គ្រោះថ្នាក់ស្មានមិនដល់ នៃការនិយមចូលចិត្ត ទទួលទានសាច់ត្រីឆៅ!

សម្រាប់អ្នក ដែលតែងតែនិយមទទួលទានសាច់ត្រីឆៅស្រស់ៗទាំងអស់គ្នា ពិតជាគិតថា សាច់ត្រីស្រស់ៗនេះពិតជាកំពូលអាហារ ដែលបានផ្តល់វីតាមីន និងប្រូតេអ៉ីនយ៉ាងច្រើនសន្ធឹកសន្ធាប់ ចំពោះសុខភាពអ្នកហើយមើលទៅ ប៉ុន្តែតាមការពិតទៅវាមិនមែនដូច្នេះ ១០០%ឡើយ។

អ្នកដឹងទេថា សាច់ត្រីស្រស់ ដែលអ្នកបានញ៉ាំចូលទៅសុទ្ធតែ មានមេរោគព្រោះគេមិនទាន់បានសម្លាប់វានៅឡើយទេ អ្នកក៏បានញ៉ាំទាំងពពួកមេរោគទាំងឡាយទៅជាមួយដែរ ព្រោះបើសាច់ត្រីនៅស្រស់ មេរោគក៏នៅស្រស់ដូចគ្នា។ អ្នកអាចប្រាកដចិត្តបានប៉ុន្មានភាគរយទៅ ថាចុងភៅនៅភោជនីយដ្ឋាន ឬអាហារដ្ឋាន ដែលអ្នកកំពុងញ៉ាំនេះ មានអនាម័យ និងមានផាសុកភាពល្អ គ្រប់គ្រាន់សម្រាប់សុខភាពអ្នកនោះ? 

ប្រធានសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងសុខាភិបាលល្បីៗ បានធ្វើការព្រមាន ទាក់ទងទៅនឹងការបរិភោគត្រីឆៅ ឬដែលហៅថា sushi ឬ sashimi ជាដើមនេះថា បើអ្នកមិនបានទៅកន្លែង ដែលមានការទទួលស្គាល់ត្រឹមត្រូវ ពីកម្រិតនៃស្តង់ដារល្អស្អាត បរិសុទ្ធនោះ ហានិភ័យនៃការឆ្លងមេរោគ Vibrio នៅក្នុងសាច់ត្រីឆៅ គឺខ្ពស់ណាស់ ដូច្នេះអ្នកមិនគួរទៅញ៉ាំនៅកន្លែងតូចតាច ឬគ្មានគុណភាពនោះទេ ព្រោះវាអាច បណ្តាលឱ្យអ្នកពុលអាហារ រាគមួល និងអាចឆ្លងជំងឺអាសន្នរោគផ្សេងៗបានយ៉ាង ងាយ។

មិនតែប៉ុណ្ណោះតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត Apichai ក៏បាន បង្ហាញទៀតផងដែរថា ការញ៉ាំស៊ូស៊ីតាមរបៀបម្ហូបរបស់ជប៉ុន ជាពិសេស sushi ឬ sashimi មានគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះសុខភាពបើអ្នកទទួលទានវាញឹកញាប់ពេក។ លោកបានបន្ថែមទៀតថា គ្រោះភ័យនៃការឆ្លងមេរោគនេះនៅក្នុង បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍យើងមួយចំនួន គឺមានច្រើនជាងនៅ ក្នុងប្រទេសជប៉ុន ព្រោះសីតុណ្ហភាពនៅក្នុងប្រទេសផ្សេងៗ អាចបង្កលក្ខណៈងាយស្រួលឱ្យ មេរោគមានការរីកចម្រើនលូតលាស់បានយ៉ាងឆាប់រហ័ស ជាងអាកាសធាតុនៅប្រទេសជប៉ុន។

ដូចគ្នានេះផងដែរ ការដឹកជញ្ជូនក៏ជារឿងសំខាន់ដែរ ស៊ូស៊ី ដែលបាននាំចូលពីប្រទេសជប៉ុន ថ្មីនេះបានរកឃើញថាមាន ឆ្លងជំងឺ ឬប៉ារ៉ាស៊ីតជាច្រើន ប្រភេទដែលមើលមិនឃើញនៅក្នុងអាហារ។ ហេតុនេះ សូមប្រុងប្រយ័ត្នទាំងអស់ គ្នាមុននឹងទទួលទានអាហារដែលមានសាច់ឆៅ មិនថាត្រី ឬសាច់សត្វ ផ្សេងៗ ពីព្រោះសុខភាពពិតជាសំខាន់ណាស់សម្រាប់មនុស្សយើងម្នាក់ៗ៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ករណីញ៉ាំត្រីឆៅ និងបណ្ដាលឲ្យមានមេរោគក្នុងរាងកាយ ក៏ធ្លាប់បានកើតឡើងលើ ។ នៅក្នុងនោះ បានឲ្យដឹងថា គាត់ ចូលចិត្ដ ទទួលទាន sashimi ដែលជាប្រភេទអាហារជប៉ុន មានសាច់ត្រី ហាន់ជាបន្ទះ ស្ដើងៗ និងញ៉ាំឆៅ ដែលបិះនឹងសម្លាប់រូបគាត់ បន្ទាប់ពីអាហារទាំងនោះ បានប្រែក្លាយ ខ្លួនប្រាណរបស់គាត់ពោរពេញ ទៅដោយតេនញ៉ា ឬព្រូននោះ។ គួរបញ្ជាក់ថា បុរសម្នាក់នេះ បានធ្វើដំណើរ មកកាន់ មន្ទីរពេទ្យ ក្រោយពី ឈឺពោះ និងរមាស់ស្បែក។ បន្ទាប់ពីធ្វើការស្គេន ទើបប្រទះឃើញថា ខ្លួនប្រាណរបស់គាត់ កំពុងតែ ឆ្លងជាមួយ នឹងតេញ៉ា បន្ទាប់ពី បរិភោគ sashimi ច្រើនលើសកំណត់។

ជាមួយគ្នានេះ វេជ្ជបណ្ឌិត យល់ថា ម្ហូបមួយចំនួន របស់ជប៉ុន ដូចជា ត្រីឆៅ ជាដើមនេះ អាចធ្វើឲ្យ ឆ្លងរោគ។ សម្រាប់ពេលនេះ បុរសជនជាតិ ខាងលើ កំពុងតែធ្វើការ ព្យាបាល នៅក្នុង មន្ទីរពេទ្យលេខ ៨ នៃ Guangzhou ខេត្ដ Guangdong។

តាមរយៈ ការស្រាវជ្រាវ បានបង្ហាញឲ្យដឹងថា ការញ៉ាំរបស់ឆៅ ឬ ត្រីឆៅនេះ អាចបង្កឲ្យឆ្លង បារ៉ាស៊ីត។

ម្យ៉ាងវិញទៀត ការឆ្លងតេនញ៉ានេះ បានកើតឡើង ក្រោយពី ខ្លួនប្រាណស្រូបយក នូវដង្កូវ ប្រភេទ Diphyllobothrium ដែលអាចរកឃើញ នៅក្នុង ត្រីទឹកសាប ដូចជា ស៊ីម៉ុន ដែលសូម្បីតែត្រីទឹកប្រៃ ក៏អាចចែកចាយ ដង្កូវនេះផងដែរ។

សម្រាប់ករណីបែបនេះ មានការកើនឡើងច្រើន នៅក្នុងតំបន់ក្រីក្រ ដោយសារតែអនាម័យ កាន់តែ ប្រសើរឡើង និងកាន់តែកើនឡើង នៅក្នុងប្រទេស ដែលអភិវឌ្ឍន៍។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រោះថ្នាក់ស្មានមិនដល់ នៃការនិយមចូលចិត្ត ទទួលទានសាច់ត្រីឆៅ!

គ្រោះថ្នាក់ស្មានមិនដល់ នៃការនិយមចូលចិត្ត ទទួលទានសាច់ត្រីឆៅ!

គ្រោះថ្នាក់ស្មានមិនដល់ នៃការនិយមចូលចិត្ត ទទួលទានសាច់ត្រីឆៅ!

គ្រោះថ្នាក់ស្មានមិនដល់ នៃការនិយមចូលចិត្ត ទទួលទានសាច់ត្រីឆៅ!