សណ្ឋាគារ​ផ្តោត​លើ​បុគ្គលិក​របស់​ខ្លួន នៅ​ក្នុង​ទម្រង់​នៃ​ពិព័រណ៍​សិល្បៈ​បែប​ថ្មី​

សណ្ឋាគារ​ផ្តោត​លើ​បុគ្គលិក​របស់​ខ្លួន នៅ​ក្នុង​ទម្រង់​នៃ​ពិព័រណ៍​សិល្បៈ​បែប​ថ្មី​



ពួកគេ​អាច​ត្រូវ​បាន​ស្គាល់​រួច​មក​ហើយ​ សម្រាប់​ការ​ផ្តល់​ជូន​ទៅតាម​តម្រូវការ​ភ្ញៀវ ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ បុគ្គលិក​នៃ​សណ្ឋាគារ Plantation បាន​បង្ហាញ​ពី​ភាព​ច្នៃប្រឌិត​របស់​ពួកគេ។

ការ​បង្កើត​របស់​ពួកគេ​គឺជា​បែបផែន​នៃ​ភាព​ចម្រុះ​របស់ខ្លួន​។ ជា​ឧទាហរណ៍ លោក លឹម វិជ្ជា បាន​រក​ឃើញ​នូវ​វិសាល​គម​នៃ​ការ​តភ្ជាប់​នៅ​ក្នុង​ការងារ​របស់​គាត់ ដែល​មាន​ចំណងជើង​ថា “​បច្ចុប្បន្នភាព​នៃ​ការ​តភ្ជាប់​” ។ លោក វិជ្ជា បាន​ចាប់អារម្មណ៍​ទៅលើ​វិធី​នៃ​សំណុំបែបបទ​ទំនាក់ទំនង​របស់​មនុស្ស​។ គាត់​ត្រូវ​បាន​បំផុស​គំនិត​ដោយ​ភាព​ប្តេជ្ញាចិត្ត​នៃ​ការងារ​ជា​ក្រុម​របស់ខ្លួន និង​លទ្ធផល​នៃ​កន្លែងធ្វើការ​របស់​គាត់។

លោក​បាន​ពន្យល់​ថា វា​ប្រៀប​ដូចជា​ប្រដាប់​កៀប​ក្រដាស​ជាមួយនិង​ក្រដាស​រួមគ្នា​, បរិស្ថាន​ការងារ​មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ទទួល​បានជា​អាជីវកម្ម​ដ៏​ប្រសើរ​មួយ​។ ហើយ​ប្រៀប​ដូចជា​ដើមឈើ​មាន​ផ្លែ​ដែរ អាជីវកម្ម​ផលិត​បានជា​អ្វី​ដ៏​ពិសេស​មួយ នៅ​ពេល​ដែល​បុគ្គលិក​បាន​ធ្វើការ​រួមគ្នា​ដើម្បី​សម្រេច​គោលដៅ។

អ្នកធ្វើការ​ពេញ​ម៉ោង​ទាំងនោះ បាន​ប្រើ​ប្រដាប់​កិប​ក្រដាស រូបថត លួស​និង​ស្នោ​សម្រាប់​ស្នាដៃ​របស់​គាត់ និង​ត្រូវ​បាន​បញ្ចប់​វា​ប្រហែលជា​ពីរ​សប្ដាហ៍​។ លោក​បាន​បញ្ជាក់​ប្រាប់​ថា “​ខ្ញុំ​ពិត​ជា​ងប់ងុល​អំពី​ទម្រង់​សិល្បៈ​ទាំងអស់​តាំងពី​កុមារភាព ប៉ុន្តែ​ខ្ញុំ​មាន​សេចក្ដី​អំណរ​នៅ​ក្នុង​ឱកាស​មួយ ដែល​ទីបំផុត​អាច​បង្ហាញ​ការងារ​របស់ខ្ញុំ​ទៅជា​សាធារណៈ​”​។ បន្ទាប់ពី​ការ​តាំង​ពិព័រណ៍​នេះ លោក​ត្រូវ​បាន​បំផុស​គំនិត​ក្នុង​ការ​ធ្វើ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ពី​ស្នាដៃ​របស់​ខ្លួន​ដោយ​ខ្លួនឯង​។​

ភាព​ស្រស់ស្អាត​ជាមួយ​សម្លៀកបំពាក់​ដែល​ច្នៃ​ដោយ​ខ្លួនឯង នាង​បាន​ធ្វើ​វា​ដោយ​ការកែច្នៃ​ក្រដាស​ឯកសារ​។ កញ្ញា សេក សោ​ភ័​ណ្ឌ បាន​ឈរ​នៅ​ផ្នែក​ខាងមុខ​នៃ​ការងារ​របស់​នាង​ដែល​មាន​ឈ្មោះថា “A Spoonful of You” ។ ជា​បំណែ​កមួយ​ដែល​បង្ហាញ​អំពី​សុភមង្គល​របស់​នាង ហើយ​នាង​ចង់​បង្ហាញ​វា​ទៅដល់​អ្នកដទៃ​។ នាង​ប្រើ​ផ្កា​ធ្វើ​ពី​ស្លាបព្រា​និង​កញ្ចក់ ដើម្បី​តំណាងឱ្យ​អំណរ​និង​ទីតាំង​ដែល​អាច​ត្រូវបាន​រកឃើញ​នៅក្នុង​ខ្លួន​។ យើង​រក​ឃើញ​វា​នៅ​ពេលដែល​យើង​ឆ្លុះបញ្ចាំង​ពី​ជីវិត​របស់​យើង​ផ្ទាល់ និង​ជីវិត​របស់​អ្នក​ផ្សេងទៀត​។ ផ្កា​បាន​រំលឹក​ឡើងវិញ​និង​ជា​ការ​ជំរុញ​នៃ​គ្រា​ដ៏​សប្បាយរីករាយ​។​

​សុ​ភ័​ណ្ឌ ជា​អ្នកគ្រប់គ្រង​បន្ទប់​នៅ​ក្នុង​សណ្ឋាគារ​នេះ ហើយ​ជា​អ្នក​ដែលមាន​ភាព​ប៉ិន​ប្រស​ព្ធ​ក្នុងការ​រចនា​គ្រឿង​ដោយ​ដៃ នាង​ធ្វើ​តែងតែ​ឱ្យ​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​ការងារ​ដែល​ធ្វើ​ដោយ​ដៃ​ផ្ទាល់​។ នាង​បាន​និយាយ​ដោយ​ភាព​រាក់ទាក់ ទៅកាន់​អ្នកទស្សនា​ការងារ​រប​ស់​នាង​ថា “​មនុស្ស​អាច​មើល​ឃើញ​ថា ​ការងារ​របស់ខ្ញុំ​មាន​ភាព​ងាយស្រួល ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​វា​អស់​រយៈពេល​ប្រហែល​មួយខែ ដោយ​ព្យាយាម ដើម្បី​ស្លាបព្រា​ស្អិត​ជាប់​នៅ​លើ​កញ្ចក់​ទៅតាម​របៀប​ជាច្រើន​។ តាមរយៈ​ចំណង់​ចំណូល​ចិត្ត​និង​ការ​តស៊ូ​របស់ខ្ញុំ ខ្ញុំ​អាច​បញ្ចប់​និង​បង្ហាញ​សាធារណជន​អំពី​ទេពកោសល្យ​របស់ខ្ញុំ​»​។

“crisscross” បាន​កាន់កាប់​មួយ​ផ្នែកធំ ​នៃ​ការ​តាំងពិព័រណ៍​នេះ ដែល​ធ្វើឡើង​ពី​ប្លាស្ទិក កាបូប​និង​គំនូរ​ដែល​ធ្វើឡើង​ដោយ​លោក តុង​ស៊ី កញ្ញា សុភា​និង​លោក​សុខ ចម្រើន​។ សិល្បករ​វ័យក្មេង​ទាំង​បីនាក់​ចង់​បង្ហាញ​តាមរយៈ​សិល្បៈ របៀប​ឥទ្ធិពល​លោកខាងលិច​និង​ទំនៀម​ទំលាប់​ខ្មែរ ដោយ​ទទួល​បានការ​រុញច្រាន​ដោយឡែក ឬ លិចលង់​ដោយ​ទំនៀមទម្លាប់​ខាងលិច ហើយ​នៅពេល​ដូចគ្នានេះ និន្នាការ​លោក​ខាងលិច​មិនត្រូវ​បានទទួល​យក​យ៉ាង​ងាយស្រួល​ដោយ​ប្រជាជន​កម្ពុជា​ជាច្រើន​។ ទាំងពីរ​នេះ​មាន​ឥទ្ធិពល​លើ​ការ​ផ្តល់ឱកាស ហើយ crisscross បាន​រំលឹក​យើង​ដើម្បី​ការពារ ហើយ​និង​នៅតែ​ស្វាគមន៍​ទាំងពីរ​ផ្នែក​នេះ​។

វិជ្ជា សុ​ភ័​ណ្ឌ​, តុង​ស៊ី​, សុភា​និង សុខ ចម្រើន រួមជាមួយ​បុគ្គលិក​ប្រាំមួយ​នាក់​ទៀត​បានប្រែក្លាយ​ទៅ​ជា​សិល្បករ​ដោយ​មោទនភាព ក្នុងការ​បង្ហាញ​ការងារ​របស់​ពួកគេ​មាន​ចំណងជើង​ថា “T’banh” នៅ​វិចិត្រសាល Lotus Pond Gallery ។ សិល្បករ​សិល្បការិនី​ដែល​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា​បី​ខែ ដោយមាន​សកម្មភាព​ក​សាង​ក្រុម​និង​ការស្រាវជ្រាវ​ផ្ទាល់ខ្លួន​។ ដោយមាន​ជំនួយ​និង​ការដឹកនាំ​ពី​អ្នកនាង Chelsea Middendorf និង Janneke Hoogstraaten ពួកគេ​អាច​រកឃើញ​គំនិត​ច្នៃប្រឌិត​នៅក្នុង​ខ្លួន​របស់​ពួកគេ។

T’banh បានចាប់ផ្តើម​ជា​គម្រោង​ដោយ​បើកចំហ​មួយ នូវ​ឱកាស​សម្រាប់​អ្នកធ្វើការ​ទាំង​មូលនៃ​សណ្ឋាគារ Plantation urban resort & spa​។ វា​បានធ្វើឱ្យ​យើង​ដឹង​ពីអ្វី​គ្រប់យ៉ាង​អំពី​ជីវិត​តាមរយៈ​សិល្បៈ​។ សិល្បៈ​គឺជា​មធ្យោបាយ​ដែល​មនុស្ស​ទាក់ទង​ជាមួយ​ធម្មជាតិ​និង​បរិស្ថាន​៕
សណ្ឋាគារ​ផ្តោត​លើ​បុគ្គលិក​របស់​ខ្លួន នៅ​ក្នុង​ទម្រង់​នៃ​ពិព័រណ៍​សិល្បៈ​បែប​ថ្មី​

សណ្ឋាគារ​ផ្តោត​លើ​បុគ្គលិក​របស់​ខ្លួន នៅ​ក្នុង​ទម្រង់​នៃ​ពិព័រណ៍​សិល្បៈ​បែប​ថ្មី​

សណ្ឋាគារ​ផ្តោត​លើ​បុគ្គលិក​របស់​ខ្លួន នៅ​ក្នុង​ទម្រង់​នៃ​ពិព័រណ៍​សិល្បៈ​បែប​ថ្មី​

សណ្ឋាគារ​ផ្តោត​លើ​បុគ្គលិក​របស់​ខ្លួន នៅ​ក្នុង​ទម្រង់​នៃ​ពិព័រណ៍​សិល្បៈ​បែប​ថ្មី​

សណ្ឋាគារ​ផ្តោត​លើ​បុគ្គលិក​របស់​ខ្លួន នៅ​ក្នុង​ទម្រង់​នៃ​ពិព័រណ៍​សិល្បៈ​បែប​ថ្មី​