កីឡា​វាយ​កូន​ឃ្លី​លើ​តុ ជ្រើសរើស​ជើង​ឯក​យុវជន​អាស៊ីអាគ្នេយ៍​ចាប់​ផ្ដើម​ព្រឹក​នេះ

ការ​ប្រកួត​កីឡា​វាយ​កូន​ឃ្លី​លើ​តុ ជ្រើសរើស​ជើង​ឯក​យុវជន​អាស៊ីអាគ្នេយ៍​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​ហើយ​កាល​ពី​ព្រឹកមិញ​នេះ ដោយ​មាន​ប្រទេស​ចូល​រួម​៧​ប្រទេស ប្រើ​រយៈ​ពេល​៤​ថ្ងៃ។

 

កីឡា​វាយ​កូន​ឃ្លី​លើ​តុ ជ្រើសរើស​ជើង​ឯក​យុវជន​អាស៊ីអាគ្នេយ៍​ចាប់​ផ្ដើម​ព្រឹក​នេះ

 

​ឯកឧត្តម​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​បញ្ជាក់​ថា​កម្មវិធី​ប្រកួត​វាយ​កូន​ឃ្លី​លក្ខណៈ​អន្តរជាតិ​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​បទ​ពិសោធន៍​កាន់​តែ​ច្រើន​ចំពោះ​ការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ។ មួយ​វិញ​ទៀត វា​ក៏​បាន​ផ្ដល់​ឱ្យ​កីឡាករ កីឡា​ការិនី​កម្ពុជា ​យល់​ដឹង​ពី​សមត្ថភាព​កីឡាករ​បរទេស​ដែល​នៅ​ជិត​ៗ​កម្ពុជា​ផង​ដែរ។

 

កីឡា​វាយ​កូន​ឃ្លី​លើ​តុ ជ្រើសរើស​ជើង​ឯក​យុវជន​អាស៊ីអាគ្នេយ៍​ចាប់​ផ្ដើម​ព្រឹក​នេះ

 

កីឡា​វាយ​កូន​ឃ្លី​លើ​តុ ជ្រើសរើស​ជើង​ឯក​យុវជន​អាស៊ីអាគ្នេយ៍​ចាប់​ផ្ដើម​ព្រឹក​នេះ

 

៧​ប្រទេស​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ខាង​លើ​រួមមាន កម្ពុជា ថៃ វៀតណាម ហ្វីលីពីន ឡាវ សិង្ហបុរី និង​ម៉ាឡេស៊ី។ ខណៈ​ដែល​បេក្ខជន​ចូលរួម​ប្រកួត​ទាំង​អស់​មាន​ជាង​១០០​នាក់ បែងចែក​ជា​ច្រើន​វិញ្ញាសា​ផ្សេង​គ្នា ទាំង​វាយ​ជា​គូ វាយ​ទោល និង​វាយ​បញ្ចូល​គ្នា​ជា​ក្រុម​ផង​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ