​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​ចាប់​ពី​លេខ​១០​ដល់​លេខ​១​ទទួល​បាន​ប្រាក់​ពី​៨០​ម៉ឺន​ដល់​៣,៥​លាន​រៀល​

​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​ចាប់​ពី​លេខ​១០​ដល់​លេខ​១​ទទួល​បាន​ប្រាក់​ពី​៨០​ម៉ឺន​ដល់​៣,៥​លាន​រៀល​

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យ ស្ដីពីការផ្ដល់រង្វាន់សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ចំពោះសិស្សថ្នាក់ទី៩ និងទី១២ ចាប់ពីលេខ១០ ដល់លេខ១ ដោយទទួលប្រាក់រង្វាន់ចាប់ពី ៨០ម៉ឺន ដល់៣,៥លានរៀល។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡា ចុះផ្សាយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦។

ក្នុងសេចក្ដីប្រកាសព័ត៌មាននោះបានបញ្ជាក់ទៀតថា ចំណាត់ថ្នាក់ទាំងលេខ១ ៣លាន៥សែនរៀល លេខ២ ៣លាន២សែនរៀល លេខ៣ ២លាន៩សែនរៀល លេខ៤ ២លាន៦សែនរៀល លេខ៥ ២លាន៣សែនរៀល លេខ៦ ២លានរៀល លេខ៧ ១លាន៧សែនរៀល លេខ៨ ១លាន៤សែនរៀល លេខ៩ ១លាន១សែនរៀល លេខ១០ ៨សែនរៀល។

ដោយឡែកសម្រាប់ ស្ថាប័នរដ្ឋនិងឯកជន បុគ្គល បុព្វជិត គ្រួសារ សហគមន៍ រួមទាំងសង្គមស៊ីវិល មានសិទ្ធផ្ដល់រង្វាន់ ជាសម្ភារៈ ឬថវិកាជូនជ័យលាភីសិស្សពូកែ ទាំង១០រូបផងដែរ។

សម្រាប់អនុក្រឹត្យលេខ០៦ អនក្រ.បក ចុះផ្សាយទី១៥ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីការរៀបចំថ្នាក់សិស្សពូកែផ្នែកគណិតវិទ្យា អក្សរសិល្ប៍ខ្មែរ និងរូបវិទ្យា និងបទប្បញ្ញត្តិទាំងឡាយណាដែល ផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍៕
​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​ចាប់​ពី​លេខ​១០​ដល់​លេខ​១​ទទួល​បាន​ប្រាក់​ពី​៨០​ម៉ឺន​ដល់​៣,៥​លាន​រៀល​

​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​ចាប់​ពី​លេខ​១០​ដល់​លេខ​១​ទទួល​បាន​ប្រាក់​ពី​៨០​ម៉ឺន​ដល់​៣,៥​លាន​រៀល​

​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​ចាប់​ពី​លេខ​១០​ដល់​លេខ​១​ទទួល​បាន​ប្រាក់​ពី​៨០​ម៉ឺន​ដល់​៣,៥​លាន​រៀល​

​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​ចាប់​ពី​លេខ​១០​ដល់​លេខ​១​ទទួល​បាន​ប្រាក់​ពី​៨០​ម៉ឺន​ដល់​៣,៥​លាន​រៀល​
ប្រភព៖ kqube

  • ​សិស្ស​ពូកែ​ប្រចាំ​ឆ្នាំ​ចាប់​ពី​លេខ​១០​ដល់​លេខ​១​ទទួល​បាន​ប្រាក់​ពី​៨០​ម៉ឺន​ដល់​៣,៥​លាន​រៀល​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: