ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​

ខេត្ត​កំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅព្រឹកថ្ងៃទី​០៩ កក្កដា ២០១៦ នេះ កម្លាំង​នគរបាល​​ស្រុក​ឱរ៉ាល់ សហការ​ជាមួយ​កម្លាំង​ខេត្តកំពង់ស្ពឺ បាននាំបក្សពួក​ក្រុមចោរ​ប្លន់​​ដ៏កក្រើក​៤នាក់ ទៅចង្អុលបង្ហាញ​ពីទីតាំង​លាក់​គ្រាប់​ភ្លើង​ បន្ទាប់ពី​ក្រុមនេះ ត្រូវ​កម្លាំង​ក្របួចបាន ហើយឆ្លើយសារភាពមកនោះ ។

ប្រភព​ឱ្យ​ដឹងថា ជន​សង្ស័យទាំង៤នាក់ ១-​យឹម វុទ្ធី ហៅធី អាយុ​៣៧​ឆ្នាំ​ ជា​អ្នកអារឈើ ​មាន​ស្រុក​កំណើត​នៅភូមិ​ត្រពាំងឱប ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ២-​ឈ្មោះភី យឿន ហៅអាយួន អាយុ​៣៥​ឆ្នាំ ជា​អ្នកអារឈើ មាន​ស្រុក​កំណើត​នៅ​ភូមិអញ្ចាញ ឃុំជ័យជោក ស្រុកបុរីជលសារ ខេត្តតាកែវ បច្ចុប្បន្ន ​ស្នាក់នៅ​ភូមិផ្សារ​កន្ទួត ​​ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ ៣-ឈ្មោះឆាយ ធឿន អាយុ​៤៥​ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ​មាន​ស្រុក​កំណើត​នៅភូមិ​ត្រពាំងផ្លុង ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តាល មាន​លំនៅភូមិ​ផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ​និង​៤-​ឈ្មោះតឹក សំ​អុល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អតីត​យោធាកងរថក្រោះ​ មានទីលំនៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ​(ម្នាក់ចាប់ខ្លួននៅខេត្តត្បូងឃ្មុំ)។

គួររំលឹកថា កាលពី​វេលា​ម៉ោង០៨​ព្រឹក​ថ្ងៃ​ទី​១៥ មេសា ២០១៦ ស្ថិតនៅផ្ទះ​ខាងជើង​​ផ្សារ​កន្ទួត​ប្រហែល​១០០០​ម៉ែត្រ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ៥១ ​និង​៥២ ផ្លូវ​លេខ​៤៤ ភូមិ​ជំនាប់ ឃុំ​សង្កែសាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មាន​ករណី​ប្លន់ ក្នុង​នោះ​ ជន​រង​គ្រោះ​ជា​ប្តី​​​​ឈ្មោះ​​ទី ជឿន ភេទ​ប្រុស​ អាយុ៤០​ឆ្នាំ ​ត្រូវជនសង្ស័យ​បាញ់​ ស្លាប់​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​​ ។ ​ចំណែក​​ប្រពន្ធ​ជន​រងគ្រោះ​​ឈ្មោះ​​ជួន ស៊ី​ណាត អាយុ​​៣៣​​ឆ្នាំ ​ជា​អ្នក​លក់គ្រឿងអលង្ការ​ និង​ដូរ​​លុយ​នៅ​ផ្សារ​កន្ទួត ។

ជនសង្ស័យ​មានគ្នា​​៣​នាក់ ស្លៀកពាក់​ស៊ី​វិល​ និង​ប៉ា​រ៉ា ពាក់មួក​សំបុកចាប អាវុធ​៣​ដើម វែង​២ ​ខ្លី​១ ​។ មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះជា​ប្តី​កំពុងត​ភ្លើង​នៅ​ក្រោយ​ផ្ទះ ស្រាប់តែ​ជនសង្ស័យ​​កាត់​លួស​​របង​ចូល​មកយក​អាវុធ​ភ្ជង់ ហើយស្រែកឱ្យ​​ប្រពន្ធ​បិទ​ទ្វារផ្ទះ ហើយជនសង្ស័យ​បាន​បាញ់ជន​រង​គ្រោះ​​៣​គ្រាប់ បណ្តាលឱ្យ​​របួសធ្ងន់ហើយ​រត់គេច​ខ្លួន ។ ជន​រង​គ្រោះ​ត្រូវ​​បាន​ក្រុមគ្រួសារ​បញ្ជូន​មក​មន្ទីរពេទ្យ ​តែ​បាន​ស្លាប់​តាម​ផ្លូវ​។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីមួយវិញទៀត ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងដី បន្ទាប់ពីគាត់បានយកត្រាក់ទ័រភ្ជួរ។

ហេតុការណ៍កើតឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅដីចំការមួយកន្លែង ខាងក្រោយផ្ទះរបស់គាត់ ស្ថិតក្នុងភូមិព្រៃស្អាក់ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ម្ចាស់ដីចំការ ដែលបានភ្ជួរដីប្រទះឃើញឈ្មោះ ម៉ែន ពេជ្យពណ្ណារ៉ា អាយុ ៥១ឆ្នាំ បានឱ្យដឹងថា ដីចំការខាងលើនេះ រូបគាត់បានភ្ជួរដី អាស្រ័យផលជារៀងរាល់ឆ្នាំ មិនដែលប្រទះឃើញមានគ្រាប់អ្វីនោះទេ ទើបតែពេលនេះ នៅពេលគាត់កំពុងតែភ្ជួរដីស្រែជាធម្មតា ក៏ស្រាប់តែ ឃើញភេទគ្រាប់បេ៤១ មួយគ្រាប់នេះតែម្តង ដែលធ្វើឱ្យរូបគាត់មានការភ័យខ្លាច អំពីគ្រោះថ្នាក់ ព្រោះមានស្ថានភាពល្អ មិនទាន់ផ្ទុះដែលឥទ្ធិពល ដូចទៅនឹងគ្រាប់មីន ផ្សេងៗទៀត ដែលកប់នៅក្នុងដី ដោយយើងមិនអាចឃើញ នឹងភ្នែកទទេបានឡើយ។

លោក ស៊ន អត្ថរ័ត្ន ជាមន្ត្រីនគរបាលប្រចាំប៉ុស្តិ៍រដ្ឋបាល ឃុំត្រពាំងប្រាសាទ ដែលចុះដល់ទីតាំងដីចំការ បានឱ្យដឹងថា ជាប្រភេទគ្រាប់បេ៤១ ដែលកប់នៅក្នុងដី តាំងពីសម័យសង្រ្គាមមែន ហើយលោកកំពុងតែធ្វើការទំនាក់ទំនងទៅអង្គភាព កំចាត់មីន ដើម្បីយកទៅកំទិចចោល និងធ្វើការរាវរកនៅជុំវិញបរិវេណ ក្នុងទីតាំងខាងលើក្រែងមានសេះសល់គ្រាប់ផ្សេងៗទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​

ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​

ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​

ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​

ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​

ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​

ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​

ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​

ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​

ស្នាដៃយ៉ាងធំធេង បន្ទាប់​ពីក្របួច​​មហា​ចោរ​ប្លន់​​បាន​