ញាក់សាច់! ស្ទះចរាចរណ៍ស្លាប់មនុស្សអស់ ១៥នាក់ នៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មនុស្សចំនួន ១៥នាក់ បានស្លាប់បាត់បង់ជីវិតដោយសារតែ គាំងបេះដូង និងក្តៅ អស់កម្លាំង ខណៈស្ទះចរាចរណ៍ ជាប់គាំងយ៉ាងណែនតាន់តាប់ ត្រង់ចំណុចផ្លូវប្រសព្វ Brexit រដ្ឋធានីនៃទីក្រុង Java។

នេះបើតាមសេចក្តីរាយការណ៍ ខាងក្រសួងសុខាភិបាល នៃប្រទេសឥណ្ឌូនេស៊ី បានអះអាងបញ្ជាក់ប្រាប់ថា មានចំនួនអ្នកស្លាប់សរុប ១៥នាក់ ហើយខាងក្រសួងសុខាភិបាល ក៏បានចេញសេចក្តីព្រមាន សម្រាប់អ្នកដែលមានបញ្ហាបេះដូង ឬខ្សោយបេះដូង និងកុមារផងដែរ មិនអនុញ្ញាតឲ្យ ធ្វើដំណើរតាមដងផ្លូវមួយនេះឡើយ រហូតលុះត្រាតែការកកស្ទះមួយនេះ បានធូស្បើយជាងមុន ទើបអនុញ្ញាតឲ្យធ្វើដំណើរជាធម្មតាវិញ ជៀសវាងមានបញ្ហាណាមួយកើតឡើង។

បើតាមការឲ្យដឹង របស់លោក Achmad Yurianto ប្រធានមន្ទីរសុខាភិបាល បានប្រាប់មកកាន់ខាងសារព័ត៌មាន ឲ្យដឹងដែរថា «មូលហេតុដែលបង្កឲ្យមានមនុស្សស្លាប់បែបនេះ បណ្តាលមកពី អ្នកទាំងអស់នោះ អស់កម្លាំង និងខ្វះជាតិទឹក ហើយជាពិសេស ក្រុមដែលងាយនឹងរងគ្រោះនោះ គឺកុមារតូចៗ ក៏ដូចជាឪពុកម្តាយរបស់គេផងដែរ»

ជាមួយគ្នានេះដែរ ដើម្បីជៀសវាង កើនឡើងនៃចំនួនមនុស្សស្លាប់ និងរងរបួសនោះ ខាងក្រសួងមន្ទីរក៏បានរៀបចំ ក្រុមសង្គ្រោះបន្ទាន់ ដើម្បីជួយដោះស្រាយបញ្ហាមួយនេះ នៅនឹងកន្លែងផងដែរ។

គួរឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅពេលដែល ចាប់ផ្តើមប្រារព្ធ នូវពីធីបុណ្យសាសនា Eid al-Fitr ដែលជាការគោរពសម្រាប់ អ្នកកាន់សាសនាម៉ូស្លីម ខណៈមានអ្នកបើកបរ និងអ្នកដំណើរជាច្រើន បានធ្វើដំណើរឆ្លងកាត់ ចេញចូលតាមដងផ្លូវមួយនេះជាហូរហែ ទើបបណ្តាលឲ្យស្ទះបែបនេះ និងជួបរឿងដ៏អកុសលមួយនេះ កើតឡើងផងដែរ ៕  

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ  ដែលកំពូលស្ទះចរាចរណ៍ នេះបើតាមការដកស្រង់ពីតារាង TomTom ដែលជាក្រុមហ៊ុនផ្ដល់សេវា ប្រព័ន្ធGPS ដាក់តាមយានយន្ដ។ មួយវិញទៀត នៅក្នុងនេះមានការបង្ហាញពីភាគរយនៃម៉ោងបន្ថែម ដែល TomTom បានប៉ាន់ប្រមាណជាមធ្យមទៅលើ អ្នកបើកបរ ដែលចំណាយពេលនៅក្នុង ការរង់ចាំចរាចរណ៍នេះ។

ជាឧទាហរណ៍៖ ប្រសិនជាមានការកកស្ទះចរាចរណ៍ខ្លាំង អាចបណ្ដាលឲ្យអ្នកដំណើរចំណាយពេល ៣០នាទី ចាកចេញ ឬមកដល់កន្លែងការងារ បើប្រៀបធៀបនឹងការចំណាយពេល ២០នាទី ក្នុងការធ្វើដំណើរដូចគ្នា តែចរាចរណ៍ទូលាយវិញ នោះមានន័យថា ការធ្វើដំណើរប្រចាំថ្ងៃត្រូវបានពន្យារចំនួន ៥០%។

១. ទីក្រុងម៉ិចស៊ីកូ (ម៉ិចស៊ិក)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៥៩% ( ពេលព្រឹកស្ទះជាងពេលល្ងាច)

២. ទីក្រុងបាងកក (ថៃ)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៥៧% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៣. ទីក្រុងអ៊ីស្តង់ប៊ុល (តួកគី)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៥០% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៤. ទីក្រុង Rio de Janerio (ប្រេស៊ីល)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤៧% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៥. ទីក្រុង ម៉ូស្គូ (រុស្សី)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤៤% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៦. រាជធានី ប៊ុយការ៉េស (រូម៉ានី)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤៣% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៧. ទីក្រុង សាល់វ៉ាឌ័រ (ប្រេស៊ីល)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤៣% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៨. ទីក្រុង Recife (ប្រេស៊ីល)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤៣% (ពេលល្ងាចស្ទះជាងពេលព្រឹក)

៩. ទីក្រុង Chengdu (ចិន)៖​ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤១% (ពេលល្ងាចស្ទះជាងពេលព្រឹក)

១០. ទីក្រុង Los Angeles (អាមេរិក)៖ អាត្រាបន្ថែមម៉ោងក្នុងការធ្វើដំណើរ ៤១% (ពេលល្ងាចស្ទះជាងពេលព្រឹក)

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ញាក់សាច់! ស្ទះចរាចរណ៍ស្លាប់មនុស្សអស់ ១៥នាក់ នៅឥណ្ឌូនេស៊ី

ញាក់សាច់! ស្ទះចរាចរណ៍ស្លាប់មនុស្សអស់ ១៥នាក់ នៅឥណ្ឌូនេស៊ី

ញាក់សាច់! ស្ទះចរាចរណ៍ស្លាប់មនុស្សអស់ ១៥នាក់ នៅឥណ្ឌូនេស៊ី

ញាក់សាច់! ស្ទះចរាចរណ៍ស្លាប់មនុស្សអស់ ១៥នាក់ នៅឥណ្ឌូនេស៊ី

ញាក់សាច់! ស្ទះចរាចរណ៍ស្លាប់មនុស្សអស់ ១៥នាក់ នៅឥណ្ឌូនេស៊ី