បំពេញកាតព្វកិច្ចខ្លួន តែ​ជាអកុសល​ទៅវិញ

ខេត្តសៀមរាប ៖ ​បុរស​ម្នាក់ជាបុគ្គ​លិក​​​ក្រុមហ៊ុន​មួយ ផ្នែក​ត​ខ្សែ​កាប​អ៊ីនធើរ​ណេ​ត​បាន​ស្លាប់ភ្លាមៗ ដោយសារ​ឡើង​ត​ខ្សែកាប​​​នៅ​លើ​បង្គោល​​ភ្លើង តែត្រូវភ្លាត់ស្នៀត ដែល​ហេតុការណ៍នេះ កើត​ឡើង​កាលពី​​វេលា​ម៉ោង​០៤ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ​កក្កដា ​២០១៦ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​​៧ ​ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​។

ប្រភព​​ឱ្យ​ដឹងថា ​​ជន​​រង​គ្រោះ​ដែល​ស្លាប់​មាន​ឈ្មោះ​ជា រិ​ទ្ធិ ​អាយុ​៣៧​ឆ្នាំ ​ជាអ្នក​ត​ខ្សែរ​កាប​អ៊ិ​ន​ធើរ​​ណេ​ត​របស់​ក្រុម​ហ៊ុនឯក​ជន មាន​ស្រុក​​កំណើត​នៅ​ខេត្តបាត់ដំបង ជា​កូនកំព្រា​គ្មាន​ឪពុក​ម្តាយ ស្នាក់​នៅ​បន្ទប់​ជួល ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀម​រាប​ ។ បច្ចុប្បន្ន​ សាកសព​ជន​រងគ្រោះ​​​យក​ទៅ​តម្កល់​ទុក ​នៅ​វត្ត​ពោធិ៍​​លង្កា ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។