​ដំឡើង​​កៅអីថ្មី​ស្អាតៗ​ចំនួន​​​​៦៤

រាជធានី​ភ្នំពេញ ​៖  មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​​ឱ្យដឹង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុងដំឡើង​កៅអីអង្គុយ​ឈើ​ចំនួន​៦៤​កៅអី នៅ​តាម​សួនច្បារ​ចំនួន​៣ មាន​ដូច​ខាងក្រោម ៖

១-​សួនច្បារ​វត្ត​ភ្នំ ចំនួន​៣៤​​កៅអី
២-​សួនច្បារ​មុខ​វត្ត​លង្ការ ចំនួន​១០​កៅអី
៣-​សួនច្បារ​សម្តេច ហ៊ុន សែន ចំនួន​២០​កៅអី ​។

ជាមួយ​គ្នា​នេះ កៅអី​ឈើចាស់​​ចំនួន​១៤​កៅអី​ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ ក៏​ត្រូវ​បាន​ដឹក​យក​មក​ជួសជុល​ផង​ដែរ ​។