ខ្សែ​បម្រើ​លំដាប់​ពិភព​លោក​​​រូប​នេះ​បង្ហើប​ប្រាប់​មិត្តភក្ដិ​របស់​ខ្លួន​ពី​ក្លឹប​​ដែល​ក្លឹប​ខ្លួន​ចង់​ផ្លាស់​ទៅ​ហើយ

ថ្មីនេះគេហទំព័រ បានចុះផ្សាយថាខ្សែបម្រើវ័យ២៣ឆ្នាំសញ្ជាតិបារាំងដ៏លេចធ្លោមួយរូបដែលលេងនៅក្លឹប Juventus គឺកីឡាករ Paul Pogba បានបង្ហើបទៅកាន់មិត្តរួមក្រុមរបស់ខ្លួនថារូបគេចាប់អារម្មណ៍ក្នុងការត្រលប់ទៅកាន់ក្លឹប Manchester United សារជាថ្មី ក្រោយពីចាកចេញពីក្លឹបនោះអស់រយៈពេល៤ឆ្នាំ ។

យ៉ាងណាបើដំណឹងខាងលើវាជាការពិតវាគឺជាដំណឹងដ៏ល្អសម្រាប់ក្លឹប Man Utd ក៏ដូចជាលោក Jose Mourinho ដែលចង់ឲ្យគេក្លាយជាកីឡាករទី៤ដែលគាត់នាំទៅកាន់ក្លឹប Man Utd បន្ទាប់ពី Eric Baily , Zlatan Ibrahimovic និង Mhkitaryan ។

គួរបញ្ជាក់ថាយោងតាមប្រភពពី Dailymail បច្ចុប្បន្ន Man Utd កំពុងត្រៀមធ្វើការដេញថ្លៃប្រមាណ១០៦លានផោន ( ១២៤អឺរ៉ូ ) ដើម្បីទិញខ្សែបម្រើរបស់ជម្រើសជាតិបារាំងរូបនោះត្រលប់មកកាន់ទឹកដី Old Trafford សារជាថ្មី ។ ខណៈកាលពី៤ឆ្នាំមុនពួកគាត់បានសាងកំហុសដ៏ធំដោយអនុញ្ញាតឲ្យកីឡាករនោះចាកពីក្លឹបទៅចូលរួមជាមួយ Juventus ដោយគ្មានតម្លៃខ្លួន ។ យ៉ាងណាក្រៅពី Mau Utd ហើយក្លឹប Real Madrid ឯណោះវិញក៏គ្រោងនៅទឹកប្រាក់ដ៏ច្រើនដើម្បីទិញកីឡាករ Pogab ដូចគ្នាផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​បម្រើ​លំដាប់​ពិភព​លោក​​​រូប​នេះ​បង្ហើប​ប្រាប់​មិត្តភក្ដិ​របស់​ខ្លួន​ពី​ក្លឹប​​ដែល​ក្លឹប​ខ្លួន​ចង់​ផ្លាស់​ទៅ​ហើយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:កីឡា
Tags: