ក្រុមយុវជនមកពី៦ប្រទេស នឹងប្រកួតប្រជែងនៅលើទឹកដីកម្ពុជា នៅថ្ងៃអាទិត្យ

ក្រុមកីឡាករបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ តំណាងឲ្យប្រទេសចំនួន៦រួមមានអូស្រ្តាលី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និងសិង្ហបុរី នឹងត្រូវធ្វើការប្រកួតបើកឆាកពានរង្វាន់ AFF U16 Championship 2016 នៅពហុកីឡដ្ឋានជាតិ និងកីឡដ្ឋានស្តាតចាស់ និងរសៀល និងល្ងាចអាទិត្យ ខាងមុខនេះ។

mm2

សម្រាប់ការប្រកួតរវាងក្រុមឈរនៅពូលA នៅថ្ងៃអាទិត្យនោះ ក្រុមU16ជម្រើសជាតិមីយ៉ាន់ម៉ា និងត្រូវប្រឈមជាមួយក្រុមU16ជម្រើសជាតិអូស្រ្តាលី នៅស្តាតចាស់ នារសៀលម៉ោង ៣:៣០ ស្របពេលក្រុមU16ហ្វីលីពីន ត្រូវប៉ះក្រុមU16សិង្ហបុរី នៅពហុកីឡដ្ឋានជាតិ រីឯក្រុមU16ម៉ាឡេស៊ី ត្រូវប្រកួតជាមួយក្រុមU16វៀតណាម ចាប់ពីម៉ោង ៦:៣០ នៅពហុកីឡដ្ឋានជាតិ នោះដែរ។

ក្រុមទាំង៦នេះ សុទ្ធតែធ្លាប់ជួបគ្នា ក្នុងការប្រកួត AFF U16 Championship 2015 ដោយកាលណោះ ក្រុមU16អូស្រ្តាលី បានលត់ក្រុមU16មីយ៉ាន់ម៉ា ៤-០ ហើយក្រុមU16សិង្ហបុរី បានឈ្នះU16ហ្វីលីពីន ៤-១ ខណៈក្រុមU16ម៉ាឡេស៊ី បានឈ្នះU16វៀតណាម ១-០។
ប៉ុន្តែសម្រាប់ការវិលមកជួបគ្នា ក្នុងរដូវកាលនេះ គេនៅមិនទាន់ដឹងថា ក្រុមU16សិង្ហបុរី U16ហ្វីលីពីន U16ម៉ាឡេស៊ី និងក្រុមU16វៀតណាម មានកម្រិតលេងរីកចម្រើន ឬយ៉ាងណានោះទេ? ខណៈក្រុមម្ចាស់ជើងឯករងឆ្នាំ២០១៥គឺU16មីយ៉ាន់ម៉ា បានយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា ៣-២ ក្នុងការប្រកួតបើកឆាក នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃពុធ គឺមុនពេលក្រុមU16អូស្រ្តាលី បានចាញ់ក្រុមU16ភ្នំពេញក្រោន ៣-២ កីឡដ្ឋាន RSN កាលពីថ្ងៃពុធ នោះដែរ។

ដោយដែលក្រុមយុវជនអាយុក្រុម១៦ឆ្នាំរបស់ប្រទេសចំនួន៥ទៀត ដែលឈរនៅពូលB រួមមានក្រុមម្ចាស់ផ្ទះកម្ពុជា ក្រុមម្ចាស់ជើងឯកថៃ ប្រ៊ុយណេ ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត នឹងធ្វើការប្រកួតបើកឆាកនៅថ្ងៃចន្ទ៕