ហេតុអ្វីបានជាយើងត្រូវជ្រើសរើស យកស្មាតហ្វូន LG K7 & LG K10

រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា ការប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីៗ សំរាប់ការប្រើប្រាស់ទូទៅ និងការកំសាន្ត គឺបាននឹងកំពុងតែក្លាយ ទៅជាទំលាប់ប្រចាំថ្ងៃសំរាប់ប្រជាពលរដ្ឋគ្រប់ៗគ្នា ដោយសារតែ វាមានភាពងាយស្រួល រហ័សទាន់ចិត្ត មានបច្ចេកវិទ្យាទំនើប តម្លៃធូរថ្លៃ គួបផ្សំជាមួយនឹងតម្លៃសេវាកម្មទូរស័ព្ទ និងអ៊ីនធើណែតសមរម្យផងដែរ ។

LG K10 & LG K7 ដែលជាទូរសព្ទស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន LG Electronics ត្រូវបានប្រកាសចេញលក់ជា ផ្លូវការនៅលើទីផ្សារប្រទសកម្ពុជានាពេលថ្មីៗនេះ បានក្លាយទៅជាជំរើស មួយដ៏ប្រសើររបស់អ្នកប្រើប្រាស់ ដោយសារតែស្មាតហ្វូនសមាជិកថ្មីរបស់ LG ទាំងពីរនេះ គឺមានតម្លៃសមរម្យ សាកសមបំផុតសំរាប់អតិថិជន និងមានតំរូវការប្រើប្រាស់ស្មាតហ្វូន ដែលមានបច្ចេកវិទ្យាទំនើប។

សូមជំរាបថា LG K10 ត្រូវបានបំពាក់មកជាមួយបន្ទះឈីប MediaTek MT6582 និងត្រូវបានភ្ជាប់មកជាមួយ អង្គគណនាបួនគ្រាប់ប្រភេទ Quad-Core Cortex-A7 ល្បឿន 1.3GHz រួមជាមួយនឹងអង្គក្រាហ្វិច Mali-400MP, RAM ទំហំ 1.5GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ មានពីរទំហំគឺ 8GB ហើយថែមទាំងអាចដាក់ បន្ថែមនូវមមេម៉ូរីកាតប្រភេទ MicroSD និងមានទំហំ 2300mAh។ LG K10 មានអេក្រង់ ទំហំ 5.3 អ៊ីង អាចបង្ហាញចេញនូវកម្រិតរូបភាព HD និងមានកាមេរ៉ាទំហំ 8 មេហ្គាភិចសែ Autofocus ដែលអាចចាប់យករូបភាព បានយ៉ាងច្បាស់។ ចំពោះកាមេរ៉ា Selfie គឺមានទំហំ 5 មេហ្គាភិចសែល ដែលមាន Flash ជំនួយពន្លឺក្នុងការថតរូប ដែលធ្វើអោយរូបភាពរបស់លោកអ្នកកាន់តែស្រស់ស្អាត ថែមទៀតផង ទោះបីនៅពេលយប់ ឬ នៅទីកន្លែកងងឹត ក៏ដោយ ។

សំរាប់ LG K7 វិញគឺត្រូវបានបំពាក់មកជាមួយបន្ទះឈីប MediaTek MT6580M និងត្រូវបានភ្ជាប់មកជាមួយ អង្គគណនាបួនគ្រាប់ប្រភេទ Quad-Core Cortex-A7 ល្បឿន 1.3 GHz រួមជាមួយនឹងអង្គក្រាហ្វិច Mali-400MP2 មិនតែប៉ុណ្ណោះ វាក៏មាន RAM ទំហំ 1GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់មានពីរទំហំគឺ 8GB ហើយថែមទាំងអាចដាក់បន្ថែមនូវមេម៉ូរីកាតប្រភេទ MicroSD បានថែមទៀតផង ហើយមួយទៀតគឺថ្មទំហំ 2125 mAh។ អេក្រង់ដែលបានបំពាក់នៅលើ LG K7 គឺមានទំហំ 5.0 អ៊ីង ដែលអាចបង្ហាញចេញនូវកម្រិត រូបភាពបានយ៉ាងច្បាស់ត្រជាក់ ភ្នែកកម្រិត ជាមួយនឹងកញ្ចក់អេក្រង់ IPS នេះដែរ គឺពិតជាមានសមត្ថភាព ផ្តល់ជូនលោកអ្នកនូវ ការការប្រើប្រាស់បានយ៉ាងពេញលេញតែម្តង។ ចំនុចពិសេសមួយទៀតនោះគឺកាមេរ៉ា LG K7 មានកាមេរ៉ាទំហំ 8 មេហ្គាភិចសែល Autofocus ដែលអាចចាប់យករូបភាពបានយ៉ាងច្បាស់ និងមានកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលដែលមាន Flash ជំនួយពន្លឺក្នុងការថតរូបដែលធ្វើអោយរូបភាពរបស់លោកអ្នកកាន់តែស្រស់ស្អាត ថែមទៀតផង ទោះបីរនៅពេលយប់ ឬ នៅទីកន្លែកងងឹត ក៏ដោយ ។

ដោយសារតែក្រុមហ៊ុន G Gear មើលឃើញពីការរីកចំរើននៃវិស័យសេដ្ឋកិច្ច ក៏ដូចជាបច្ចេកវិទ្យាព័ត៌មាន ដែលកំពុងតែមានវិវត្តន៍ខ្លាំងនៅកម្ពុជា ហើយជាពិសេស គឺតំរូវការរបស់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា មានការកើនឡើងកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមហ៊ុនសំរេចនាំមកបន្ថែមនូវស្មាតហ្វូន LG K7 និង LG K10 ទាំងពីរម៉ូដែលនេះ សំរាប់អតិថិជនកម្ពុជា ពីព្រោះថា ស្មាតហ្វូនទាំងពីរនេះ នឹងអាចឆ្លើយតបទៅនឹងតំរូវការខាងលើនេះបាន ដោយសារតែ វាគឺជាស្មាតហ្វូនជំនាន់ថ្មី 2016 ដែលត្រូវបានក្រុមហ៊ុន LG រចនាឡើងជាពិសេស សំរាប់ផ្តល់ជូននូវបទពិសោធន៍ថ្មី និងអត្ថប្រយោជន៏យ៉ាងច្រើនដល់អ្នកប្រើប្រាស់ ទាំងបច្ចេកវិទ្យា ក៏ដូចជាតម្លៃ អ្វីដែលពិសេសនោះ គឺវាអាចបំពេញនូវចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់បាន ទាំងការថតរូប ទាំងការប្រើប្រាស់អ៊ីនធើណេត គុណភាពខ្ពស់ និងមានការធានាជូនត្រឹមត្រូវពីក្រុមហ៊ុន ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ហេតុអ្វីបានជាយើងត្រូវជ្រើសរើស យកស្មាតហ្វូន LG K7 & LG K10

ហេតុអ្វីបានជាយើងត្រូវជ្រើសរើស យកស្មាតហ្វូន LG K7 & LG K10

ហេតុអ្វីបានជាយើងត្រូវជ្រើសរើស យកស្មាតហ្វូន LG K7 & LG K10