ខឹង​ស្រី​ស្នេហ៍​រាំឱប​គេ​ ទប់ចិត្ត​មិនបាន វាយ​ទម្លាក់​ពីលើ​កង់​បី​

ខឹង​ស្រី​ស្នេហ៍​រាំឱប​គេ​ ទប់ចិត្ត​មិនបាន វាយ​ទម្លាក់​ពីលើ​កង់​បី​



ភ្នំពេញ​ ៖ ​នារី​ខ្មែរ​ម្នាក់​ ត្រូវ​បាន​ប្រុស​ស្នេហ៍​ ដែល​ជា​ជន​​​បរទេស វាយ​ទម្លាក់​ពីលើ​ម៉ូតូ​រ៉ឺម៉ក​កង់​បី បណ្ដាល​ឲ្យ​រង​របួស​ កាលពី​វេលា​ម៉ោង​៤​ព្រឹក ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៦​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ ដោយសារ​បុរស​ជា​សង្សារ​ខឹង ស្រី​ស្នេហ៍​ចូល​ច្រៀង​ខារ៉ាអូខេ ហើយ​ឱប​មិត្តភ័ក្ដិ។

សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ជនជាតិ​បរទេស​ និង​ស្ត្រី​ខ្មែរ​ម្នាក់​ ដែល​ជា​ស្រី​ស្នេហ៍​របស់​ខ្លួន រួម​នឹង​មិត្តភ័ក្ដិ​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ​មួយ​កន្លែង ក្រោយពី​ចូល​ច្រៀង ផឹកស៊ី​ស្រវឹង សប្បាយ នារី​រងគ្រោះ​ត្រូវ​បាន​បុរស​ម្នាក់​ ដែល​ជា​មិត្តភ័ក្ដិ​រាំ​ឱប​នៅ​នឹង​មុខ​សង្សារ​ជា​ជនបរទេស ធ្វើ​ឲ្យ​បុរស​ជា​សង្សារ​ប្រចណ្ឌ​ខឹង បាន​ហៅ​នារី​រងគ្រោះ​ចេញ​មក​ផ្ទះ​វិញ ដោយ​ហៅ​ម៉ូតូ កង់​បី​ជិះ​បណ្ដើរ ឈ្លោះ​គ្នា​បណ្ដើរ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤។ លុះ​មកដល់​កន្លែង កើត​ហេតុ​ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ក៏​កើតជា​ជម្លោះ​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ បុរស​ជា​សង្សារ​ខឹង និង​វាយ​នារី​រងគ្រោះ​ទម្លាក់​ពីលើ​ម៉ូតូ​រ៉ឺម៉ក​កង​បី បណ្ដាល​ឲ្យ​រង​របួស ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ ​​តាម​ចាប់​បាន ​និង​នាំ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹង​ព្រលឹត​ ដើម្បី​ធ្វើការ​សាកសួរ។ ប៉ុន្តែ​បើទោះបីជា​យ៉ាងនេះ​ក្តី ភាគី​ជនរងគ្រោះ ​និង​ភាគី​បង្ក ​មិនបាន​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា នោះ​ទេ។

បច្ចុប្បន្ន ​បុរស​ជនជាតិ​បរទេស​ និង​ស្ត្រី​ខ្មែរ​ម្នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ជន​បរទេស​ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត៕

ខឹង​ស្រី​ស្នេហ៍​រាំឱប​គេ​ ទប់ចិត្ត​មិនបាន វាយ​ទម្លាក់​ពីលើ​កង់​បី​