អបអរសាទរ​ដល់​អ្នក​ឈ្នះ​ពី​កម្មវិធី “ ឈ្នះ​ឈ្នះ ពី​គណនី​វីង”

ធនាគារ​ឯកទេស​វីង បាន​ធ្វើការ​ជ្រើសរើស​អ្នក​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី “ឈ្នះ​ឈ្នះ ពី​គណនី​វីង”។ កម្មវិធី​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នំា២០១៦ នៅ​ទីស្នាក់ការ​របស់​វីង។

 

អបអរសាទរ​ដល់​អ្នក​ឈ្នះ​ពី​កម្មវិធី “ ឈ្នះ​ឈ្នះ ពី​គណនី​វីង”

 

កម្មវិធី​នេះ​ត្រូវ​បាន​ចូលរួម​ចាប់​រង្វាន់​ពី​លោកស្រី Franchette Cardona ប្រធាន​ផ្នែក​ផលិតផល​ និង​ទីផ្សារ​នៃ​ធនាគារ​ឯកទេស ​វីង។ នេះ​គឺ​ជា​ការ​ចាប់​រង្វាន់​លើក​ទី​មួយ​របស់​កម្មវិធី “ឈ្នះឈ្នះ ពី​គណនី​វីង”​។ សម្រាប់​អ្នក​ដែល​បាន​ធ្វើប្រតិបត្តិការ តាម​គណនីវីង ដូចជា​វេរលុយ បញ្ចូល​លុយ​ទូរស័ព្ទ បង់​វិក្កយបត្រ វីង​គិតលុយ ឬ​ទូទាត់​តាម​ប្រព័ន្ធអ៊ីនធើណេត ដើម្បី​ឈ្នះរង្វាន់​ជាច្រើន​ដូចជា ម៉ូតូ Honda Scoopy 2016 ទូរស័ព្ទ Samsung Galaxy S7 edge និង​ទូរទស្សន៍ Samsung LED។ សម្រាប់​ឈ្មោះ​អ្នក​ឈ្នះរ​ង្វាន់​នឹងត្រូវ​ផ្សាយ​នៅលើ កាសែត​កោះសន្តិភាព និង​រស្មីកម្ពុជា នៅ​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នំា ២០១៦។

យោង​តាម​ប្រសាសន៍​របស់​លោកស្រី Franchette Cardona បាន​អោយ​ដឹង​ថា “កម្មវិធី ឈ្នះ​ឈ្នះ ជាមួយ​គណនី​វីង ធ្វើឡើង​ដើម្បី​ថ្លែង​អំណរគុណ​ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ និង​ប្រើប្រាស់​គណនី​វីង​កន្លងមក។ យើង​ចង់​ផ្តល់​ឱកាស ដល់​អតិថិជន​ដើម្បី​ទទួល​បាន​ការ​ឈ្នះ​រង្វាន់ បន្ត​ប្រើប្រាស់​គណនី​វីង សម្រាប់​តម្រូវការ​ប្រចំា​ថ្ងៃ​របស់​ពួកគេ​តាម​រយៈ​កម្មវិធី​នេះ។

ជាមួយគ្នា​នេះ​ដែរ យើង​ក៏​ចង់​លើក​ទឹកចិត្ត​ដល់​អតិថិជន ដែល​មិនទាន់​មាន​គណនី​វីង អោយ​ចូលរួម បង្កើត​គណនី​វីង នៅ​ភ្នាក់ងារ​វីង ណាមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​មាន​ឱកាស​ឈ្នះ​កាន់តែ​ច្រើន” ។

 

ដើម្បី​ចូលរួម​កម្មវិធី​នេះ លោក​អ្នក​គ្រាន់តែ ធ្វើ​ប្រតិបត្តិការ​ណាមួយ ដូចជា បញ្ជូល​លុយ​ទូរស័ព្ទ វេរលុយ បង់​វិក្កយបត្រ ឬ​ក៏​ទូទាត់​សេវា​តាម​ប្រព័ន្ធ​អ៊ីធើណេត ដើម្បី​ចូលរួម​ចាប់​រង្វាន់។ សម្រាប់​អ្នក​ដែល​មិនទាន់​មាន​គណនី​វីង ក៏​អាច​បង្កើត​គណនី នៅ​ភ្នាក់ងារ​វីង ណា​មួយ នៅក្នុង​ប្រទេស ក្នុង​តំលៃ​ត្រឹមតែ ១០០០០៛ (2.5USD) តែប៉ុណ្ណោះ​​ហើយ​ភ្ជាប់មក​ជាមួយ​នឹង​ឯកសារ​ណាមួយ​ដូចជា អត្តសញ្ញាណប័ណ្ណ លិខិត​ឆ្លងដែន ប័ណ្ណបើកបរ ឬ​កាត​មន្រ្តី​រាជការ។

ដើម្បី​ប្រើប្រាស់ សេវាកម្ម​វីង​ខាងលើ លោក​អ្នក​គ្រាន់​តែចុច *989# តាម​ទូរស័ព្ទ​ដៃ​របស់​លោកអ្នក ឬ​ទាញ​យក​កម្មវិធី Wing Money Mobile app នៅ​ក្នុង App Store សម្រាប់​ប្រភេទ​ទូរស័ព្ទ IOS និង Google Play សម្រាប់​ប្រភេទ​ទូរស័ព្ទ Android។

គួរំលឹក​ថា កម្មវិធី ឈ្នះឈ្នះ ជាមួយ​គណនី​វីង ចាប់ផ្ដើម​ធ្វើឡើង​នៅ​ថ្ងៃទី​ ២ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី ៣១ សីហា ឆ្នំា ២០១៦ ហើយ​សម្រាប់​ការ​ចាប់ឆ្នោត​បន្ទាប់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៨ ខែ​សីហា និង​ថ្ងៃទី ៨ខែកញ្ញា។ ធ្វើ​ប្រតិបត្តិការ​កាន់តែ​ច្រើន ឱកាស​ឈ្នះ​កាន់តែ​ច្រើន។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ www.wingmoney.com ឬ​ទំនាក់ទំនង​មក​កាន់​លេខ ០២៣​ ៩៩៩ ៩៨៩។