លីឡា៖ សិចស៊ីមិនមែនចង់ល្បីទេ តែជាចំណង់ចំណូលចិត្ដនាង!

ភ្នំពេញ៖ តារាសម្តែងស្រីស្អាត ដែលនិយមស្លៀកពាក់ខើចខ្លី បញ្ចេញសាច់ដើមទ្រូង កញ្ញា លីឡា កាលពីពេលកន្លងមកនេះ ធ្លាប់មានព័ត៌មានថា នាងមានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយលោក អាន គុណកូឡា ក្រោយពីបង្ហោះរូបភាពសិ្នទ្ធស្នាល ជាមួយតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ លោក អាន គុណកូឡា នេះ នៅលើ Facebook របស់នាង

ក្រោយពីមានព័ត៌មានចុះផ្សាយភ្លាមៗ នាងក៏ត្រូវបានចុះក្នុងអត្ថបទ ព័ត៌មានម្ដងទៀត ស្ដីពី៖ លីឡា ខំប្រឹងបញ្ចេញ ភាពសិចស៊ី ស្តារប្រជាប្រិយ ឡើងវិញ ដែលអត្ថបទនេះ ចុងក្រោយនេះ បានធ្វើឲ្យនាងទប់អារម្មណ៍មិនបាន និងធ្វើការតបតរថា នេះជាចំណង់ចំណូលចិត្ដរបស់នាង មិនមែននាងចង់ល្បីនោះទេ។ យ៉ាងណាមិញ យើងអាចសង្កេតឃើញថា កញ្ញា លីឡា តែងតែបង្ហោះរូបភាពសិចស៊ីជាញឹកញាប់ នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមរបស់នាង ដែលប្រហែលជាអាចនិយាយត្រូវថា នេះជាចំណង់ចំណូលចិត្ដរបស់នាង។ ចុះប្រិយមិត្ដយល់យ៉ាងណាដែរ?

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា កាលពីដើមឆ្នាំ២០១៦ កន្លងទៅនេះ លីឡា ល្បីថាមាន លួចលាក់បង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយ អាន គុណកូឡា។ 

នៅក្នុងនេះបានឲ្យដឹងថា កញ្ញា លីឡាបានបង្ហោះ រូបភាពសិ្នទ្ធស្នាល ជាមួយតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេលោក អាន គុណកូឡា នៅលើ Facebook របស់ខ្លួន ដោយធ្វើឲ្យអ្នកលេងបណ្តាញនេះ រួមជាមួយអ្នកគាំទ្រ ពួកគេទាំងពីរនាក់ មានការភ្ញាក់ផ្អើលថា ពួកគេទាំងពីរនាក់ មានទំនាក់ទំនងស្នេហាជាមួយគ្នា តាំងពីពេលណា ព្រោះថាបើតាមរូបភាពនោះ បានសរបញ្ជាក់ ឲ្យឃើញថាតារាមួយគូនេះ មានភាពផ្អែមល្ហែមស្និទ្ធស្នាលជាមួយគ្នា ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង។

តាមរយៈរូបភាព ជាច្រើនសន្លឹក ដែលស្រីស្អាតសាច់សរម៉ដ្ឋរលោង កញ្ញា លីឡា បានបង្ហោះជាសាធារណៈ បង្ហាញឲ្យមហាជនបានឃើញ ពីទំនាក់ទំនងកាយវិការផ្អែមល្ហែម រវាងនាងនិងបុរសសង្ហា លោក អាន គុណកូឡា បើតាមមើលរូបភាពនោះ ពួកគេទាំងពីរនាក់ បានសម្ងំបង្កាត់ភ្លើងស្នេហ៍ បែបរ៉ូមែនទិក ជាមួយគ្នាច្រើនទាំងពេលរាត្រីនិងពេលថ្ងៃ ដោយតាមរូបរបស់ពួកនាង មួយប៉ុស្តិ៍ណាក៏មាន កាយវិការអោបរឹតគ្នា ប្រៀបដូចជាគូស្នេហ៍ ថ្មីថ្មោងដែលមាន ក្តីស្រលាញ់ពេញបេះដូង មិនចាញ់គូស្នេហ៍ដទៃឡើយ ។

អ្វីដែលធ្វើឲ្យទស្សនិកជនគិតថា តារាមួយគូនេះ មានទំនាក់ទំនងស្នេហា ជាមួយគ្នានោះ គឺនៅពេលដែលបានឃើញម្ចាស់សាម៉ីខ្លួននាង លីឡា បានបង្ហោះសារមួយ ភ្ជាប់មកជាមួយរូបភាព អោបរឹតរវាងនាង និងលោក អាន គុណកូឡា ដោយនាងបានសរសេរថា «Mean Avey Avey min same mean bong» ដែលមានន័យថា «មានអ្វីៗមិនស្មើមានបង» ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload