មន្ទីរពេទ្យ​ជប៉ុន សាន់​រាយ និង Bellevue អា​ផាត​មិន រួមគ្នា​សម្អាត​អនាម័យ​សំរាម​មាត់ទន្លេ តំបន់​ជ្រោយចង្វារ​

មន្ទីរពេទ្យ​ជប៉ុន សាន់​រាយ និង Bellevue អា​ផាត​មិន រួមគ្នា​សម្អាត​អនាម័យ​សំរាម​មាត់ទន្លេ តំបន់​ជ្រោយចង្វារ​



ភ្នំពេញ ៖ ខណ្ឌ​ជ្រោយចង្វា កំពុងតែ​ត្រូវ​បាន​អភិវឌ្ឍន៍ ដោយមាន​ទាំង​សាលារៀន ភោជនីយដ្ឋាន សណ្ឋាគារ និង​មន្ទីរពេទ្យ​ថ្មី។ ការ​រីកចម្រើន និង​អភិវឌ្ឍន៍​នៅ​ពេលនេះ និង​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយ​ទៅជា តំបន់​ពាណិជ​កម្ម​មួយ ។ អញ្ចឹង​ហើយ​បានជា​តំបន់​នេះ ត្រូវ​តែ​មាន​ការ​សំអាត ដើម្បី​ទទួល​បាន​បរិយាកាស​ល្អ និង​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត។ ដោយសារតែ​មូលហេតុ​នេះ ហើយ​បានជា​មន្ទីរពេទ្យ ជប៉ុន សាន់​រាយ និង Bellevue អា​ផាត​មិន បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​រក្សា​សុវត្ថិភាព ភាព​ស្រស់​ស្អាត និង​អនាម័យ​ល្អ​នៅក្នុង​តំបន់​ជ្រោយចង្វារ ត្រើយ​ខាងកើត ។ កម្មវិធី នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១១​ថ្ងៃត្រង់ នា​ថ្ងៃ សៅរ ទី ០៩ ខែកក្កដា ឆ្នាំ ២០១៦ នៅ​តំបន់​ជ្រោយចង្វារ​ត្រើយ ខាងកើត ហើយ​នឹងមាន​អ្នកចូលរួម​មកពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ ៣០០​នាក់ ។

នាឱកាស​នោះ លោក អៀង សុធា​រ៉ា នាយក​គ្រប់គ្រង Bellevue អា​ផាត​មិន បាន​លើក​ឡើងថា បញ្ហា​សំរាម គឺ រឿង​មួយ​ដ៏​សំខាន់​ចាំបាច់ នៅ​ពេល​បច្ចុប្បន្ន​នេះ ដែល​មនុស្ស​គ្រប់គ្នា ត្រូវតែ​យកចិត្ត​ទុក្ខ​ដាក់ ដើម្បី​ការពារ​បរិស្ថាន ដែល​យើង​ត្រូវ​រស់នៅ​ជាមួយ​ជា​រៀងរាល់ថ្ងៃ ។ សំរាម​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ ប៉ុន្តែ​សំរាម​ក៏​ប៉ះ​ពាក់​ដល់​ការ​រីកលូតលាស់​របស់​សត្វ រុក្ខជាតិ និង​ជីវៈ​ចម្រុះ ទាំង​លើគោក និង​ក្នុង​ទឹក ផង​ដែរ ។ លោក​បាន​បន្ត​ថា សំរាម​មួយ​ផ្នែកធំ​នៅក្នុង​ទីក្រុង​ភ្នំពេញ គឺជា​ថង់​ប្លា​ស្ទិ​ក ដប​ជ័រ និង​បាន​ស្នោ​ជាដើម ដែល​សុទ្ធសឹងតែ​បង្ក​ផលប៉ះពាល់​យ៉ាង​ដល់​សុខភាព ទាំង​នៅ​ពេល​កំពុង​ប្រើប្រាស់ និង​បន្ទាប់ពី​ប្រើប្រាស់​រួម (​ជា​ប្រភព​សំរាម ឬ​ជា​ប្លាស្ទិក​នៅ​ក្នុង​ទីក្រុង ) ។ ជា​មួយគ្នា​នេះដែរ លោក​វេជ្ជបណ្ឌិត ហា​យា​ស៊ី យ៉ូ​ស៊ី​ហ្វី​មី នាយក​គ្រប់គ្រង​មន្ទីរពេទ្យ​ជប៉ុន សាន​រាយ ក៏បាន​ឲ្យ​ដឹង​ថា ការប្រើប្រាស់​ថង់​ប្លាស្ទិក ដប​ជ័រ កំប៉ុង​ជ័រ ប្រអប់ និង​ចាន​ស្នោ ជាមួយនឹង អាហារ​ក្តៅ គឺ​ពិតជា​ផង​ប៉ះពាល់​ខ្លាំង​ណាស់ ដល់​សុខភាព ហើយ​រហូតដល់​បណ្ដាល​ឲ្យ​មាន​ជំងឺ​មហា រីក​នៅ​ថ្ងៃ​អនាគត​ថែម​ទៀត​ផង។ លោក​ថា ប្រអប់​ស្នោ ដប​ជ័រ កំប៉ុង​ទឹកដោះ​កូនក្មេង​មួយ​ចំនួន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នោះ​ទេ នៅ​ក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន ដូចជា​បារាំង កាណាដា និង​អាមេរិក​។ ព្រោះថា វត្ថុ​ទាំងអស់ នេះ​ត្រូវ​បាន​ផលិត​ឡើង ដោយសារ​ធាតុ​ម្យ៉ាង​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​អ្នកប្រើប្រាស់ ។ ដោយសារតែ​កក្តា​នេះ​ហើយ ទើប​ស្ថាប័ន​ទាំងពីរ​រៀបចំ​កម្មវិធី​សំអាត តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត​នេះ​ឡើង ដើម្បី​ផ្តល់​ជា​ចំណេះដឹង​ដល់​ប្រជាពលរដ្ឋ​បន្ថែម​ទៀត ទាំង​ការពារ​សុខភាព និង​ការពារ​បរិស្ថាន​តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក ដប​ជ័រ កំប៉ុង​ជ័រ ប្រអប់​និង​ចាន​ស្នោ។ គួរ​បញ្ជាក់​ថា កាល​ពីពេល​ថ្មីៗ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ក៏បាន​ប្រកាស​ឲ្យ​ដឹង​ពី​ចំនួន​ថង់​ប្លាស្ទិក ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃៗ ដែល​មាន ចំនួន ១០​លាន​ថង់ ។ ហើយ​មនុស្ស​ម្នាក់ៗ ប្រើ​ថង់​ប្លាស្ទិក​ជា​មធ្យម ៣ ទៅ ៥​ថង់ ក្នុង​មួយថ្ងៃ ។ ហើយ​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក ក៏​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពេលនោះ​ផង​ដែរ
​ ​
កម្មវិធី​នេះ​មានការ​ចូលរួម​បង្កើត​ឡើង​ដោយ មន្ទីរពេទ្យ​ជប៉ុន​សាន់​រាយ​ភ្នំពេញ Bellevue អា​ផាត​មិន និង​រួមសហការ​ដោយ ក្រុមហ៊ុន​មួយចំនួន​ដូចជា បណ្តាញទូរស័ព្ទ Cell card សាកល​វិទ្យា ល័យ​ជាតិ​គ្រប់គ្រង ក្រុមហ៊ុន​ផលិតផល​លាដៃ Saraya Cambodia ក្រុមហ៊ុន​សំអាត Soken, ក្រុម ហ៊ុន​ផ្ទេរ​ប្រាក់ Wing, Clinic ធ្មេញ Malis , ភោជនីយដ្ឋាន Shushi Bar មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ កម្ពុជា ជប៉ុន CJCC, ក្រុមហ៊ុន Cintri Cambodia និង​ភោជនីយដ្ឋាន Japanese Ramen ៕

មន្ទីរពេទ្យ​ជប៉ុន សាន់​រាយ និង Bellevue អា​ផាត​មិន រួមគ្នា​សម្អាត​អនាម័យ​សំរាម​មាត់ទន្លេ តំបន់​ជ្រោយចង្វារ​