ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ត្រូវ​បាន​សុគត ដោយ​ជំងឺ​គាំង​បេះ​ដួង នៅ​ប្រទេស​ថៃ​

ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ត្រូវ​បាន​សុគត ដោយ​ជំងឺ​គាំង​បេះ​ដួង នៅ​ប្រទេស​ថៃ​

ប៉ៃលិន​ ៖ ​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ដែល​ធ្លាប់​គង់នៅ​វត្ត​រតនៈ​សោភ័ណ ហៅ​វត្ត​កោង​កាង​ ខេត្ត​ប៉ៃលិន ត្រូវ​បាន​សុគត​(​បាត់បង់​ជីវិត​) នៅ​ប្រទេស​ថៃ ខណៈ​ពេល​ព្រះសង្ឃ​អង្គ​នេះ បាន​ទៅ​សិក្សា​រៀន​សូត្រ​នៅ​ប្រទេស​ថៃ ​​រួច​បាន​សុគត​ដោយ​ជំងឺ​គាំងបេះដូង​កាលពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៦ ​ក្នុង​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​រថយន្ត​ថៃ​ព្រមទាំង​សមត្ថកិច្ច​ថៃ បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ល្ងាច ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

ព្រះសង្ឃ​ខ្មែរ​ដែល​សុគត ព្រះនាម វ៉ែន សុ​វ​ត្តិ (​ហៅ ប៉ិ និង​គឿន ព្រះជន្ម​៣០​ព្រះវស្សា មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះវិហារ ដោយ​ជំងឺ​គាំងបេះដូង។ ព្រះអង្គ​គង់នៅ​ប្រទេស​ថៃ ក្នុង​វត្ត​ដែង​ប្រជារាស្ត្រ ខេត្ត​ន​ន្ទ​បុរី ប្រទេស​ថៃ បច្ចុប្បន្ន​សព​ព្រះ​អង្គ​តម្កល់​នៅ​វត្ត​រតនៈ​សោភ័ណ ហៅ​វត្ត​កោង​កាង ខេត្ត​ប៉ៃលិន។

តាម​ប្រភព​ព័ត៌មាន ពី​ព្រះសង្ឃ​ ដែល​គង់នៅ​ជាមួយ​ព្រះអង្គ​រងគ្រោះ បាន​ឲ្យ​ដឹង​ថា ​៖ ​ព្រះអង្គ បាន​សុគត​ក្នុង​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​វត្ត​ដែង​ប្រជានុរាស្ត្រ ខេត្ត​ន​ន្ទ​បុរី ប្រទេស​ថៃ ក្នុង​ព្រះជន្ម​៣០​ព្រះវស្សា ដោយ​រោគ​គាំងបេះដូង​។ តាម​ប្រភព​ព័ត៌មាន​ពី​លោក គង់ ណន អធិការ​រង​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹង​ថា នៅ​វេលា​ម៉ោង​៦ និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៦ សមត្ថកិច្ច​ថៃ បាន​បញ្ជូន​សព​ព្រះសង្ឃ​មួយ​អង្គ ព្រះនាម វ៉ែន សុវត្ថិ ព្រះជន្ម​៣០​ព្រះវស្សា ដែល​ព្រះអង្គ​បាន​សុគត​ដោយ​ជំងឺ​គាំងបេះដូង ខណៈ​ពេល​អង្គ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ថៃ។ ប្រភព​ព័ត៌មាន បន្ត​ថា ជា​ដំបូង​ព្រះសង្ឃ​ខ្មែរ​ជាច្រើន​អង្គ ដែល​គង់នៅ​ទីនោះ បាន​ដឹងថា ព្រះអង្គ​រងគ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ដែរ តែ​អ្វីៗ​ហួសពេល​ទៅ​ហើយ ព្រោះ​ព្រះអង្គ​បាន​សុគត​បាត់បង់​ជីវិត​ទៅ​ហើយ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សំ សារ​វឿន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ខ្មែរ​ដែល​សុ​គត ព្រះនាម វ៉ែន សុ​វ​ត្តិ ព្រះជន្ម​៣០​ព្រះវស្សា មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រះវិហារ សុ​គត​ដោយ​ជំងឺ​គាំងបេះដូង ខណៈ​ដែល​ព្រះអង្គ​កំពុង​សិក្សា​រៀនសូត្រ​នៅ​ប្រទេស​ថៃ ។ ព្រះអង្គ​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​សកល​វិទ្យាល័យ​នៅ​ភ្នំពេញ បន្ទាប់មក​ព្រះអង្គ​ក៏​បន្ត​កា​សិក្សា​នៅ​ប្រទេស​ថៃ​បន្ត​ទៀត ហើយ​ការ​សុគត​របស់​ព្រះអង្គ​ គឺ​ប្រហែលជា​ព្រះអង្គ​មមាញឹក​ក្នុង​ការ​សិក្សា​ច្រើន (​ក្នុង​ការ​គិត​)​។ បើ​តាម​អ្នក​ជំនាញ​របស់​ក្រុម​គ្រូពេទ្យ​ នៃ​ប្រទេស​ថៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​សុគត​បាត់​បង់ជីវិត​របស់​ព្រះអង្គ​ គឺ​បណ្ដាល​មកពី ជំងឺ​គាំងបេះដូង។ លោក​ប្រធាន​មន្ទីរ ឲ្យ​ដឹង​ថា ព្រះ​សព​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ដឹក​តាម​រថយន្ត​សង្គ្រោះ​បញ្ជូន​មកកាន់​ច្រក​អន្តរជាតិ​ព្រំ ដើម្បី​ប្រគល់​ឲ្យ​សមត្ថកិច្ច​កម្ពុជា ដើម្បី​ដង្ហែ​យក​មក​តម្កល់​នៅ​វត្ត​រតនៈ​សោភ័ណ្ឌ ហៅ​វត្ត​កោង​កាង ធ្វើបុណ្យ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា៕