្បី​ពង្រឹង និង​ធានា​និរន្តរភាព ​នៃ​សមត្ថភាព​ផ្ដល់​សេវា​សាខា ​និង​ភាព​រឹងមាំ​របស់​សហគមន៍​​។

លោក​ ខេង​ ទិ​ត​សីហា ​សមាជិក​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា រាល់​សកម្មភាព​ទាំងនេះ​ សាខា​កាកបាទក្រហម​ខេត្ត​ត្រូវការ​ចាំបាច់​ឲ្យ​មានការ​គាំទ្រ​ពី​កាកបាទក្រហម​ថ្នាក់​កណ្តាល ​ជួយ​គាំទ្រ​ទាំង​ការអនុវត្ត និង​ទ្រឹស្ដី ​ព្រមទាំង​សម្ភារៈ និង​ស្មារតី​ផង​ដែរ។

លោក​បន្ថែម​ថា បើ​កិច្ច​គាំទ្រ​នេះ​មាន​ប្រសិទ្ធភាព​នោះ សាខា​កាកបាទក្រហម​ខេត្ត​ នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ប្រសើរ​ឡើង​ជាងនេះទៀត​ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​អស់ពី​សមត្ថភាព​(​សំឡេង​)​ហើយក៏​ក្នុងនាម​គណៈកម្មាធិការ​សាខា​ ក៏​សូម​ទទួលយក ​និង​ខិតខំ​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ដែល​យើង​រៀបចំឡើង​ថ្ងៃនេះ​ ដើម្បី​ឲ្យ​ការងារ​ហ្នឹង​បានសម្រេច​ ហើយ​សង្ឃឹមថា ​ឆ្នាំក្រោយៗ ​នឹង​ឈានឡើង​ពី​ចំណាត់ថ្នាក់​ ខ ទៅ​ដល់ គៗ​ ពី​ខ ​ទៅដល់​ ឃ​ សុំ​រំលង​ គ​ មួយ ​ទៅ​ចុះ​អញ្ចឹង​ យើង​ប្ដេជ្ញា​ធ្វើ​ឲ្យ​បាន​ជាមួយគ្នា។​

លោក​ សាយ​ ព្រលឹ​ង ​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា សាខា​កាកបាទក្រហម​បាន​ពង្រឹង​ការងារ​មនុស្ស​ធម៌​ទៅដល់​មូលដ្ឋាន ​និង​ទី​ជនបទ ​ដោយ​អនុវត្ត​ជាប់​ជាប្រចាំ​ មិន​ថា​ពេលណា ​ទីកន្លែង​ណា​ទេ គឺ​ទីណា​មាន​ប្រជាពលរដ្ឋ ជន​ពិការ ជន​ចាស់​ជរា​ជួប​ការ​លំបាក កាកបាទក្រហម​កម្ពុជា​ក៏​ទៅដល់​ទីនោះ​ដែរ។​

លោក​បញ្ជាក់​ថា តប​តាម​បណ្ដាំ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុន សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ កាកបាទក្រហម​ខេត្ត បាន​គិតគូរ​ជានិច្ច​ចំពោះ​សុខ​ទុក្ខ​ជន​ក្រីក្រ​ ជាក់ស្ដែង​នៅ​ដើម​ឆ្នាំ​២០១៦​នេះ កាកបាទក្រហម​ខេត្ត​អនុវត្ត​បាន​ឆ្លើយតប​ទៅលើ​ការងារ​សង្គ្រោះ​បន្ទាន់​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១៥៩​គ្រួសារ ដូច​ជា​ករណី​ខ្យល់ព្យុះ​កន្ត្រាក់ រលំ​ផ្ទះ រន្ទះបាញ់ ​ភ្លើង​ឆេះ​ផ្ទះ ការ​ផ្តល់​ទឹក​ស្អាត​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ និង​ជួយ​ជន​ក្រីក្រ​ជាដើម។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​ស្ដីពី​ការ​ធ្វើ​លំហាត់​ប្រាណ​សមត្ថភាព​ស្ថាប័ន​សាខា​កាកបាទក្រហម​នៅ​ខេត្ត​ស្ទឹងត្រែង​នេះ ​មាន​គណៈកម្មាធិការ​សាខា​ និង​គណៈកម្មាធិការ​អនុ​សាខា​ចូលរួម​ចំនួន​ជាង​៤០​នាក់​មក​ពី​ក្រុង​/ស្រុក​ទាំង​៥​ក្នុង​ខេត្ត ដើម្បី​ផ្តល់​បទពិសោធន៍​ជូន​គ្នា​ទៅវិញទៅមក ​ឈាន​ទៅ​បម្រើ​ការងារ​មនុស្សធម៌​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព៕នាយកដ្ឋាន​ទំនាក់ទំនង​សាខា​កាកបាទក្រហម​កម្ពុជា ​ពង្រឹង​ការងារ​មនុស្ស​ធម៌​ បង្កើន​ការសង្គ្រោះ​ឲ្យ​មាន​ប្រសិទ្ធភាព​