រូបថត Sweet Sweet របស់​កីឡាករ ​ឈិន ឈឿន ​និង ​ភរិយា​ពិតជា​គួរ​ឲ្យ​ច្រណែន​!

ក្រោយពីរៀបការភ្លាម កីឡាករបាល់ទាត់ជម្រើសជាតិ ឈិន ឈឿន បានបណ្តើរ ភរិយារូបស្រស់ទៅដើរ កំសាន្តក្រេបទឹកឃ្មុំនៅតាមតំបន់ទេសចរណ៍នានា ។ ជាមួយគ្នានេះ គេបានសង្កេតឃើញថា គូស្នេហ៍ថ្មោងថ្មីមួយគូរនេះ បានបង្អួតរូបភាព Sweet Sweet ជាច្រើនសន្លឹក មើលហើយគួរអោយច្រណែន ។

ឈិន ឈឿន បាននាំភរិយាអ្នកនាង ចន្នី ប៉ូឡែន ទៅដើរកំសាន្តនៅតាមតំបន់ទេសចរណ៍មួយចំនួន ដូច ជាទឹកដីខេត្តសៀមរាបនិងខេត្តកំពតជាដើម ។ តាមរយៈរូបថតស្វាមីភរិយាមួយគូនេះ មានការសរសើរពីសំណាក់មហាជនថា ឈិន ឈឿន និងភរិយាពិតជាសក្តិសមគ្នាទាំងព្រម ជាពិសេសភរិយារបស់កីឡាកររូបនេះ មានសម្រស់ស្រស់ស្អាតមិនចាញ់តារាក្នុងសិល្បៈប៉ុន្មានឡើយ ។

ឈិន ឈឿន បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកនាង ចន្នី ប៉ូឡែន កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងមក ដោយមានការចូលរួម ពីសំណាក់មិត្តភក្តិជាច្រើន។ក្រោយពីរៀបការរួច ឈិន ឈឿន នៅតែបន្តអាជីពជាកីឡាករបាល់ទាត់ជម្រើសជាតិដដែល ។ តែក្នុងនោះមានការបង្ហើបថា លោកមានគម្រោង បើកជំនួញមួយបន្ថែម ពីលើការងាររាល់ថ្ងៃ ។ ឈិន ឈឿន ជាកីឡាករបាល់ទាត់ជម្រើសជាតិនិងជាខ្សែបម្រើស្លាបឆ្វេង ពាក់ស្លាកលេខ ១៧ ៕


Related Posts