Ronaldo ៖ បារាំង​គឺ​ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍​តែ​ខ្ញុំ​គិត​ថា​ព័រទុយ​ហ្គាល់​នឹង​ក្លាយ​ជា​ជើង​ឯក​

ប្រធានក្រុមរបស់ជម្រើសជាតិព័រទុយហ្គាល់គឺកីឡាករ Cristiano Ronaldo ថ្មីៗនេះបានលើកឡើងថាក្រុមជម្រើសបារាំងគឺក្រុមដែលគេគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង ប៉ុន្តែគាត់ជឿថាក្រុមជម្រើសជាតិរបស់គាត់ទើបជាជើងឯក Euro 2016 ។

ដោយ Ronaldo បានថ្លែងប្រាប់អ្នកកាសែតថា « សម្រាប់ខ្ញុំរីករាយណាស់ដែលបានជួយក្រុមជម្រើសជាតិមកដល់វគ្គនេះ ខ្ញុំតែងស្រមៃថាខ្ញុំអាចឈ្នះពានជាមួយជម្រើសជាតិបាន ។ ខ្ញុំធ្លាប់ឈ្នះពានជាច្រើនជាមួយក្លឹបក៏ដូចជាពានផ្ទាល់ខ្លួន ដូច្នេះវាមានន័យណាស់បើខ្ញុំអាចឈ្នះជាមួយជម្រើសជាតិព័រទុយហ្គាល់នោះ » ។

Ronaldo បន្តថា « ខ្ញុំមានជំនឿថាពួកយើងអាចធ្វើបាន កីឡាករទាំងអស់ហើយនឹងប្រទេសទាំងមូលមានការជឿជាក់ ។ ពួកយើងត្រូវតែគិតអ្វីដែលវិជ្ជមានយើងជឿថាថ្ងៃអាទិត្យខាងមុខនេះព័រទុយហ្គាល់នឹងអាចឈ្នះពានដ៏ធំជាលើកដំបូងមិនខាន ។ ខ្ញុំដឹងថាមនុស្សជាច្រើនចាប់អារម្មណ៍លើជម្រើសបារាំងតែយ៉ាងណាខ្ញុំគិតថាព័រទុយហ្គាល់នឹងក្លាយជាជើងឯក » ។

គួររំលឹកថាកីឡាករ Cristiano Ronaldo ធ្លាប់ភ្លក់រសជាតិបរាជ័យជាមួយជម្រើសជាតិព័រទុយហ្គាល់ម្ដងរួចទៅហើយនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2004 ដែលពេលនោះព័រទុយហ្គាល់បានបរាជ័យដោយលទ្ធផល០ទល់នឹង១ក្រោមដៃក្រិច ខណៈឆ្នាំនោះគឺជាឆ្នាំដែល Ronaldo ត្រូវកោះហៅចូលលេងជម្រើសជាតិដំបូងផងដែរ ។

រង់ចាំមើលទាំងអស់គ្នាតើ Ronaldo អាចជួយព័រទុយហ្គាល់ស្គាល់រសជាតិនៃការឈ្នះពាន Euro បានដែរឬទេ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Ronaldo ៖ បារាំង​គឺ​ជា​ក្រុម​គួរ​ឲ្យ​ចាប់​អារម្មណ៍​តែ​ខ្ញុំ​គិត​ថា​ព័រទុយ​ហ្គាល់​នឹង​ក្លាយ​ជា​ជើង​ឯក​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:កីឡា
Tags: