តារា​ម៉ូដែល​ថៃម្នាក់​ត្រូវ​ខ្មោច​សណ្ឋិត​ ពេល​កំពុង​សម្ភាសន៍​​ទទួល​ការ​ចាប់អារម្មណ៍ (វីដេអូ)

វីដេអូមួយទទួលបានអ្នកទស្សនារាប់លានដងត្រឹមរយៈពេល១យប់ បង្ហាញពីតារាម៉ូដែលថៃម្នាក់ត្រូវខ្មោចសណ្ឋិត អំឡុងពេលសម្ភាសន៍ក្នុងទូរទស្សន៍មួយ។ នាងបានប្រាប់ថា ខ្មោចថៃមួយក្បាលតែងចូលខ្លួននាងជាញឹកញយ។

១៣នាទីនៃកិច្ចសម្ភាសន៍ តារាម៉ូដែល Thippawan “Pui” Chaphupuang បានប្រាប់រឿងរ៉ាវរបស់ខ្លួនទៅកាន់ទស្សនិកជនអំពី pop ជាខ្មោចថៃអត់ឃ្លានម្នាក់ដែលតែងចូលសណ្ឋិតក្នុងខ្លួនរបស់នាង។ Pui បាននិយាយថា វាបានចាប់ផ្ដើម ពេលដែលនាងទៅវិស្សមកាលនៅទីក្រុង Rayong ប្រទេសថៃមួយឆ្នាំមុន ហើយខ្មោច pop បានចូលក្នុងខ្លួននាងក្នុងបន្ទប់ទឹក។
តារា​ម៉ូដែល​ថៃម្នាក់​ត្រូវ​ខ្មោច​សណ្ឋិត​ ពេល​កំពុង​សម្ភាសន៍​​ទទួល​ការ​ចាប់អារម្មណ៍ (វីដេអូ)
គ្រានោះស្រាប់តែខ្មោច popបានចូលសណ្ឋិត Pui ធ្វើឲ្យពិធីករភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពីធីករនិងខ្មោចpop បានធ្វើការសន្ទនាគ្នាមួយសន្ទុះ សួរពីប្រភពរបស់ pop មកពី? នរណាឲ្យមក? តែ pop មិនបានប្រាប់ទេ។ យ៉ាងណាក្ដី សំនួរនិងកាយវិការទាំងអស់របស់ពីធីករនិងខ្មោចpop ស្រដៀងឈុតឆាកមួយក្នុងរឿង “The Conjuring 2” ការសន្ទនារវាងខ្មោចតាចាស Bill Wilkins ដែលសណ្ឋិតក្នុងខ្លួនJanet ជាមួយបុរសម្នាក់។

ក្រោយវីដេអូនេះលេចលើបណ្ដាញសង្គម មនុស្សមួយចំនួនជឿជាក់ថាវាជាការសម្ដែង។ មានអ្នកលេងបណ្ដាញសង្គមម្នាក់ចូលទៅ Commentយ៉ាងហួសចិត្តថា៖”ខ្ញុំធ្លាប់អីចឹងដូចគ្នា ពេលដែលខ្ញុំញៀនថ្នាំខ្លាំង។ ខ្ញុំក៏បានធូរឡើងវិញ ពេលសម្រេចចិត្តទៅព្យាបាល”៕

ប្រែសម្រួល៖ sabay (ហេង សុធារិទ្ធិ)
ប្រភព៖ coconuts

  • តារា​ម៉ូដែល​ថៃម្នាក់​ត្រូវ​ខ្មោច​សណ្ឋិត​ ពេល​កំពុង​សម្ភាសន៍​​ទទួល​ការ​ចាប់អារម្មណ៍ (វីដេអូ)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:ជីវិតនិងសង្គម
Tags: