ថ​ន​ ​តារា​ ​រ​ស់នៅ​​ជា​មួ​យ​ស្វា​មី ​នៅ​ប្រ​ទេ​ស​​ថៃ ​យ៉ា​ងមា​ន​​សុ​ភ​ម​ង្គ​ល​ ​តែ​ចិ​ត្ត​នៅ​បា​រ​ម្ភ​ពី​​ ​ថ​ន​ ​ល​ក្ខិ​ណា

ភ្នំពេញ៖ ​តា​រាស​ម្តែ​ង​​ និ​​ងជា​ពិធី​​ការិនី​ ​​អ្ន​ក​នាង​ ​ថ​​ន តា​រា​ ​ក្រោ​​យ​ពី​បាន​រៀ​ប​កា​រ​ ​និ​ង​ចេ​​ញ​ទៅ​រ​ស់​នៅ​ ​សា​ង​សុ​​ភ​ម​ង្គ​ល​ ​ជា​មួយ​​ស្វា​មី​ដែល​ជា​តំ​​ណាង​រា​ស្ត្រ​ នៅ​ប្រ​​ទេ​ស​ថៃ​ក៏ពិ​​ត​មែ​ន​ តែ​ស​​ម្រា​ប់​ទឹកចិត្ត ស្រលាញ់ប្អូនស្រីសម្រាប់ អ្នកនាងនៅតែមាន ជាក់ស្តែងថ្មីៗនេះ អ្នកនាងបានរំលេចសារ បង្ហាញពីអារម្មណ៍ ព្រួយបារម្ភពីប្អូនស្រីគឺ កញ្ញា ថន លក្ខិណា ដដែល ។

ជាការពិតកាលពី មុនពេលដែល អ្នកនាង ថន តារា រៀបការសាងគ្រួសារ គឺជារឿយៗអ្នកនាង តែងតែបង្ហាញវត្តមាន តាម​ជាប់ជាមួយប្អូនស្រីគឺ កញ្ញា ថន លក្ខិណា ទៅគ្រប់ទីកន្លែង និងរៀបចំការ ស្លៀកពាក់គ្រប់យ៉ាង ឲ្យប្អូនដោយនៅ​ពេលថ្មីៗ​នេះ អ្នកនាងបានរំលេចសារ បង្ហាញពីអារម្មណ៍ ព្រួយបារម្ភ ពីប្អូនស្រីរបស់ខ្លួនថា « អាណិតណាស់បងមិននៅ ត្រូវធ្វើ​អីខ្លួនឯង ទាំងអស់ (មីកន្ទូច) »៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បងស្រី តារាសម្តែង និងជាពិធីការិនី ថន លក្ខណា អ្នកនាង ថន តារា បានរៀបអាពាហ៍ពិពាហ៍​ ជាមួយកូន កម្លោះជាជនជាតិថៃ ដែលគេស្គាល់ថា ជាមន្ត្រីជាន់ខ្ពស់ នៅក្នុងប្រទេសថៃ នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦​នេះ ។

ក្នុងនោះផងដែរ បន្ទាប់ពីកម្មវិធីមង្គលការនេះ បានប្រព្រឹត្តទៅអស់មួយព្រឹកហើយនោះ មានភ្ញៀវកិត្តិយស ជាច្រើនបានចាប់អារម្មណ៍ ទៅកាដូអនុស្សាវរីយ៍ ដែលត្រៀមសម្រាប់ភ្ញៀវកិត្តិយស ដែលអញ្ចើញចូលរួម ក្នុងកម្មវិធីនាល្ងាចនេះ វាពិតជាប្លែក នឹងគួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដោយគូស្នេហ៍មួយគូនេះ បានរៀបចំកាដូអនុស្សាវរីយ៍ ជាកាបូបពណ៌ក្រហម យ៉ាងស្រស់ស្អាត ដែលភ្ជាប់មកជាមួយ សំបកខាងក្រៅ មានបិទរូប គូស្វាមីភរិយាទាំងពីរនាក់នេះតែម្តង ហើយវាមានតម្លៃប្រហាក់ប្រហែល ២១ដុល្លារអាមេរិក ។

ប្រភពពីភ្ញៀវកិត្តិយស បានបន្ថែមថា កាដូអនុស្សាវរីយ៍នេះផងដែរ សុទ្ធតែបានកម៉្មង់មកពី ប្រទេសថៃ នឹងចំណាយអស់ទឹកប្រាក់ ប្រហែលជាងមួយសែនបាទទៀតផង។

គួរបញ្ចាក់ផងដែរថា នៅល្ងាចថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ពិធីទទួលភ្ញៀវកិត្តិយស ទទួលទាននិងបរិភោគអារហារពេលល្ងាច ក្នុងពិធីមង្កលការ បងស្រី តារាងសម្តែង និងជាពិធីការិនី ថន លក្ខណា អ្នកនាង ថន តារា ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌល សន្និបាតនិងពិពណ៍ កោះពេជ្រអគារ A ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload