​តើ​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អ្វីខ្លះ​?

​តើ​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អ្វីខ្លះ​?


​តើ​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អ្វីខ្លះ​?

​មាន​អាហារ​មួយចំនួន​ដែល​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ​តើ​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​នំ​បុ័ង ឬ​នំ​ខេ​ក​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​ញ៉ាំ​អាហា​រទាំង​៣​ពេល​របស់​កូន ធ្វើឲ្យ​គេ​បរិភោគមិន​ចូល​។​
  2. ​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​សាច់​អាំង​ច្រើន​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កូន​អាច​ប្រឈមមុខ​នឹង​ជំងឺមហារីក​យ៉ាង​ងាយ​។​
  3. ​នំ​ពង​ទារ​កញ្ចប់​ក៏​អ្នក​មិន​អាច​ឲ្យ​កូន​ញ៉ាំ​ច្រើន​ដែរ ព្រោះ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សរសៃឈាម​របស់​កូន​។​
  4. ​នៅពេល​ដែល​កូន​ញ៉ាំ​មី​កញ្ចប់​ច្រើន វា​នឹង​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ខ្វះ​កាលស្យូម ហើយ​ថែមទាំង​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ខ្វះ​ឈាម​ទៀតផង​។​
  5. ​Hotdog និង​អាហារ​បំពង​ផ្សេងៗ​សុទ្ធតែជា​អាហារ​ដែល​អាច​នាំ​យក​ជំងឺមហារីក​មក​ឲ្យ​កូន ដូចនេះ​អ្នក​មិនគួរឲ្យ​គេ​ញ៉ាំ​ច្រើនទេ​។​
  6. ​តែ​ទឹកដោះគោ​គុជ​ក៏​មិន​អាច​ឲ្យ​កូន​ញ៉ាំ​ដូចគ្នា ព្រោះ​ក្រោយពេល​ដែល​ញ៉ាំ​រួច វា​អាច​ធ្វើឲ្យ​កាលស្យូម​ក្នុង​ខ្លួន​របស់​គេ​ដំណើរការ​មិន​ល្អ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​អ្នក​មិន​គួរ​ឲ្យ​កូន​ញ៉ាំ​អ្វីខ្លះ​?已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/07/09  Category:សុខភាពកុមារ
Tags: