បុរស​កម្លាំង​ខ្លាំង​​ដូច​ Hulk គ្រោង​ចូល​ហាត់​ទាហាន​​​​ដើម្បី​​​​ទៅ​​កម្ចាត់​ ISIS

បុរស​ជន​ជាតិ​អ៊ីរ៉ង់​​​អ្នក​លើក​​ដុំ​ទម្ងន់​ម្នាក់​ ដែល​​​បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​​​ជា​ច្រើន​​ស្គាល់​ថា​ជា​បុរស​​សាច់​ដុំ​​​ធំ​កម្លាំង​ខ្លាំង​ ថ្មី​ៗ​នេះ​បាន​បង្ហើប​ពី​គម្រោង​​​ចូល​ហ្វឹក​ហាត់​ជា​យោធា​​ ដើម្បី​ទៅ​ប្រយុទ្ធ​​នឹង​ក្រុម​​​​​​​ជ្រុល​និយម ISIS។

បុរស​កម្លាំង​ខ្លាំង​​ដូច​ Hulk គ្រោង​ចូល​ហាត់​ទាហាន​​​​ដើម្បី​​​​ទៅ​​កម្ចាត់​ ISIS ​​

លោក Sajad Gharibi វ័យ​​២៤​ឆ្នាំ ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា​ជា​ Hulk  (តួ​អង្គ​បុរស​សាច់​ដុំ​កម្លាំង​​​ខ្លាំង​ក្នុង​ប្រលោម​លោក​តុក្កតា​) បាន​បង្ហោះ​វីដេអូ​ឃ្លីប​​​របស់​ខ្លួន​លើ​បណ្ដាញ Instagram ដែល​មាន​អ្នក​ Follow ចំនួន​១៤៨ ០០០​នាក់។ នៅ​ក្នុង​វីដេអូ លោក​បាន​រៀប​រាប់​ថា៖ “ខ្ញុំ​តែង​តែ​និយាយ​ថា ខ្ញុំ​នឹង​ហ្វឹកហាត់​ជា​ទាហាន​​ម្នាក់​ដើម្បី​បម្រើ​​ជាតិ​របស់​ខ្ញុំ។ ក្រោយ​ពី​បុណ្យ​​ រ៉ាម៉ាដន​នេះ​ខ្ញុំ​នឹង​ហ្វឹកហ្វឺន​​រយៈ​ពេល​​ពីរ​ទៅ​បី​ឆ្នាំ​ក្លាយ​ជា​កង​ពល​ពិសេស​​​​ រួច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី ដើម្បី​ប្រយុទ្ធ​នឹង​ IS”។

 

បុរស​កម្លាំង​ខ្លាំង​​ដូច​ Hulk គ្រោង​ចូល​ហាត់​ទាហាន​​​​ដើម្បី​​​​ទៅ​​កម្ចាត់​ ISIS

 

ការ​លើក​ឡើង​របស់​បុរស​សាច់​ដុំ​ខាង​លើ បាន​ធ្វើ​ឲ្យ​​​​​​មនុស្ស​ជា​ច្រើន​​រឹត​តែ​ចាប់​អារម្មណ៍​នឹង​លោក ​​Sajad ខ្លាំង​ឡើង​ៗ​​​។

 

គួរ​បញ្ជាក់​ថា ប្រទេស​អ៊ីរ៉ង់​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​មួយ​​ដែល​ជួយ​គាំ​ទ្រ​រដ្ឋាភិបាល​​​ស៊ីរី លោក Bashar al-Assad ទាំង​​​ហិរញ្ញវត្ថុ​និង​​​កម្លាំង​យោធា​ក្នុង​ការ​តស៊ូ​ប្រយុទ្ធ​ដណ្ដើម​​​កាន់​កាប់​ទឹក​ដី​​​ស៊ីរី​ពី​ក្រុម​ឧទ្ទាម IS ​​​​​​​មក​វិញ៕

 

បុរស​កម្លាំង​ខ្លាំង​​ដូច​ Hulk គ្រោង​ចូល​ហាត់​ទាហាន​​​​ដើម្បី​​​​ទៅ​​កម្ចាត់​ ISIS

 

کامل در کانال تلگرام تو پیجم ممنون رفقا

A video posted by official page (@sajadgharibii) on

ចុចអាន៖  ជួប​បុរស​​​សាច់ដុំ​​​​​មាឌ​ធំ​​​ខ្លាំង​រហូត​ដល់​​​មនុស្ស​​គ្រប់​គ្នា​ដាក់​ងារ​ថា​ជា​​ Hulk
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ independent​​​​​​​​