ខឹង​តថ្លៃ​គ្នា​យក​ទៅ​ដេក​មិន​ត្រូវ​ តា​ស៊ីក្លូ​ទាញ​កាំបិតបុ័ងតោ​កាប់​រយះក្បាល​

ខឹង​តថ្លៃ​គ្នា​យក​ទៅ​ដេក​មិន​ត្រូវ​ តា​ស៊ីក្លូ​ទាញ​កាំបិតបុ័ងតោ​កាប់​រយះក្បាល​

ភ្នំពេញ ​៖​ ដោយសារតែ​ការ​តថ្លៃ​គ្នា​មិន​ត្រូវ ​ក៏​កើត​ជា​ទំនាស់​ពាក្យសម្ដី ​​រហូត​បុរស​ ដែល​ជា​អ្នក​ធាក់​ស៊ីក្លូ​ម្នាក់ ​បាន​ស្ទុះ​ទៅ​យក​កាំបិតបុ័ងតោ​មក​កាប់​ក្បាល​ស្ត្រី​រកស៊ី​ភេទ​ម្នាក់ ​បណ្ដាល​ឲ្យ​របួស​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី ថ្ងៃ​ទី​០៨​ ខែ​កក្កដា ​ឆ្នាំ​២០១៦ ត្រង់​ចំណុច​សួន​បាញ់​ទឹក មុខ​សាលា​ជាតិ​គ្រប់គ្រង​(NUM) ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ ដែល​ត្រូវ​គេ​កាប់​របួស​ហូរ​ឈាម​នោះ មាន​ឈ្មោះ សាត វី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ សង្កាត់​ទួល​សង្កែ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក​ ខេត្ត​ព្រៃវែង ត្រូវរបួស​ត្រង់​ក្បាល។ ចំណែក​ជន​បង្ក​មានឈ្មោះ មឿ​ន ម៉ាច ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ មុខ​របរ​អ្នក​ធាក់​ស៊ីក្លូ មាន​ទីលំនៅ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង។

ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ រូប​គាត់​កំពុង​អង្គុយ​ចាំ​ម៉ូយ​នៅ​កន្លែង​បាញ់​ទឹក មុខ​សាលា​NUM ស្រាប់តែ​ជន​បង្ក​មិន​ដឹង​ដើរ​មក​ពី​ណា​ទេ ​ក្នុង​ស្ថានភាព​ស្រវឹង​ មក​និយាយ​តថ្លៃ​មិន​ត្រូវរ៉ូវ​គ្នា​ និង​មាន​ពាក្យ​មិន​គួរសម​ដាក់​រូប​គាត់។ ពេល​នោះ​គាត់​ក៏​តប​វិញ​ថា ទោះ​គាត់​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​មែន ​ក៏​មិន​ត្រូវ​និយាយ​សម្តី​បែប​មើលងាយ​គាត់​ដូច្នេះ​ដែរ គ្រាន់តែ​និយាយ​មិនទាន់​ចប់​ស្រួល​បួល​ផង ក៏​ត្រូវ​ជន​បង្ក​ទាញ​កាំបិតបុ័ងតោ​កាប់​ចំក្បាល​ហូរ​ឈាម​កក្លាក់។ បន្ទាប់ពី​កាប់​ហើយ ​ជន​បង្ក​បាន​រត់ឡើង​ធាក់​ស៊ីក្លូ​ដើម្បីគេចខ្លួន ហើយ​រូប​គាត់​ក៏​ហៅ​ម៉ូតូឌុប​ជិះ​ដេញ​តាម​ទាំង​ក្បាល​ហូរ​ឈាម​រហូតដល់​ផ្លូវ​១៧៨​ ជាប់​ខាងជើង​របង​វិទ្យាល័យ​ស៊ីសុវត្ថិ​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ​ទើប​តាម​ទាន់​ និង​ប្តឹង​ប៉ូលិស​ចាប់​បាន​តែម្ដង។

បើ​តាម​សម្តី​របស់​ជន​បង្ក​វិញ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូបគាត់​ត្រឡប់​មកពី​ធាក់​ស៊ី​ក្លូ​វិញ ក៏​ចូល​ទៅ​ដងទឹក​នៅ​សួន​បាញ់​ទឹក មុខ​សាលា NUM ក្បែរ​ស្ត្រី​រងគ្រោះ ក៏​ត្រូវ​ស្ត្រី​រងគ្រោះ​ស្តី​ថា​ឲ្យ ព្រមទាំង​ហៅ​បក្សពួក​ដែល​ជា​បុរស​២​នាក់​ ប្រដាប់​ដោយ​ដំបង និង​ដែក​សរសៃ​ ដើរ​សំដៅ​ទៅ​រក​រូប​គាត់​ បម្រុង​វាយ តែ​រូប​គាត់​បាន​រត់​ទៅ​យក​កាំបិតបុ័ងតោ​នៅ​ក្រោម​កែប​ស៊ី​ក្លូ​កាប់​ត្រូវ​ស្ត្រី​រងគ្រោះ​ចំក្បាល រួចហើយ​រូប​គាត់​ក៏​រត់ឡើង​ជិះ​ស៊ី​ក្លូ​រត់​តែម្តង​ទៅ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែង​ដែល​ជនល្មើស​ត្រូវ​គេ​ចាប់​បាន និង​បាន​បញ្ជូន​ជន​បង្ក​ទៅ​ប៉ុស្តិ៍​វត្តភ្នំ​ ដែល​ជា​កន្លែង​កើតហេតុ​វិញ ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី។​ ចំណែក​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ​ដែល​របួស​ក្បាល​ ដោយ​គេ​កាប់​នឹង​កាំបិតបុ័ងតោ​នោះ ក៏​បាន​ទៅ​ដេរ​បួស​ផង​ដែរ៕