កូរ៉េ​ខាងត្បូង​សម្រេចចិត្ត​រួម​ជាមួយ​អា​មេ​រិ​ក​ ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ជា​ផ្លូវការ​ បង្ក​ការ​ក្តៅក្រហាយ​ដល់​រុ​ស្ស៊ី​ គំរាម​ពង្រាយ​មី​ស៊ី​ល​ក្បែរ​កូរ៉េ​ខាងជើង​វិញ​

​មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ថា​ កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​សម្រេចចិត្ត​ចុង​ក្រោយ​ និង​ជា​ផ្លូវការ​ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដ៏​ទំនើប​ធុន​ THAAD​ ដើម្បី​ប្រឆាំង​ទប់ទល់​ទៅ​នឹង​ការ​គំរាមកំហែង​ពី​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ ហើយ​គម្រោង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​ ខណៈ​ការ​សម្រេចចិត្ត​របស់​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ដូច្នេះ​ បាន​បង្ក​ការ​ក្តៅក្រហាយ​យ៉ាង​ខ្លាំង​ដល់​រុ​ស្ស៊ី​ ។​

​សារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ គម្រោង​ដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ធុន​ THAAD​ របស់​កូរ៉េ​ខាងត្បូង​ និង​សហរដ្ឋអាមេរិក​ បាន​បង្ក​ការ​ខឹងសម្បា​ដល់​ប្រទេស​រុ​ស្ស៊ី​ ហើយ​ក្រុង​មូ​ស្គូ​(​គណៈកម្មាធិការ​កម្លាំងប្រដាប់អាវុធ​រុ​ស្ស៊ី​)​ បាន​ចេញ​សេចក្តីថ្លែងការណ៍​តប​ថា​ ប្រសិនបើ​គម្រោង​នេះ​ក្លាយជា​ការ​ពិត​ គឺ​រុ​ស្ស៊ី​ក៏​នឹង​ដាក់​ពង្រាយ​គ្រាប់​មី​ស៊ី​ល​របស់​ខ្លួន​នៅ​ក្បែរ​កូរ៉េ​ខាងជើង​ ជិត​ឧបទ្វីប​កូរ៉េ​វិញ​ដែរ​ ។​

​ដោយឡែក​ ភ្នាក់ងារ​សារព័ត៌មាន​ Yonghap​ របស់​កូរ៉េ​ខាងត្បូង​ បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ ដោយ​ដកស្រង់​សម្តី​យោធា​កូរ៉េ​ខាងត្បូង​ បាន​រាយការណ៍​ថា​ កូរ៉េ​ខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​សាកល្បង​ ដែល​ទំនងជា​បាញ់​ចេញពី​នាវាមុជទឹក​ (SLBM)​ តំបន់​កំពង់​ផែ​ Sinpo​ ខេត្ត​ South​ Hamyong​ ៕​

Related