មិនសរសើរមិនបាន! អស់ពេលជិត ១០០ឆ្នាំទៅហើយ ប្តីប្រពន្ធវ័យចំណាស់មួយគូនេះ នៅតែស្រលាញ់គ្នាយ៉ាងស្អិតរមួត មិនចាញ់ក្មេងៗឡើយ

ចិន៖ ថ្មីៗនេះរូបភាពជាច្រើនសន្លឹក ដ៏ផ្អែមល្ហែម នៃគូស្នេហ៍វ័យចំណាស់មួយគូ ត្រូវបានបង្ហោះលើ បណ្តាញទំនាក់ទំនងសង្គម ហើយត្រូវបានមហាជនជាច្រើន មានការកោតសរសើរចំពោះភក្តីភាព និងការស្រលាញ់គ្នាយ៉ាងស្អិតរមួត រវាងពួកគាត់ទាំងពីរផងដែរ ដោយមិនចាញ់គូស្នេហ៍ក្មេងៗប៉ុន្មាននោះឡើយ។

នេះបើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា គូស្នេហ៍ភក្តីភាពវ័យចំណាស់ ជនជាតិចិនមួយគូ គឺលោកយាយ Wei Basao និងលោកតា Wie Qishou រស់នៅក្នុងភូមិមួយកន្លែង ក្បែរទីក្រុង Guilin ក្នុងស្រុក Suqiao ខេត្ត Guangxi ប្រទេសចិន បានចាប់ដៃគ្នាកសាងគ្រួសារដ៏មានសុភមង្គលមួយ អស់រយៈពេលជាង ៩៦ឆ្នាំកន្លងមក រហូតមកទល់បច្ចុប្បន្ន ខណៈការរស់នៅរបស់ពួកគាត់ទាំងពីរ ក៏ដូចជាចំណងសេ្នហា និងការស្រលាញ់ ចេះមើលថែទុកដាក់គ្នាទៅវិញទៅមក នៅតែរក្សាបានយ៉ាងល្អ ជាហេតុធ្វើឲ្យគ្រប់គ្នាមានការច្រណែន លើពួកគាត់ជាខ្លាំងផងដែរ។

គួរឲ្យដឹងថា នៅអាយុ ៦ឆ្នាំ ក្រោយពេលដែលឪពុកម្តាយរបស់ លោកយាយ Wei Basao បានស្លាប់ចែកឋានទៅ គាត់ក៏បានក្លាយជាក្មេងកំព្រាម្នាក់។ ក្រោយមករូបគាត់ ក៏ត្រូវបានក្រុមគ្រួសារ របស់លោកតា Wei Qishou ទទួលយកទៅចិញ្ចឹម រស់នៅជ្រកកោនជាមួយ ដែលតម្រូវឲ្យលោកយាយ គោរពទៅតាមច្បាប់ទម្លាប់ដូនតា ដែលគ្រួសារមួយនេះមាន នោះគឺលោកយាយ ត្រូវរៀបការជាមួយនឹងកូនប្រុសណាម្នាក់ ក្នុងចំណោមគ្រួសារនេះ។

ក្រោយមកអាចជានិស្ស័យ ឬគូព្រេងរបស់លោកយាយក៏ថាបាន រូបគាត់ក៏ត្រូវបានលោកតា Wei Qishou ដែលជាកូនប្រុស ក្នុងគ្រួសារត្រកូល Wei នេះ ចាប់ចិត្តប្រតិព័ទ្ធទៅលើរូបលោកយាយ ហើយក៏បានរៀបអាពាពិហ៍ពិពាហ៍ ក្នុងលក្ខណៈបែបជួបជុំគ្រួសារតែម្តង។ ប្រភពបន្តថា រហូតមកទល់ពេលនេះលោកយាយ Wei Basao មានវ័យ១០៣ឆ្នាំ ខណៈលោកតា Wei Qishou មានវ័យប្អូនគាត់មួយឆ្នាំគឺ ១០២ឆ្នាំតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ រូបភាពជាច្រើនសន្លឹក ដែលត្រូវបានសាយភាយពេញបណ្តាញអ៊ិនធឺណែតនេះ គេសង្កេតឃើញថា លោកយាយ និងលោកតាមួយគូនេះ ពិតជាស្រលាញ់គ្នា យ៉ាងផ្អែមល្ហែមមែន ក្នុងនោះរួមមានដូចជា ដើរកាន់ដៃគ្នាយ៉ាងសស្រាក់ និងអង្គុយលេងជាមួយគ្នា នៅទីធ្លាខាងក្រៅផ្ទះរបស់ពួកគាត់ ប្រៀបដូចគូស្នេហ៍វ័យក្មេង ថ្មីថ្មោងផ្តោះផ្តងស្នេហាយ៉ាងដូច្នោះដែរ និងថែមទាំងចេះជួយគ្នា ចំអិនអាហារ បោកសម្លៀកបំពាក់ និងការងារផ្ទះជាច្រើនទៀតផងដែរ។

បើតាមការឲ្យដឹងពី លោកយាយ Wei Basao បានរៀបរាប់នូវអ្វីដែលគាត់បានចងចាំ ក្នុងថ្ងៃអាពាពិហ៍ពិពាហ៍ ជាមួយនឹងលោកតា Wei Qishou ថា នៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់គាត់នោះ គឺពួកគាត់បានញ៉ាំអាហារពេលល្ងាច ជាមួយនឹងសមាជិកក្រុមគ្រួសារ និងបងប្អូនតែប៉ុណ្ណោះ ព្រោះពួកគាត់មិនមានលទ្ធភាពឯណា មានលុយគ្រប់គ្រាន់ ដូចគេដើម្បីចំណាយឡើយ។

លោកយាយបានឲ្យដឹងទៀតដែរថា ប្តីរបស់គាត់ លោកតា Wei Qishou ធ្វើការជាកសិករម្នាក់តែប៉ុណ្ណោះ ហើយចំណែកឯលោកយាយវិញ គឺជាអ្នកធ្វើស្បែកជើង ដែលធ្វើឡើងដោយដៃរបស់គាត់ផ្ទាល់តែម្តង។

គួរបញ្ជាក់ដែរថា ប្តីប្រពន្ធមួយគូនេះ គឺរស់នៅក្នុងជីវិតមួយដ៏សាមញ្ញមួយ ហើយគ្មានរថយន្តផ្ទាល់ខ្លួនដូចគេឡើយ។ លើសពីនេះ ពួកគាត់មានកូនប្រុស ៥នាក់ និងកូនស្រី ១នាក់ផងដែរ។ ហើយបើតាមការឲ្យដឹងតាមរយៈ ប្រភពទៀតនោះ នៅពេលដែលមានអាកាសធាតុល្អ ពួកគាត់តែងតែដើរកាន់ដៃគ្នា ដើរកម្សាន្តជុំវិញភូមិផងដែរ ខណៈអ្នកភូមិជាច្រើន តែងនិយាយថា ពួកគាត់រស់នៅជាមួយគ្នាអស់ពេល ជាច្រើនឆ្នាំមកហើយ ជាមួយនឹងជីវិតដ៏រីករាយបំផុតផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត