តិច​និក​ហាត់ប្រាណ ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​

6 Videos


គេងផ្ងារ
– ដកដង្ហើមធម្មតា សណ្តូកជើងទាំងពីរឱ្យត្រង់ ដៃទាំងសងខាងដាក់សណ្តូកឱ្យស្របដងខ្លួន បន្ទាប់មកត្រូវលើកក្បាលជង្គង់យឺតៗមកផ្អឹបជាប់ទ្រូង ។ ចលនាបែបនេះត្រូវធ្វើសាចុះឡើងឱ្យបាន ៥ ទៅ ៦ ដង ។

P9

តិច​និក​ហាត់ប្រាណ ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​
តិច​និក​ហាត់ប្រាណ ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​

– ដំបូងដេកសណ្តូកដៃជើងឱ្យត្រង់ស្របដងខ្លួនរួចយកដៃទាំងពីរចាប់បាតជើងទាំងសងខាង ។ ចលនានេះត្រូវធ្វើសា ចុះសាឡើងឱ្យបាន ៥ ទៅ ៦ ដង ។

តិច​និក​ហាត់ប្រាណ ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​

– ដំបូងចាប់ផ្តើមដូចចលនាទី ២ ដែរតែគ្រាន់តែចលនាទី ៣ ខុសគ្នាត្រង់ត្រូវផ្អៀងខ្លួនម្តងឆ្វេងម្តងស្តាំធ្វើសាចុះសាឡើងឱ្យបាន ៥ ទៅ ៦ ដង ។

តិច​និក​ហាត់ប្រាណ ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​

ចលនាទាំង ៣ ខាងលើនេះអាចជួយសម្រួលដល់សាច់ដុំពេញរាងកាយឱ្យមានភាពធូរស្រាលជួយបន្ធូរអារម្មណ៍និង មានប្រសិទ្ធភាព ខ្ពស់ជួយឱ្យគេងលក់បានស្កប់ស្កល់ ។

គេងផ្អៀង
ការគេងផ្អៀងនេះមិនមានធ្វើចលនាអ្វីទេដោយដំបូងត្រូវគេងផ្អៀងជើងម្ខាងសណ្តូកត្រង់និងជើងម្ខាងទៀតអង្កុញជាមុំកែង ផ្កាប់បាតដៃទាំងពីរធ្វើជាខ្នើយសម្រាប់កើយនិងសំងំគេងដោយដកដង្ហើមធម្មតាឱ្យបាន ៥ នាទី ។

តិច​និក​ហាត់ប្រាណ ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់​

លំហាត់ប្រាណខាងលើនេះត្រូវធ្វើមុនពេលចូលគេង ។ ក្រៅពីនោះក៏នៅមានវិធីដទៃទៀតសម្រាប់ជួយឱ្យឆាប់គេងលក់ និង គេងលក់បានស្កប់ស្កល់ផងដែរមានដូចជា ៖

– របបអាហារ : ដើម្បីឱ្យឆាប់ងងុយគេង ឬ គេងលក់បានស្កប់ស្កល់មុនពេលគេងមិនត្រូវផឹកកាហ្វេ«តែ»ចត់ឬគ្រឿងស្រវឹងឡើយ ហើយក៏មិនត្រូវទទួលទានអាហារឱ្យឆ្អែតពេកដែរ ។ អ្វីដែលលោកអ្នកគួរធ្វើគឺផឹកទឹកដោះគោក្តៅមួយកែវ ឬ ទឹកឃ្មុំ ។ របបអាហារ ៣ ពេលប្រចាំថ្ងៃ អាចទទួលទានបន្ថែមនូវអាហារចម្អិនពី អង្ករស្រូវមីយេវ៉លណាត់និងពុទ្រាខ្លះ ព្រោះវាអាចកាត់បន្ថយអាការគេងមិនលក់និងគេងសុបិនច្រើន ។

– ចំពោះលំហាត់ប្រាណ ឬ លេងកីឡា : រួមមានលំហាត់ដើរនិងជិះកង់ ប៉ុន្តែមុនពេលចូលគេងមិនត្រូវហាត់ប្រាណ ឬ លេងកីឡាខ្លាំងពេកទេ ។ ពេលហាត់ប្រាណរួចគួរត្រាំទឹកក្តៅឧណ្ហៗឱ្យលិចភ្នែកគោរ ៕