ការងារ​បង្ការ​ ​បង្ក្រាប​ និង​​សង្គ្រោះ ​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​អនុវត្ត​តួនាទី​ភារកិច្ច​ឆមាស​ទី​១ ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​ ៖ ​​កិច្ចប្រជុំ ​ស្ដីពី​ការ​​​​​​ត្រួតពិនិត្យ​តួនាទី​ភារកិច្ច ឆមាស​ទី១ ​ទិសដៅ​ឆមាស​ទី​២ ​ឆ្នាំ​២០១៦ ​នា​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​កក្កដា ឆ្នាំ​២០១៦​ ​ត្រូវ​បាន​ធ្វើ​ឡើង ​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ​​​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្ដមសេនីយ៍ត្រី​ជូ សារុន​ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ដែល​មាន​មេបញ្ជាការ​ ក្រុង ​ស្រុក ​ស្នាក់​ការ​សន្តិសុខ មន្ទីរ​ជំនាញ​​ចំណុះ​ទាំង​អស់​ចូលរួម​ផង​ដែរ។

កិច្ច​ប្រជុំ​នេះ ​ត្រូវ​បាន​លើក​ឡើង​ពី​ការដឹកនាំ​របស់​អង្គភាព​មូលដ្ឋាន នានា​ ដែល​ជួប​ផល​លំបាក​ក្នុង​ការដឹកនាំ​ជា​រួម​ផ្នែក​លើ ការងារ បង្ការ បង្ក្រាប ​សង្គ្រោះ​ ការពារ​សន្តិសុខ​សុវត្ថិភាព​សង្គម ការងារ​បង្ក្រាប​បទល្មើស និង​ចូលរួម​សហការ​ឲ្យ​បាន​ល្អ​ជាមួយ​សមត្ថកិច្ច​តាម​មូលដ្ឋាន។ ឆ្លងតាម​ការ​លើកឡើង​របស់​អង្គភាព​​ពាក់ព័ន្ធ ​​ត្រូវ​បាន​សង្កេត​ឃើញ​ថា​ ឆមាស​ទី ១​នេះ ​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​បាន​ជោគជ័យ​នៅ​ចំណុច​ជាច្រើន ក្នុង​នោះ​កាត់បន្ថយ​រាល់​បទល្មើស​នានា សហការ​បង្ក្រាប សហការ​ពង្រឹង​ការអនុវត្ត​ច្បាប់​តាម​មូលដ្ឋាន ចូលរួម​ជាប្រចាំ​ការងារ​មនុស្ស​ធម៌ ​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​ទី​ទាល់ក្រ បន្ត​ពី​ភារកិច្ច​ជា​កងកម្លាំង។

លោក​ឧត្ដមសេនីយ៍ត្រី​ ជូ សារុន ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​បាន​មាន​ប្រសាសន៍​នូវ​ចំណុច​សំខាន់ៗ​ដល់​នាយទាហាន នាយទាហានរង​ថា បើ​ទោះ​បី​អង្គភាព​នានា​ពិតជា​បាន​ដឹកនាំ​ប្រកប​ឆន្ទៈ​ការពារ សន្តិសុខ ការពារ​សណ្ដាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​មែន​ តែ​ក៏​នៅ​មានការ​ខ្វះ​ចន្លោះ ​ដែល​ទាមទារ​ឲ្យ​យើង​អនុវត្ត​បន្ថែម ​ក្នុង​នោះ ត្រូវ​បន្ត​រឹត​បន្តឹង​ការងារ​សណ្ដាប់ធ្នាប់ ​សុវត្ថិភាព​ជូន​ពលរដ្ឋ ត្រូវ​បន្ត​សកម្មភាព​មនុស្សធម៌​ជាប្រចាំ កសាង​ទំនុក​ចិត្ត​ដល់​ពលរដ្ឋ រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​ល្អជា​ប្រចាំ។

មេបញ្ជាការ​បាន​បន្ត​ថា ​ចំពោះ​មន្ទីរ​ជំនាញ​ទាំងអស់​ត្រូវ​ឆ្លើយតប​ឲ្យ​ទាន់​ពេលវេលា​នៅ​ពេល​មាន​បទល្មើស​កើតឡើង​នៅ​តាម​មូលដ្ឋាន សហការ​ពេល​ចេញ​ប្រតិបត្តិការ​ ជៀសវាង​ការ​ស្ពឹក​ស្រពន់​ដែល​បណ្ដាល​ឲ្យ​បាត់បង់​ទំនុក​ចិត្ត​ពី​ពលរដ្ឋ។ ត្រូវធ្វើ​គំរូ​ក្នុងនាម​យើង​ជា​មន្ត្រី​អនុវត្ត​ច្បាប់​កុំ​ឲ្យ​មហាជន​នានា​មិន​សប្បាយចិត្ត ​ក្នុង​ពេល​យើង​អនុវត្ត​ភារកិច្ច។ មេ​អង្គភាព​នីមួយៗ​បន្ត​យកចិត្តទុកដាក់​ដល់​កងកម្លាំង​ក្នុង​អង្គភាព ទាំង​ការ​ហូបចុក សម្លៀកបំពាក់ ការរស់នៅ ការ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ជាប្រចាំ ហើយ​បំផុស​ស្មារតី​ក្នុង​ចលនា​ប្រឡងប្រណាំង​អង្គភាព​នីមួយៗ​ត្រូវ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​អង្គភាព​របស់​ខ្លួន​គ្រប់គ្រង​ឲ្យ​បាន​ប្រសើរ​ជា​រៀងរាល់​ឆ្នាំ៕

ការងារ​បង្ការ​ ​បង្ក្រាប​ និង​​សង្គ្រោះ ​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​អនុវត្ត​តួនាទី​ភារកិច្ច​ឆមាស​ទី​១ ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ

ការងារ​បង្ការ​ ​បង្ក្រាប​ និង​​សង្គ្រោះ ​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​អនុវត្ត​តួនាទី​ភារកិច្ច​ឆមាស​ទី​១ ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ
ការងារ​បង្ការ​ ​បង្ក្រាប​ និង​​សង្គ្រោះ ​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​អនុវត្ត​តួនាទី​ភារកិច្ច​ឆមាស​ទី​១ ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ

ការងារ​បង្ការ​ ​បង្ក្រាប​ និង​​សង្គ្រោះ ​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​អនុវត្ត​តួនាទី​ភារកិច្ច​ឆមាស​ទី​១ ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ

ការងារ​បង្ការ​ ​បង្ក្រាប​ និង​​សង្គ្រោះ ​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​អនុវត្ត​តួនាទី​ភារកិច្ច​ឆមាស​ទី​១ ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ ការងារ​បង្ការ​ ​បង្ក្រាប​ និង​​សង្គ្រោះ ​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​​ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​អនុវត្ត​តួនាទី​ភារកិច្ច​ឆមាស​ទី​១ ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ