ម៉ូតូ​ជាង​២០​គ្រឿង​ដែល​មាន​ភាព​មិន​ប្រក្រតី​ ត្រូវ​បង្ក្រាប​រឹបអូស​បាន​នៅ​ហាង​បញ្ចាំ​មួយ​កន្លែង​ ខណៈ​មិន​ទាន់​ដឹង​អំពី​វាសនា​ម្ចាស់​ហាង​បញ្ចាំ​ខុសច្បាប់​

​កាលពី​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​ចុះ​ឆែកឆេរ​នៅ​ចំណុច​ហាង​បញ្ចាំ​មួយ​កន្លែង​ ឋិត​នៅ​ភូមិ​ប្អេ​រ​ សង្កាត់​ប្អេ​រ​ ក្រុង​កំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ដោយ​បង្ក្រាប​រឹបអូស​បាន​ទោចក្រយានយន្ត​ចំនួន​ជាង​២០​គ្រឿង​ មាន​ឯកសារ​មិន​ត្រឹមត្រូវ​ និង​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ឆបោក​ទោចក្រយានយន្ត​ដ៏​សកម្ម​បាន​ម្នាក់​ទៀត​ផង​ ។​

​បុរស​ជា​មុខសញ្ញា​ឆបោក​ទោចក្រយានយន្ត​ដ៏​សកម្ម​ ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​នោះ​ មានឈ្មោះ​ អឿ​ន​ វណ្ណៈ​ ហៅ​តាប់​ រស់នៅ​ភូមិ​ត្រពាំង​ស្មាច់​ ឃុំ​ទួល​ខ្ពស់​ ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ។​ បុរស​ជនសង្ស័យ​ក្នុង​មុខសញ្ញា​ឆបោក​នេះ​ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ លើក​ទី​១​ខ្លួន​បាន​ឆបោក​យក​ម៉ូតូ​ប្រជាពលរដ្ឋ​ម្នាក់​កាលពី​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៦​ ទៅ​ដាក់បញ្ចាំ​នៅ​ហាង​បញ្ចាំ​ឈ្មោះ​ ឯម​ សុខា​ បាន​លុយ​យក​ទៅ​ស៊ីចាយ​អស់​ និង​លើក​ទី​២​ឆបោក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​ ពី​ឈ្មោះ​ ប៊ុ​ន​ ចាន់​រ៉ុ​ង​ យក​ទៅ​ដាក់បញ្ចាំ​នៅ​ហាង​បញ្ចាំ​ឈ្មោះ​ ឯម​ សុខា​ ដដែល​ ហើយ​ក៏​បាន​លុយ​យក​ទៅ​ស៊ីចាយ​អស់​ទៀត​ រហូត​ដល់​ថ្ងៃ​ចាប់​ឃាត់ខ្លួន​តែ​ម្តង​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ឆ្នាំង​កំពុង​ទន្ទឹងរង់ចាំ​មើល​ចំណាត់ការ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​ តើ​នឹង​ត្រូវ​ចាត់ការ​យ៉ាងណា​ទៅ​លើ​ម្ចាស់​ហាង​បញ្ចាំ​ឈ្មោះ​ ឯម​ សុខា​ ដែល​ទទួលយក​ដាក់បញ្ចាំ​នូវ​ទោចក្រយានយន្ត​មាន​ឯកសារ​មិន​ត្រឹមត្រូវ​របៀប​ "​ទទួលផល​ចោរកម្ម​"​ យ៉ាង​ហ៊ឺហា​នោះ​ ឬ​គ្រាន់តែ​ "​គោះ​យក​លុយ​"​ ហើយ​លែងរ​វីរ​វល់​ឲ្យ​ម្ចាស់​ហាង​បញ្ចាំ​ខុសច្បាប់​បាន​រួចខ្លួន​តទៅ​ទៀត​ ?​ ៕​

Related